ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស២​នាក់​លួច​បូម​ប្រេងពីត្រាក់ទ័រ​ សន្តិសុខស្រែក ផ្អើ.លដេញចាប់ផ្តុំ​​ផ្សារ​តា​ខ្មៅ​ថ្មី

4 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ ជនសង្ស័យ​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​លួច​បូម​ប្រេងម៉ាស៊ូត​ចេញពី​ត្រាក់ទ័រ​មួយ​គ្រឿង​ដែល​ទុក​សម្រាប់​ដឹក​ស

ខេត្តកណ្តាល ​៖ ជនសង្ស័យ​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​លួច​បូម​ប្រេងម៉ាស៊ូត​ចេញពី​ត្រាក់ទ័រ​មួយ​គ្រឿង​ដែល​ទុក​សម្រាប់​ដឹក​សម្រាម នៅ​ក្នុង​ផ្សារ​តា​ខ្មៅ​ថ្មី ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ​ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់​ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន ។

ហេ​តយ​ការ​ណ៌​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពីវេលាម៉ោង​​១១​និង​​៣០នាទីយប់​​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្សារ​តា​ខ្មៅ​ថ្មី ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ ។

នគរបាល​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ខាត់ សា​រិ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ទីលំនៅ​ភូមិ​សង្កាត់ មុខរបរ​សន្តិសុខ ។ ​ដោយ​ឡែកជនសង្ស័យ​២​នាក់ ក្នុងនោះ​​ម្នាក់​​ឈ្មោះ​គុយ វ៉ា​ន់​ដេ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ​ត្រូវ​​ឃាត់ខ្លួន​ និង​​ម្នាក់ទៀត​ឈ្មោះ​ភ​ក្រ័ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ ​រត់​គេចខ្លួនបាត់​ (​ជា​មុខសញ្ញា​ទើប​ចេញពី​ពន្ធនាគារ​ខេត្តកណ្តាល​រយៈពេល៣​ឆ្នាំ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀ.ន) ។

នគរបាល​បន្ថែម​ទៀត​ថា មុន​ពេល​កើតហេតុ មាន​ជនសង្ស័យ​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ឈប់​នៅ​ម្តុំ​ចាក់សំរាម​ក្នុង​ផ្សារ​តា​ខ្មៅ​ថ្មី បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​ឈ្មោះ​គុយ វ៉ា​ន់​ដេ​ត បាន​ចុះ​មក​លួច​បូម​ប្រេងម៉ាស៊ូត​ចេញពី​​ត្រាក់ទ័រ​មួយ​គ្រឿង​ដែល​ទុក​សម្រាប់​ដឹក​​សំរាម​ ហើយ​ក៏​ត្រូវ​សន្តិសុខ​ផ្សារ​ឃើញ ស្រែ​កថា​ចោរ​ៗ ​បង្កការ​ភ្ញាក់​ផ្អើល​ដល់​​ប្រជាពលរដ្ឋ និងសមត្ថកិច្ច​កំពុង​ល្បាត​តាម​ផ្លូវ ដេញតាម​​ចាប់ខ្លួន​បាន​ម្នាក់​និង​វត្ថុ​តាង យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​ដើម​មៀន​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​ឆ្លើ​យ​សារភាព​ថា​ ខ្លួ​និង​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ​ភ​ក្រ័ ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​បូម​ប្រេ​ង​ម៉ា​ស៊ូ​ត ចេញពី​ត្រាក់ទ័រ​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន ។

បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ ​ដើ​ម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

Picture
Picture
Picture
Picture