រាជធានីភ្នំពេញ ៖ ការធ្វើកោសល្យវិច័យស្នាមមេដៃលើញ្ញត្តិរបស់គណបក្សសង្គ្រោះជាតិដាក់ថ្វាយព្រះមហាក្សត្របានពិនិត្យចំនួន៣០%ហើយ ក្នុងចំណោមស្នាមមេដៃជាង១៧ម៉ឺននាក់ ហើយលទ្ឋផលតាមរយៈការធ្វើកោសល្យវិច័យស្នាមមេដៃចំនួន៣០%នេះ រកឃើញថាមានភាពមិនប្រក្រតី ដូចជាស្នាមមេដៃតែមួយផ្តិតនៅលើឈ្មោះច្រើននាក់ ស្នាមមេដៃខ្លះទៀតមិនមានអត្តសញ្ញាណច្បាស់លាស់ និងខ្លះទៀតមិនមានការបញ្ជាក់អាសយដ្ឋានជាដើម ។
នេះបើយោងតាមអនុប្រធានគណៈកម្មការស្រាវជ្រាវ និង ធ្វើកោសល្យវិច្ច័យស្នាមមេដៃ និងជាអគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ កង សាខន ដែលប្រាប់ក្រុមអ្នកកាសែតក្រោយការពិនិត្យនៅព្រឹកថ្ងៃទី១៤ មិថុនា ២០១៦ ដោយមានការចូលរួមពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនករបាលជាតិប្រធានគណៈកម្មការស្រាវជ្រាវ និង ធ្វើកោសល្យវិច្ច័យស្នាមមេដៃផងដែរ ។
មកដល់ម៉ោង១១និង៥៥នាទីថ្ងៃត្រង់ថ្ងៃអង្គារដដែលនេះ មិនទាន់មានប្រតិកម្មតបភ្លាមៗនៅឡើយទេ ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជុំវិញលទ្ឋផលបឋមដែលរកឃើញដោយគណៈកម្មការស្រាវជ្រាវ និង ធ្វើកោសល្យវិច្ច័យស្នាមមេដៃខាងលើនេះ ៕


ចែករំលែកព័តមាននេះ