ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រមូល​ផល​ច្រូតកាត់​ស្រូវនៅ​ខេត្ត​មណ្ឌល​គិរី​សម្រេច​​​​ស្ទើរតែ១០០%

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌល​គិ​រី ៖ បើ​ទោះជា​ខេត្តមណ្ឌលគិរី​សម្បូរ​ភ្នំ​និង​តំបន់​ព្រៃឈើ តែ​វិស័យ​កសិកម្ម​ដើរតួ​នាទី​យ៉ាង​សំខាន់ ដោយ​បាន​ទ្រ​ទ្រង់​សេដ្ឋកិច្ច​ប្រជា​ពល​រដ្ឋក្នុង​មូលដ្ឋាន​យ៉ាង​ល្អ​ប្រសើរ​ ។​ ជាក់ស្តែង ​ការ​ប្រមូល​ផល​ច្រូតកាត់​ស្រូវ​របស់​កសិ​ករ​នៅ​ខេត្ត​មណ្ឌល​គិរី​សម្រេច​បាន​ស្ទើរតែ១០០%ហើយ នេះ​បើ​យោង​តាម​ការ​ឲ្យដឹង​របស់​មន្រ្តី​ជំនាញ ។…

ខេត្តមណ្ឌល​គិ​រី ៖ បើ​ទោះជា​ខេត្តមណ្ឌលគិរី​សម្បូរ​ភ្នំ​និង​តំបន់​ព្រៃឈើ តែ​វិស័យ​កសិកម្ម​ដើរតួ​នាទី​យ៉ាង​សំខាន់ ដោយ​បាន
​ទ្រ​ទ្រង់​សេដ្ឋកិច្ច​ប្រជា​ពល​រដ្ឋក្នុង​មូលដ្ឋាន​យ៉ាង​ល្អ​ប្រសើរ​ ។​ ជាក់ស្តែង ​ការ​ប្រមូល​ផល​ច្រូតកាត់​ស្រូវ​របស់​កសិ​ករ​នៅ​ខេត្ត​មណ្ឌល​គិរី​សម្រេច​បាន​ស្ទើរតែ១០០%ហើយ នេះ​បើ​យោង​តាម​ការ​ឲ្យដឹង​របស់​មន្រ្តី​ជំនាញ ។ ចំណែក​ស្រូវ​នៅ​សេសសល់​មិនទាន់​ប្រមូល​ផល មាន​ស្រូវកណ្ដាល​មួយចំនួ​ន និង​ស្រូវស្រាល​តិចតួច​បំផុត ដែលគេ​ហៅថា​ស្រូវ​បង្កើន​រដូវ ជាទូទៅ​មាន​រយៈពេល​ប្រមូល​ផល​យូរ​ជាង​ស្រូវវស្សា​ធម្មតា ។

ប្រធានមន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តមណ្ឌលគិរី លោក សុង ឃាង បានឱ្យ​ដឹង​ថា នៅ​សប្ដាហ៍​ចុងក្រោយ​នេះ ផ្ទៃដី​ដំណាំស្រូវ​ដែល​បាន​ប្រមូល​ផល​មាន១៨៩ ហិ​ក​តា ដូចនេះ​សរុប​ផ្ទៃដី​ប្រមូល​ផល​រួចហើយ​ក្នុង​ឆ្​នាំ​នេះ មាន​ជាង២៧.០០០ហិ​ក​តា ស្មើ​និង៩៧,១៤% ទទួល​បាន​បរិមាណ​ទិ​ន្ន​ផល​សរុប​ជាង៨៦.០០០តោន ដែល​មាន​ទិ​ន្ន​ផល​ជា​ធម្យម​ជាង៣តោនក្នុង១ហិ​ក​តា ។ លោក​បន្ត​ថា ស្រូវស្រាល​អនុវត្ត​ការ​ប្រមូល​ផល​បាន៩៨,៦៤% ស្រូវកណ្ដាល៩៥,៥៩% ស្រូវធ្ងន់១០០% និង​ស្រូវចម្ការ​របស់​ជនជាតិភាគតិច អនុវត្ត​ការ​ប្រមូល​ផល​បាន​១០០%​ដូចគ្នា ។

លោក លឹម ស្រេង ប្រធានមន្ទីរ​ពាណិជ្ជកម្ម​ខេត្តមណ្ឌលគិរីបាន​ឲ្យដឹង​ថា ឆ្នាំ​២០២០កន្លងទៅ តម្លៃ​ស្រូវ ចន្លោះ​​ពី 800រៀល-​980រៀល/1kg តែ​ឆ្នាំ២០២១ តម្លៃ​ស្រូវ​បាន​ធ្លាក់ចុះ​នៅ​ត្រឹម​ចន្លោះ​ពី 785-800រៀល/kg នឹង​ទើប​កើនឡើង​បន្តិច​ថែមទៀត​នៅ​ចុង​ឆ្នាំ គឺ​បាន800-820រៀល/kg ។ មូលហេតុ​ដែល​ធ្វើឲ្យ​តម្លៃ​ស្រូវ​ធ្លាក់ចុះ​ព្រោះ​ក្នុង​ឆ្នាំ២០២០ មាន​ឈ្មួញ​ប្រមូល​ទិញ​មក​ពី​តាម​បណ្តា
​ខេ​ត្ត​​ផ្សេង​ៗ​ច្រើន ដូច្នេះ​ តម្លៃ​មាន​កា​រប្រ​គួត​ប្រជែង​ខ្លាំង តម្រូវការ​ច្រើន តម្លៃ​ក៏​មានការ​កើនឡើង​ខ្​ពស់ ប៉ុន្តែ​នៅក្នុង​ឆ្នាំ២០២១​នេះ​ ព្រោះតែ​ជំងឺ​កូ​វីដ១៩ មាន​ឈ្មួញ​ប្រមូល​ទិញ​តែ២ក្រុម​ប៉ុណ្ណោះ ទី១ គឺ​ឈ្មួ្មញ​ពី​ខេត្តរតនគិរី មានការ​ប្រមូល​តិច​តិចតួច លុះ​ត្រាតែ​មានការ​បញ្ជាទិញ​ពី​រោងម៉ាស៊ីន​ដៃគូ​ររបស់​គាត់ ទើប​គាត់​ចុះ​មក​បញ្ជាទិញ​ស្រូវ​នៅ​ស្រុក​កោះញែក ទី២ ឈ្មួញ​ក្នុង​ស្រុក​កោះញែក (រោងម៉ាស៊ីន​ហៃ​វ៉ា) ៕

អត្ថបទសរសេរ ដោយ