ថ្នាំប្រឆាំងកូវីដរុស្សុី មានប្រសិទ្ធភាពជាមួយវីរុស ដែលតា និងអូមីក្រុង
រកាសមួយអះអាងថា ថ្នាំប្រឆាំងកូវីដ-១៩ របស់ខ្លួនមានឈ្មោះថា
រកាសមួយអះអាងថា ថ្នាំប្រឆាំងកូវីដ-១៩ របស់ខ្លួនមានឈ្មោះថា
ប្រទេសរុស្សុី ៖ ក្រុមហ៊ុនឱសថរុស្ស៊ី CHEMRAR ក្នុងសេចក្ដីប្រកាសមួយអះអាងថា ថ្នាំប្រឆាំងកូវីដ-១៩ របស់ខ្លួនមានឈ្មោះថា AVIFAVIR មានប្រសិទ្ធភាពប្រឆាំងវីរុសប្រភេទដែលតា ជាប្រភេទដែលកំពុងឆ្លងខ្លាំងនាពេលបច្ចុប្បន្នលើពិភពលោក និងវីរុសបំប្លែងថ្មី អូមីក្រុង ដែលចាត់ទុកថាឆ្លងលឿនបំផុត។
ថ្នាំរុស្សុី AVIFAVIR ដែលប្រើប្រាស់ក្នុងប្រទេស១៧ ក្នុងនោះមានជប៉ុន តួកគី អារ៉ាប៊ីសាអូឌីត ឬឥណ្ឌា បង្ហាញប្រសិទ្ធភាព ប្រឆាំងវីរុសប្រភេទដែលតា និងអូមីក្រុង។ នេះជាការប្រកាសកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ របស់ក្រុមហ៊ុនឱសថរុស្ស៊ី CHEMRAR ដែលជាអ្នកផលិតថ្នាំនេះ ជាមួយការជួយទ្រទ្រង់របស់មូលនិធីវិនិយោគដោយផ្ទាល់រុស្ស៊ី RFPI។ ថ្នាំAVIFAVIR ឬFAVIPIRAVIR អាចតស៊ូប្រកបដោយប្រសិទ្ធភាព ប្រឆាំងដែលតានិងអូមីក្រុង។ ក្នុងសេចក្ដីប្រកាសរបស់ខ្លួនក្រុមហ៊ុនCHEMRAR និយាយថា ជាមួយការប្រើថ្នាំនោះ វីរុសមិនអាចបង្កើតការទប់ទល់តតាំង ជាមួយថ្នាំFAVIPIRAVIRបានឡើយ។
ក្រុមហ៊ុនឱសថរុស្សុីនោះរំឭកថា រយៈពេល១៧ខែចុងក្រោយនេះ អ្នកជំងឹជាង៤លាននាក់ បានប្រើថ្នាំFAVIPIRAVIR លើពិភពលោក។ថ្នាំនោះប្រើទៅពុំមានឥទ្ធិពលបន្ទាប់បន្សំ ឬរំខាននានាផង។ បណ្ដាអ្នកឯកទេសរបស់CHEMRAR ជាអ្នកដំបូងគេលើពិភពលោក ដែលផលិតនិងដាក់លក់លើទីផ្សាររុស្សុី និងទីផ្សារអន្តរជាតិ នូវថ្នាំប្រឆាំងកូវីដឈ្មោះAVIFAVIRពីខែមិថុនាឆ្នាំ២០២០មក៕ ដកស្រង់ចេញពីវេបសាយ ៖ sputniknews
ចែករំលែកព័តមាននេះ