ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើង​ឆាបឆេះ​ដេប៉ូ​លក់​ហ្គា​ស និង​ប្រេងឥន្ធនៈ ផ្អើល​ទាំង​ព្រឹក

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

មាន​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ដេប៉ូ​លក់​ហ្គា​ស និង​ស្ថានីយប្រេងឥន្ធនៈ​យ៉ាង​សន្ធោសន្ធៅ​ទាំង​ព្រឹក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ដេប៉ូ​លក់​ហ្គា​ស និង​ស្ថានីយប្រេងឥន្ធនៈ​យ៉ាង​សន្ធោសន្ធៅ​ទាំង​ព្រឹក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ជិត​ដំរី​ស ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ហើយ​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ គឺ​បាន​ឆាបឆេះ​នៅ​កន្លែង​ស្តុក​ធុង​ហ្គា​ស​ជា​ច្រើន​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ជាបឋម​ឱ្យ​ដឹង​ថា អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​ដេប៉ូ​លក់​ហ្គា​ស និង​ប្រេងឥន្ធនៈ​ខាងលើ​នេះ គឺ​មាន​ម្ចាស់​ឈ្មោះ រុំ បាន​បើក​អាជីវកម្ម​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ដោយ​មាន​លក់​ហ្គា​ស​មួយ​ចំហៀង និង​លក់​ប្រេងឥន្ធនៈ​មួយ​ចំហៀង ហើយ​ចំពោះ​ការ​ឆាបឆេះ​នេះ គឺ​ឆេះ​ផ្នែក​ខាង​ស្តុ​ប​ធុង​ហ្កា​ស់​ជា​ច្រើន ។

សមត្ថកិច្ច​បន្ត​ថា ហើយ​ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​ខាងលើ​នេះ គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ចំណែកឯ​ការ​ខូចខាត​គឺ​ខូចខាត​តែ​សម្ភារៈ​មាន​ដេប៉ូ និង​សម្ភារៈ​ជា​ច្រើន​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​។

ពេល​នេះ សមត្ថកិច្ច​នគរបាល​កំពុង​តែ​ត្រួតពិនិត្យ និង​ប្រមូល​របាយការណ៍ ដើម្បី​បូក​សរុប​នៃ​ការ​ខូចខាត​ហើយ ។ ហើយ​ក្នុង​កិច្ច​អន្តរាគមន៍​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​នគរបាល​ក៏​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៥​គ្រឿង ទើប​អាច​គ្រប់គ្រង​សភាពការណ៍​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ