ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយជួយ​ចាស់ជរា និងកុមារកំព្រាតាមរយៈ​អភិ​បាល​​ខេត្ត​

2 ឆ្នាំ មុន
  • ពោធិ៍សាត់

​ខេត្តពោធិ៍​សាត់ ៖ នារី​ចិត្តធម៌​ម្នាក់​ដែល​តែងតែ​ជួយការ​ងារ​សង្គម ​ដោយ​មិនដែល​ចង់​បង្ហាញ​មុខ​លើ​បណ្តាញ​សារព័ត៌មាន​កន្លងមក​ ដាច់ចិត្ត​ផ្ដល់​បទ​សម្ភាស៍​អោយ​សារព័ត៌មាន​ចុះ​ផ្សាយ​អំពី​ការ​ជួយ​សង្គម​ ព្រោះតែ​មានការ​ស្នើសុំ​សម្ភាសន៍​និង​សុំ​ចុះផ្សាយ​អំពើល្អ​របស់គាត់​ជាច្រើនលើក​ច្រើន​សារ ទេីប​គាត់​ដាច់ចិត្ត​យល់ព្រម​អោយ​មានការ​ចុះផ្សាយ ។ តាមពិត​នារី​ចិត្ដ​ធម៌​ស្រស់​ស្អាត​ម្នាក់​នេះ​ មានឈ្មោះ…


ខេត្តពោធិ៍​សាត់ ៖ នារី​ចិត្តធម៌​ម្នាក់​ដែល​តែងតែ​ជួយការ​ងារ​សង្គម ​ដោយ​មិនដែល​ចង់​បង្ហាញ​មុខ​លើ​បណ្តាញ​សារព័ត៌មាន​កន្លងមក​ ដាច់ចិត្ត​ផ្ដល់​បទ​សម្ភាស៍​អោយ​សារព័ត៌មាន​ចុះ​ផ្សាយ​អំពី​ការ​ជួយ​សង្គម​ ព្រោះតែ​មានការ​ស្នើសុំ​សម្ភាសន៍​និង​សុំ​ចុះផ្សាយ​អំពើល្អ​របស់គាត់​ជាច្រើនលើក​ច្រើន​សារ ទេីប​គាត់​ដាច់ចិត្ត​យល់ព្រម​អោយ​មានការ​ចុះផ្សាយ ។

តាមពិត​នារី​ចិត្ដ​ធម៌​ស្រស់​ស្អាត​ម្នាក់​នេះ​ មានឈ្មោះ អ្នកស្រី ម៉ៅ ស្រី​និច ជា​អគ្គ​នាយ​កា ក្រុមហ៊ុន ម៉ា​ឌេី​រ​ឌែ​ឌី ត្រេ​ឌីង ដែល​ជា​ម្ចាស់​ប្រេន​ផលិតផល​ម៉ា​ឌេីរ​ឌែ​ឌី គាត់​តែងតែ ចូលរួម​ជួយ​កិច្ចការ​មនុស្សធម៌​តាម​បណ្ដា​ខេត្ត​នានា​ដូចជា កុមារ​កំព្រា​កុមារ​គ្មាន​ការសិក្សា ចាស់ជរា និង​គ្រោះ​ធម្ម​ជា​តិ​ផ្សេង​ៗ ។

​ជាក់ស្ដែង​នៅ​ថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២១ថ្មី​ៗនេះ អ្នកស្រី បាន​នាំ​យក​អង្ករ10តោន មី30កេះ ទឹក ស៊ីអ៊ីវ30យួរ និងទឹកសុទ្ធ30កេះ ប្រគល់​ជូនលោក​ជាវ តាយ អភិបាលនៃ​គណ:អភិបាល​ខេ​ត្ដពោធិ៍សាត់ផ្ទាល់ សម្រាប់ចូលរួមជួយដល់ប្រជាពលរដ្ឋដែលមាន ការ​ខ្វះខាត ក្នុងខេត្តពោធិ៍សាត់ ។ នេះហើយទេីបបានហៅថា ជា​អ្នកធ្វេី​បុណ្យ មិនយកមុខគ្មានចង់ល្បី គ្រាន់តែ​ចង់ជួយចង់​ឃេីញស្នាមញញឹមរបស់កុមារចាស់ជរាក៏​សប្បាយចិត្ដដែរ​។

អត្ថបទសរសេរ ដោយ