ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដីនៅទីរួមខេត្តកំពង់ចាម ប្រភេទលេខ១ ត្រូវបង់​ពន្ធ ក្នុងករណីទិញលក់ ៦០០ដុល្លារ ក្នុង ១ម៉ែត្រការ៉េ

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ នៅសាខាពន្ធដារខេត្ត នាព្រឹកថ្ងៃទី២៩ ធ្នូនេះ បានបើកកិច្ចប្រជុំ ស្តីពី ការពិនិត្យ និងពិភាក្សាលើ​សេចក្តីព្រាង​តម្លៃអចលនទ្រព្យ សម្រាប់ជាមូលដ្ឋាន គិតពន្ធប្រថាប់ត្រា។…

ខេត្តកំពង់ចាម៖ នៅសាខាពន្ធដារខេត្ត នាព្រឹកថ្ងៃទី២៩ ធ្នូនេះ បានបើកកិច្ចប្រជុំ ស្តីពី ការពិនិត្យ និងពិភាក្សាលើ​សេចក្តីព្រាង​តម្លៃអចលនទ្រព្យ សម្រាប់ជាមូលដ្ឋាន គិតពន្ធប្រថាប់ត្រា។ ក្នុងនោះ ដីប្រភេទលេខ១ នៅទីរួមខេត្តកំពង់ចាម ត្រូវបង់ពន្ធ​រហូតដល់ ៦០០ដុល្លារ ក្នុង ១ម៉ែត្រការ៉េ។ កិច្ចប្រជុំនេះ ធ្វើឡើង ដោយ​មានការចូលរួមពីអភិបាលស្រុក-ក្រុងទាំង១០ នៅក្នុងខេត្តកំពង់ចាម ក្រោមអធិបតីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត។

ក្នុងការវាយតម្លៃប្រភេទដី នៅក្នុងក្រុងកំពង់ចាម មានរហូតដល់ ៨ប្រភេទ ដោយតម្រូវឱ្យត្រូវបង់ពន្ធ​ជូនរដ្ឋ ក្នុងរង្វង់ពី ១ដុល្លារ ទៅ ៦០០ដុល្លារ ក្នុងមួយម៉ែត្រក្រឡា។

មន្ត្រីជំនាញពន្ធដារខេត្ត បានលើកឡើងថា ចំពោះដីប្រភេទមួយ ត្រូវបង់ពន្ធ​ ចំនួន ៦០០ដុល្លារ ក្នុងមួយម៉ែត្រក្រឡា គឺដីស្ថិត​នៅជុំវិញផ្សារ និងផ្លូវមេ ក្នុងនោះ មានផ្សារធំកំពង់ចាម ផ្សាររាត្រី សង្ខាងផ្លូវជាតិលេខ ៧ថ្មី ចាប់ពីផ្លូវសូរិយាវរ្ម័នទី២ ដល់ស្ពាន​គីហ្សុណា ព្រំប្រទល់ស្រុកត្បូងឃ្មុំ សង្ខាងផ្លូវជាតិលេខ៧ចាស់ ចាប់ពីកែងផ្លូវព្រះមុនីវង្ស ដល់កែងផ្លូវព្រះសីហនុ  នៅមាត់ទន្លេ​សង្ខាងផ្លូវព្រះកេតុមាលា ចាប់ពីរង្វង់មូលផ្សារធំ ដល់សង្ខាងកែងផ្លូវសូរិយវរ្ម័នទី ២ សង្ខាងផ្លូវព្រះកុសមៈនារីរ័ត្ន ចាប់ពីមុខសាលាខេត្ត ដល់ផ្លូវព្រះសីហនុ រួមទាំងតំបន់មួយចំនួនទៀត។

លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានគូស​បញ្ជាក់ថា សម្រាប់ដី នៅក្នុងក្រុងកំពង់ចាម ដែលមានចំនួន ៤សង្កាត់ ក្នុងនោះ រួមមាន: បឹងកុក កំពង់ចាម វាលវង់ និងសំបួរមាស គឺ​ មានចំនួន ៨ប្រភេទ ហើយការបង់ពន្ធជូនរដ្ឋ គឺ​តំបន់ខ្លះ ត្រូវបង់ចាប់ពី ១ដុល្លារ ក្នុងមួយម៉ែត្រក្រឡា រហូតដល់ ៦០០ដុល្លារ។

កិច្ចប្រជុំនេះ គឺមានការចូលរួមពីសំណាក់អភិបាលស្រុកក្រុង នៅក្នុងខេត្តកំពង់ចាម ដោយបានឯកភាពគ្នា សម្រាប់តម្លៃ ទៅលើតារាងជារួម ហើយការបង់ពន្ធដីនេះ គឺធ្វើឡើងរវាងភាគីក លក់ឲ្យទៅភាគីខ។ បើសិនជាដីនោះ នៅក្នុងប្រភេទលេខ៨ ការបង់ពន្ធ គឺមិនមានចំនួនច្រើននោះទេ។

ជាក់ស្ដែង នៅក្នុងតារាងប្រភេទសំណង់ ដូចជាជាន់ក្រោមដី សំណង់សាងសង់ពីឥដ្ឋ បេតុងត្រូវបង់ ១៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សំណង់ផ្ទាល់ដី ត្រូវបង់ ២២០​ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សំណង់ជាន់ទី១ ត្រូវបង់ ១៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សំណង់ជាន់ទី២ ដល់ទី៥ បង់១៣០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សំណង់ជាន់ទី៦ ដល់ទី​១០ បង់ ៦០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងចាប់ពីជាន់ទី១១ ឡើងទៅ ត្រូវបង់ ៧០០ដុល្លារ៕ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ