ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ ២០២២ មាន​អ្វីខ្លះ​ធ្វើ​ឱ្យ​ប្រែប្រួល​ដល់​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ៣ ថ្ងៃ​ទៀត ឆ្នាំ ២០២២ នឹង​ចូល​មក​ដល់ ។ ឆ្នាំ ២០២២…

រាជធានី​ភ្នំពេញ ៖ ៣ ថ្ងៃ​ទៀត ឆ្នាំ ២០២២ នឹង​ចូល​មក​ដល់ ។ ឆ្នាំ ២០២២ មន្ត្រី និង​ពាណិជ្ជករ សង្ឃឹមថា ពាណិជ្ជកម្ម​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ ពិសេស​ការ​នាំ​ចេញ​កសិផល​ទៅ​កាន់​ប្រទេស ចិន និង​ប្រទេស​កូ​វ៉េ​ខាងត្បូង​ជាដើម ត្បិត​អី​ចូល​ឆ្នាំ ២០២២ ភ្លាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី​ទ្វេភាគី និង​ពហុភាគី​មួយ​ចំនួន​នឹង​ចូល​ជា​ធរមាន រួម​ទាំង​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា ទៀត​នោះ ។
លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ ដឹង​ថា ចូល​ឆ្នាំ ២០២២ ភ្លាម កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​ចូល​ជា​ធរមាន មុនគេ ។

លោក​ថា រាល់​ឯកសារ​ផ្សេង​ៗ​ពាក់ព័ន្ធ​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ជាមួយ​ចិន​នេះ បាន​រៀបចំ​រួចរាល់​អស់ហើយ ហើយ​គេ​រំពឹង​ទុក​ថា កិច្ចព្រមព្រៀង​នេះ​នឹង ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ១ ខែមករា ឆ្នាំ ២០២២ តែ​ម្តង ។ តាម​មន្ត្រី​ដដែល​ចំណែក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​នៅ​ថ្ងៃ​ទី ២៩ ធ្នូ​ឆ្នាំ ២០២១ ខាង​មុខ​នេះ អាច​នឹង​ត្រូវ​រដ្ឋសភា​អនុម័ត ។ ដោយឡែក​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​នោះ​ក៏​បាន​បញ្ចប់​នីតិវិធី ហើយ​ដែរ ។

បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ស្រប​ពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ខាង លើ​ក្រសួងពាណិជ្ជកម្ម​បាន​និង​កំពុង​រៀបចំ​នូវ​ឯកសារ​មួយ ដែល​មាន​សារសំខាន់​បំផុត ហៅ ថា ឯកសារ​ជា​យុទ្ធសាស្ត្រ​ទាញ​យក​ជា​អត្ថប្រយោជន៍​ជា​អតិប្បរមា​ពី​កិច្ច​ព្រម ព្រៀង​ពាណិជ្ជ កម្ម​សេរី ។

ក្រសួង​បាន​ព្យាយាម​រៀបចំ​នូវ​មុខ​បញ្ជី​ជា​មុខទំនិញ​, រៀបចំ​តារាង លក្ខខណ្ឌ​តម្រូវ​, រៀប​ចំការ​បង្ហាញ​នៅ​អត្រាពន្ធ​ជាក់ស្តែង និង​ជា​ការ​ប្រៀបធៀប​ជាមួយ​និង​អត្រាពន្ធ​ដទៃ​ទៀត នៅ​ក្នុង​តំបន់ រៀបចំ​នៅ​គំរូ​នៃ​ទំនិញ និង​ភាព​ទំនាក់ទំនង​របស់​ទំនិញ​មួយ​ទៅ​ទំនិញ​មួយទៀត ដែល​អាច​ធ្វើការ​កែ​ច្នៃ​បាន ដើម្បី​បង្ហាញ​ជូន​ដល់​ធុរជន​ក៏​ដូច​ជា​សាធារណជន​ទូទៅ​ក្នុង​ការ អនុវត្ត​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន ក៏​ដូច​ជា​កិច្ច​ព្រម​ខាងលើ​នេះ​ឱ្យ​មាន ប្រសិទ្ធភាព និង​ទាញ​យក​អត្ថប្រយោជន៍​បានជា​អតិប្បរមា ។

លោក ប៉ែន សុ​វិជាតិ សង្កត់ធ្ងន់​ថា ឈរ​លើ​មូលដ្ឋាន​នៃ​ការ​បង្ហាញ​នៃ​មុខទំនិញ​ទាំង អស់នេះ យើង​ពង្រីក​បាន​ទំនិញ​កសិកម្ម​បន្ថែម​ទៅ​កាន់​ទីផ្សារ​ចិន ហើយ​ទំនិញ​កសិកម្ម និង កសិឧស្សាហកម្ម រួម​និង​ទំនិញ​កែ​ច្នៃ​ផ្សេង​ទៀត​នេះ​យើង​រំពឹង​ថា មានការ​រីក​ចម្រើន​ដែរ ។ សម្រាប់​ទិ​និ​ញ​ជា​គ្រឿង​បង្គុំ គ្រឿងបន្លាស់ រួម​និង​ទំនិញ​កសិកម្ម​ដែល​ធ្លាប់​បាន​នាំ​ចេញ និង បាន​កែ​ច្នៃ​ក៏​អាច​នាំ​ចេញ​ទៅ​ទីផ្សារ​ខាងលើ​នេះ​ដែរ ។

លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម បាន​បង្ហាញ​ក្តី​សង្ឃឹមថា ការ អនុវត្ត ច្បាប់​វិនិយោគ​ថ្មី​ក៏​ដូច​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​កូរ៉េ​នេះ ជា ឈ្នាន់​មួយ​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​បន្ថែម​ទៀត និង​ជា​ទាក់ទាញ​អ្នក វិ​និ យោគ​មក​កាន់​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន ។ លោក​ឧកញ៉ា ជឿជាក់​ថា ចូល​ដល់​ឆ្នាំ ២០២២ ពាណិជ្ជ​កម្ពុជា​នឹង​បាន​លើកកម្ពស់​តាម​យន្ត​រការ​ច្បាប់​ខាងលើ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ