ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរហាត់ប្រាណក្រោយបាយល្ងាច មានប្រយោជន៍នឹកស្មានមិនដល់!

3 ឆ្នាំ មុន

តើអ្នកចូលចិត្តធ្វើអ្វីក្រោយពីបាយល្ងាចរួច? គេងមើលទូរទស្សន៍ ឬ ក៏មើលគេ Live និយាយពីនេះពីនោះ? ប្រសិនបើអ្នកចង់បានសុខភាពល្អ អ្នកគួរសាកល្បងដើរហាត់ប្រាណដោយសារតែគេបានរកឃើញថា  វាជួយដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តបានយ៉ាងច្រើន។ ១….

តើអ្នកចូលចិត្តធ្វើអ្វីក្រោយពីបាយល្ងាចរួច? គេងមើលទូរទស្សន៍ ឬ ក៏មើលគេ Live និយាយពីនេះពីនោះ? ប្រសិនបើអ្នកចង់បានសុខភាពល្អ អ្នកគួរសាកល្បងដើរហាត់ប្រាណដោយសារតែគេបានរកឃើញថា  វាជួយដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តបានយ៉ាងច្រើន។

១. សម្រួលដល់ការច្រាលអាស៊ីតក្រពះ

តើអ្នកកំពុងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះមែនទេ? នោះវាជាគំនិតល្អបំផុតមួយសម្រាប់អ្នកក្នុងការចំណាយពេលដើរនៅខាងក្រៅ ក្រោយពេលទទួលទានអាហារពេលល្ងាចរួច។ វិធីនេះជួយបង្ការទឹកអាស៊ីតក្រពះមិន​ឱ្យច្រាលឡើងទៅបំពង់អាហារ ដែលការច្រាលឡើងភាគច្រើនកើតមាននៅពេលអ្នកអង្គុយ ឬគេងភ្លាម បន្ទាប់ពីទទួលទានអាហារល្ងាច។ អ្នកត្រូវប្រាកដខ្លួនឯងផងថា អ្នកមិនទទួលទានអាហារណាដែលបង្កឱ្យមានការច្រាលទឹកអាស៊ីតក្រពះ ទើបការធ្វើបែបនេះអាចជួយអ្នកបាន។

២. ជួយដល់ការរំលាយអាហារ

ការដើរបន្ទាប់ពីទទួលទានអាហារពេលល្ងាច គឺជួយកំណត់បរិមាណត្រឹមត្រូវនៃការបញ្ចេញទឹករំលាយអាហារ ឬទឹកក្រពះ និងអង់ស៊ីមបំបែកអាហារ។ ការទទួលទានអាហារសុខភាពល្អ គឺមិនអាចផ្ដល់ប្រយោជន៍អ្វីឡើយ ប្រសិនបើការរំលាយអាហារដំណើរការមិនបានត្រឹមត្រូវនោះ។ ដូច្នេះដើម្បីរក្សាបាននូវស្ថានភាពល្អប្រសើរនៃដំណើរការរំលាយអាហារក្នុងរាងកាយ ចូរឆ្លៀតដើរមួយភ្លែត ក្រោយបាយល្ងាចរួច​។ ការដើរនេះមិនមែនជាលំហាត់ប្រាណល្អសម្រាប់រាងកាយតែមួយឡើយ ប៉ុន្តែក៏ចំពោះប្រព័ន្ធរំលាយអាហារផងដែរ។

៣. កាត់បន្ថយស្ត្រេស

ការចំណាយពេលពី ២០ ទោ ៣០ នាទី ដើម្បីដើរភ្លាម ក្រោយទទួលទានអាហារល្ងាចរួច គឺត្រូវបានណែនាំជាពិសេសសម្រាប់អ្នកដែលមានបញ្ហាស្ត្រេស ឬតានតឹងក្នុងអារម្មណ៍។ នេះជាវិធីបំបាត់ស្រ្តេស ដែលមិនអស់លុយ ដូចជាការកាត់ស្រ្តេសផ្សេងទៀត។ ដូចនេះ​ អ្នកអាចសាកល្បងបាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ