កម្ពុជា បង្ហាញពីអាទិភាព ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២
- ភ្នំពេញ
ភ្នំពេញ៖ កម្ពុជា តាមរយៈលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៉ាន សូរស័ក្តិ…
ភ្នំពេញ៖ កម្ពុជា តាមរយៈលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៉ាន សូរស័ក្តិ…
ភ្នំពេញ៖ កម្ពុជា តាមរយៈលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ឌី ខាំបូលី តំណាងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ព័ត៌មាន ស្ដីពី អាទិភាពកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២។ កិច្ចប្រជុំនេះ បានធ្វើឡើង នៅទីស្តីការក្រសួងការបរទេស នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន រួមទាំងអ្នកសារព័ត៌មានជាច្រើនចូលរួមផងដែរ។
សម្រាប់តួនាទីជាប្រធានអាស៊ាន នៅឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា កម្ពុជា ផ្តោតលើចំណុចអាទិភាព ៤ចំណុច រួមមាន៖ ១-ជំងឺកូវីដ១៩ ដែលត្រូវធ្វើការរួមគ្នា ដើម្បីស្តារលើផលប៉ះពាល់ ២-ពាក់ព័ន្ធនឹងសំពាធនៃការប្រឈមមុខដាក់គ្នារវាងមហាអំណាច និងប្រទេសមហាអំណាចផ្សេងៗ ៣-បញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី ដែលពាក់ព័ន្ធនឹងបញ្ហាជនចំណាកស្រុក ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាផ្សេងៗ ជាដើម។ល។ និង៤-ពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងឆ្នាំនេះ ដែលត្រូវឲ្យមានការឯកភាពគ្នាទាំងស្រុង គឺអាស៊ាន ១០ប្រទេស។
ជាមួយគ្នានោះ លោកប្រមុខការទូតកម្ពុជា ប្រាក់ សុខុន ក៏បានលើកឡើងពីអាទិភាពរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ចំនួន ២ចំណុចសំខាន់ៗទៀត គឺបញ្ហាមីយ៉ាន់ម៉ា និងបញ្ហាសមុទ្រចិនខាងត្បូង។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាដើមខែមករា ក្នុងការសម្របសម្រួលបញ្ហាមីយ៉ាន់ម៉ា ក៏ត្រូវបានលោក ប្រាក់ សុខុន លើកឡើងថា ដូចអ្វីដែលសម្តេចតេជោ ប្រកាសកន្លងមក គឺធ្វើយ៉ាងឲ្យអាស៊ាន មានសមាជិកប្រជុំគ្រប់ ១០ ឡើងវិញ មុនពេលនិយាយដល់អាស៊ាន ១១ ដែលអាចទាញបញ្ចូលប្រទេសទីម័រ ជាសមាជិកអាស៊ាន។ ដូច្នេះត្រូវធ្វើឲ្យអាស៊ាន គ្រប់ ១០ឡើងវិញ ហើយឈានទៅដល់ការអនុវត្តនូវកិច្ចព្រមព្រៀងទាំង ៥ចំណុច ដែលបានព្រមព្រៀង កាលពីខែមេសា ឆ្នាំ២០២១ នេះ។
លើបញ្ហាមីយ៉ាន់ម៉ានេះ ប្រមុខការទូតកម្ពុជា មានសុទិដ្ឋិនិយម ព្រោះមានតែការជួបសន្ទនាគ្នាទេ ទើបអាចដោះស្រាយបញ្ហាបាន ហើយភាគីមីយ៉ាន់ម៉ា ក៏បានបង្ហាញជំហរសម្របសម្រួលគ្នា ឈានទៅដល់ការអនុវត្តកិច្ចព្រមព្រៀងទាំង ៥ និងជាពិសេសឈានទៅដល់ការផ្តល់ជំនួយមនុស្សធម៌ ដល់មីយ៉ាន់ម៉ា។ ជំនួយមនុស្សធម៌នេះ ត្រូវបានតំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានជជែកបញ្ហានេះ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងន័យថា កម្ពុជា ជាប្រទេស ដែលមានលទ្ធភាព ក្នុងការសម្របសម្រួលបញ្ហាមីយ៉ាន់ម៉ា។
ពាក់ព័ន្ធសមុទ្រចិនខាងត្បូងវិញ ត្រូវបានប្រមុខការទូតកម្ពុជា លើកឡើងថា នៅតែជាដំថ្មក្តៅ ដែលសមាជិកអាស៊ាន នៅតែបន្តបោះឲ្យគ្នាកាន់ទៅវិញទៅមក ហើយកម្ពុជា នៅតែរក្សាជំហរក្នុងការឲ្យប្រទេស ដែលមានជម្លោះជាមួយនឹងភាគីចិន ដោះស្រាយគ្នា ហើយកុំយកអាស៊ាន ធ្វើជាចំណាប់ខ្មាំង។ កម្ពុជា នៅតែប្រឹងប្រែង ធ្វើយ៉ាងណាឲ្យបញ្ហាសមុទ្រចិនខាងត្បូង ជាតំបន់សន្តិភាព មិនមានសង្គ្រាមកើតឡើង ត្រង់ថា អាកាត់ថា នរណា ត្រូវឈ្នះ នរណាត្រូវចាញ់ មិនមែនជាតួនាទីទាំងសម្រាប់កម្ពុជា និងទាំងសម្រាប់អាស៊ានទេ៕
(រូបថតពីក្រសួងការបរទេស)
ចែករំលែកព័តមាននេះ