ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់ចាម ​បើកយុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ​តាម​ភូមិ​ជាង​ ៩០០ ​បង្ការ​ឆ្លង​អូ​មី​ក្រុង

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ ដោយ​មើលឃើញ​ពី​អត្រាចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ដូ​ស​ជំរុញ​ដល់​ប្រជា​ពលរដ្ឋ​ ទើបបាន​ប្រមាណ ​៣០%​នោះ ទើប​ពេល​នេះ ​ក្រុម​គ្រូពេទ្យ ​បាន​បើក​ប្រតិបត្តិការ​ ចុះ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ ​ជូន​ដល់​ប្រជាពលរដ្ឋ…

ខេត្តកំពង់ចាម​៖ ដោយ​មើលឃើញ​ពី​អត្រាចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ដូ​ស​ជំរុញ​ដល់​ប្រជា​ពលរដ្ឋ​ ទើបបាន​ប្រមាណ ​៣០%​នោះ ទើប​ពេល​នេះ ​ក្រុម​គ្រូពេទ្យ ​បាន​បើក​ប្រតិបត្តិការ​ ចុះ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ ​ជូន​ដល់​ប្រជាពលរដ្ឋ នៅ​តាម​ភូមិ​ជាង​ ៩០០ភូមិ។ ​សកម្មភាព​នេះ ​ដឹកនាំ​ដោយ​លោក ហាន កុសល អភិបាលរង​ខេត្ត​។

ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២១ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ឆ្លង​ឆ្នាំ​សកល នៅ​សាល​ប្រជុំ​ធំសាលា​ខេត្ត បានប្រកាសពីដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​។ ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ គឺ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​មេរោគ​បំប្លែង​ថ្មី «​អូ​មី​ក្រុង​»​ កុំ​ឲ្យ​ឆ្លង​ចូល​ទៅ​ក្នុង​សហគមន៍​។

ឯកឧត្តម​អភិបាលខេត្ត មាន​ប្រសាសន៍​ថា កន្លង​ទៅ មន្ត្រីរាជការ ​នៅ​តាម​អង្គភាព​មួយ​ចំនួន ​ក្នុង​ខេត្ត ក៏​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ដែរ​។ ជាក់ស្ដែង គ្រូពេទ្យ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ​កម្រិត​ស្រាល នៅ​វិទ្យាល័យ​ព្រះ​សីហ​នុ ក្រុង​កំពង់ចាម បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ​ការ​ដោះ​សម្លៀក​បំពាក់​ចេញ​ភ្លេច​បាញ់​អាល់កុល​។ ចំណែក​នៅ​ក្នុង​ប្រទេស​កម្ពុជា មេរោគ​បំប្លែង​ថ្មី ​«​អូ​មី​ក្រុង​» ត្រូវ​បាន​រក​ឃើញ​ជា​បន្តបន្ទាប់ ដែល​សុទ្ធសឹងតែ​ជា​ករណី​នាំ​ចូល​ពី​បរទេស​។

ឯកឧត្តម​អភិបាលខេត្ត ​មាន​ប្រសាសន៍​ទៀត​ថា ដើម្បី​ធានា​បាន​នូវ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ មាន​តែ​មធ្យោបាយ​មួយ​ប៉ុណ្ណោះ គឺ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ជូន​ដល់​ពួក​គាត់​ឲ្យ​បានគ្រប់​ៗ​គ្នា នៅ​តាម​ភូមិ ឃុំ នៃ​ស្រុក​-​ក្រុង​ទាំង​ ១០ ​ក្នុង​ខេត្ត​។ យុទ្ធ​នា​ការ​ចុះ​ចាក់​វ៉ាក់សាំង​នេះ ធ្វើ​ឡើង​នៅ​តាម​ភូមិ ដោយ​ក្នុង​មួយ​ភូមិ​ៗ​ មាន​រយៈពេល ​២​ថ្ងៃ និង​មាន​ក្រុម​គ្រូពេទ្យ​ជា​ច្រើន​ក្រុម​ចុះ​ប្រតិបត្តិការ​។

មក​ដល់​ពេល​នេះ ជំងឺ​កូ​វី​ដ​-១៩ ហាក់បីដូចជា​ស្ងប់ស្ងាត់​ក៏​ពិតមែន តែ​ជំងឺ​នេះ​ មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​យើង​នោះ​ទេ​។ សូមកុំ​ភ្លេច ត្រូវ​តែ​រស់នៅ​តាម​បែប​គន្លង​ថ្មី តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ និង​ត្រូវ​អនុវត្ត ​«៣​កុំ ៣​ការពារ​»​។ ក្នុង​ករណី​បើ​ដឹង​ថា ​ខ្លួន​យើង​ឆ្លង​ជំងឺ​កូ​វី​ដ ត្រូវ​ប្រញាប់​ទៅ​រក​ក្រុម​គ្រូពេទ្យ​ ដើម្បី​ព្យាបាល ធ្វើ​យ៉ាងណា​ចៀសវាង ​កុំ​ចម្លងជំងឺ​នេះ ​ទៅ​ដល់​ក្រុម​គ្រួសារ ​និង​អ្នក​ដទៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ