ប្រវត្តិល្ខោនខោល ឬភាណីរបស់កម្ពុជា (នៅមានត)
១៤-បទដួងព្រះធាតុ ៖ ខ្សែ៧៦ ទំព័រ៤៦ រហូតដល់សព្វថ្ងៃ ប្រើឈ្មោះដួងព្រះធាតុដដែល ប៉ុន្តែមានអ្នកខ្លះនិយមហៅដួងប៉ាងថាត តាមភាសាថៃ ដែលបានមកពីឈ្មោះដើមរបស់ខ្មែរ ។
១៤-បទដួងព្រះធាតុ ៖ ខ្សែ៧៦ ទំព័រ៤៦ រហូតដល់សព្វថ្ងៃ ប្រើឈ្មោះដួងព្រះធាតុដដែល ប៉ុន្តែមានអ្នកខ្លះនិយមហៅដួងប៉ាងថាត តាមភាសាថៃ ដែលបានមកពីឈ្មោះដើមរបស់ខ្មែរ ។
១៤-បទដួងព្រះធាតុ ៖ ខ្សែ៧៦ ទំព័រ៤៦ រហូតដល់សព្វថ្ងៃ ប្រើឈ្មោះដួងព្រះធាតុដដែល ប៉ុន្តែមានអ្នកខ្លះនិយមហៅដួងប៉ាងថាត តាមភាសាថៃ ដែលបានមកពីឈ្មោះដើមរបស់ខ្មែរ ។
១៥-បទជុំព្រៃ ៖ ខ្សែ៧៥ ទំព័រ៣ រហូតដល់ខ្សែបញ្ចប់ មានឈ្មោះបទជុំព្រៃដដែល ។ សព្វថ្ងៃឈ្មោះនេះ ក៏គ្មានដោះដូរអ្វីដែរ គឺឈ្មោះបទជុំព្រៃដដែល ។
១៦-បទពិលាប ៖ ខ្សែ២ ទំព័រ២២ រហូតដល់ខ្សែ ក្រោយៗ ហើយសព្វថ្ងៃបទនេះក៏មានឈ្មោះបទពិលាបដដែលគ្មានផ្លាស់ប្តូរអ្វីទេ ។
១៧-បទប្រគុំ ៖ ខ្សែ១ ទំព័រ៣២ ដល់ខ្សែចុងបញ្ចប់ឃើញប្រើឈ្មោះដដែល ហើយសព្វថ្ងៃបទមានឈ្មោះប្រគុំដដែលគ្មានផ្លាស់ប្តូរអ្វីទេ ។
១៨-បទឆា៖ ខ្សែ៧៥ ទំព័រ១ រហូតដល់ខ្សែ ក្រោយៗ ហើយសព្វថ្ងៃក៏នៅតែប្រើឈ្មោះបទឆា ដដែលគ្មានប្រែប្រួលឡើយ ។
១៩-បទជើតឈឹង៖ ខ្សែ៤ ទំព័រ២៤ និងទំព័រ៣០ រហូតមកដល់សព្វថ្ងៃនេះ ក៏នៅតែប្រើឈ្មោះបទជើតឈឹងដដែល ។
២០-បទជើត ៖ ពីខ្សែ១ រហូតដល់ខ្សែចុងក្រោយឈ្មោះដដែល ហើយសព្វថ្ងៃឈ្មោះបទនេះក៏ត្រូវគេរក្សាទុកដដែលគ្មានការផ្លាស់ប្តូរអ្វីទាំងអស់ ។
-តាមរយៈការរៀបរាប់បទភ្លេងទាំង
ឡាយខាងលើនេះ និងមានឈ្មោះបទភ្លេងជាច្រើនទៀតតាំងពីខ្សែ១ ដល់ខ្សែ៨០ ដែលពុំទាន់អាចសម្គាល់ឱ្យបានច្បាស់លាស់នោះ… របៀបកាត់កងឆាកដោយចែកសាច់រឿង ជាឈុតៗបន្តគ្នា និងកំណាព្យជាពាក្យពោល ផ្សេងៗ ព្រមដោយពាក្យជាកំណត់ចំណាំនៃការដឹកនាំរឿងផងនោះ ជឿថាឯកសារសំណេរនេះ គឺប្រាកដជារឿងល្ខោន «Pièce de théatre» មិនមែនជារឿងប្រលោមលោក ឬក៏អត្ថបទប្រភេទដទៃទៀតឡើយ សមតាមការសន្និដ្ឋានរបស់លោកសាស្ត្រចារ្យ អ្នកស្រាវជ្រាវផ្នែកអក្សរសិល្ប៍ខ្មែរដែលថា ៖ អត្ថបទរឿងរាមកេរ្តិ៍នេះ ជានាដ្យកថាមែន ។
ចុះបើឯកសារនេះ ជាអត្ថបទរឿងល្ខោនមែននោះ តើជាអត្ថបទរបស់ទម្រង់ល្ខោនណាមួយ ?
ដោយយោងទៅលើការនិយមរបស់ប្រជាជនកម្ពុជា ក្នុងការប្រើវិធីសាស្ត្របែបបុរាណ «Méthode Empérique» ក្នុងការបន្តស្នាដៃពីជំនាន់មួយទៅជំនាន់មួយទៀត ដោយបង្រៀនឱ្យទន្ទេញចាំមាត់ ឬក៏និយាយប្រាប់ តៗគ្នាពីឪពុកទៅកូន ពីគ្រូទៅសិស្ស និងដោយផ្អែកទៅលើភាពជាក់ស្តែងដែលមានសេសសល់រហូតដល់សព្វថ្ងៃនេះ នោះគេឃើញទម្រង់ល្ខោនបី គឺល្ខោនស្រមោល ល្ខោនពាក់មុខ និងល្ខោនក្បាច់បុរាណដែលសម្តែងរឿងរាមកេរ្តិ៍ ដូចបានជម្រាបពីខាងលើម្តងមកហើយ ។
ប៉ុន្តែបើលើកយកបច្ចេកទេសសម្តែងមកពិនិត្យឱ្យបានហ្មត់ចត់នោះ ឃើញថា ក្នុងទម្រង់ទាំងបីដូចជម្រាបខាងលើ… ឯកសាររឿងល្ខោននេះមិនមែនសម្រាប់ល្ខោនក្បាច់បុរាណទេ ព្រោះល្ខោនក្បាច់បុរាណជាល្ខោនដែលយកចម្រៀងជាក្រុម « Choeur» ជាមធ្យោបាយជូនដំណើរសាច់រឿង និងជូនកាយវិការអ្នករាំ ដែលត្រូវហាត់យ៉ាងហ្មត់ចត់ជាមុន រហូតដល់ចាំស្ទាត់ ស្ទើរតែក្លាយជាស្វ័យប្រវត្តិ មិនមានប្រើបទពំនោល ដូចជាល្ខោនស្រមោល «ស្បែកធំ » ឬល្ខោនខោលឡើយ ។
(នៅមានត)
ចែករំលែកព័តមាននេះ