ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​រុ​ស្ស៊ី​បើករថយន្ត Prius បុក Highlander របួសធ្ងន់​ខ្លួនឯង

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ​៖ គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ជ​ជនជាតិ​រុ​ស្ស៊ី បណ្តាល​អោយ​ជន​បង្ក​រង​របួសធ្ងន់ ដោយឡែក​ភាគី​ម្ខាង​ទៀត​២​នាក់​ប្តី​ប្រ​ព​ន្ឋ​រង​របួសស្រាល ហើយ​រថយន្ត​ទាំង​២​គ្រឿង

ខេត្ត​ព្រះ​សីហ​នុ​៖ គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ជ​ជនជាតិ​រុ​ស្ស៊ី បណ្តាល​អោយ​ជន​បង្ក​រង​របួសធ្ងន់ ដោយឡែក​ភាគី​ម្ខាង​ទៀត​២​នាក់​ប្តី​ប្រ​ព​ន្ឋ​រង​របួសស្រាល ហើយ​រថយន្ត​ទាំង​២​គ្រឿង បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខជា​ដំណំ​។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា ២០១៦​តាម​វិ​ថី​២​ធ្នូ ត្រង់​ចំណុច​ផ្លូវ​កោង​បត់​ចូល​ទៅ​ឆ្នេរ​លំហែកាយ ស្ថិត​ក្នុងភូមិ​៣​សង្កាត់​៣​ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក Toyota Prius ពណ៌​ទឹកសមុទ្រ​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 2A – 6141 បើកបរ​ដោយ​ជនជាតិ​រុ​ស្ស៊ី​ឈ្មោះ កូ​គ្រី​យ៉ា ជា​ភ្ញៀវ​ទេសចរ​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ រីឯ​រថយន្ត​រង​គ្រោះ​ម៉ាក Highlander ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z–4738 បើកបរ​ដោយ​ឈ្មោះ​អ៊ុ​ង​វណ្ណៈ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ ជា​មន្ត្រី​នគរបាល​មាន​ទីលំនៅ​ភូមិ​៣​សង្កាត់​៣​ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។ ព័ត៌មាន​ទទួល​បាន​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក Prius បើកបរ​ដោយ​ជនជាតិ​រុ​ស្ស៊ី​ខាងលើ បើក​ចុះ​ចំណោត​មក​ពី​សណ្ឋាគារ​ឯករាជ្យ តាម​វិ​ថី​២​ធ្នូ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​ដូច​ហោះ លុះ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវ​កោង​បត់​ក៏​ជ្រុល​ចង្កូត​ចូល​ទៅ​ក្នុង​ផ្លូវ​អាទិភាព​ខាង​រថយន្ត Highlander ក៏​បុក​ពេញទំហឹង​លាន់​ស្នូរ​ដូច​រន្ទះ​ទាំង​ព្រឹក ហើយ​រថយន្ត​បង្ក​វិល​ខ្លួន​មក​ទទឹង​ថ្នល់​ដោយសារ​តែ​ការ​បើកបរ​មាន​ល្បឿន​ហួសកំណត់ បណ្តាល​អោយ​រថយន្ត​ផ្ទុះ​ពោង​រង​ការ​ខូចខាត​រថយន្ត​ទាំង​២​គ្រឿង​យ៉ាងដំណំ ។

ដោយឡែក​ជនជាតិ​បរទេស​ជា​ជនជាតិ​រុ​ស្ស៊ី​បាន​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​ព្យាបាល​នៅ​ឯ​រាជធានី​ភ្នំពេញ រីឯ​អ្នកបើកបរ​រថយន្ត​ម៉ាក​Highlander និង​ប្រ​ព​ន្ឋ​ដែល​ជា​អ្នក​រួម​ដំណើរ​ជាមួយ បាន​រង​របួសស្រាល ត្រូវ​បាន​ដឹក​មក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ខេត្ត​ព្រះ​សីហ​នុ ។ ដោយឡែក​រថយន្ត​ទាំង​២​គ្រឿង ត្រូវ​បាន​កំលាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដឹក​យក​មក​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​៕