ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SME ​ជាង ​៤០ ​ម៉ឺន ​ភាគច្រើន​មិន​ទាន់​បាន​ចុះបញ្ជី​នាំ​ឱ្យពិបាក​ខ្ចី​លុយ​ពី​ធនាគារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ប្រទេស​កម្ពុជា ត្រូវ​គេ​ដឹង​ថា​ មាន​សហគ្រាស​ធន់​តូច​ និង​ធ​ម្យ​ម SME ប្រមាណ​ ៤០ ​ម៉ឺន…

រាជធានីភ្នំពេញ ៖ នៅ​ប្រទេស​កម្ពុជា ត្រូវ​គេ​ដឹង​ថា​ មាន​សហគ្រាស​ធន់​តូច​ និង​ធ​ម្យ​ម SME ប្រមាណ​ ៤០ ​ម៉ឺន តែ​ស្ថាប័ន​ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ​មាន​តិច​តូច​បំផុត ប្រការ​នេះ​ត្រូវ​គេ​មើលឃើញ​ថា ​ជា​ផល​លំបាក​នៅ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ មាន​ដូច​ជា​ការ​ទទួល​បាន​ឥណទាន​ពី​ធនាគារ​ជាដើម ​។​

លោក លឹ​ម អូន អគ្គនាយក​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​លើក​ឡើង​ថា សហគ្រាស​ធុន​តូច​ និង​មធ្យម​ជា​ឆ្អឺ​ង​ខ្នង​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ជា កម្ពុជា ​។ អាជីវកម្ម​ជាង ​៩០%​ ជា ​SME ​ហើយ​សហគ្រាស​ទាំងនោះ​បាន​ចូលរួម​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច តាម​រយៈ​ការ​ផ្តល់​ធាតុ​ចូល​នៅ​ក្នុង​កំណើនសេដ្ឋកិច្ច​ និង​ថែម​ទាំង​ចូលរួម​ផ្តល់​នូវ​ឱកាស​ការងារ​ជា​ច្រើន ​។ តែ​ SME ​នៅ​មាន​ផល​លំបាក​មួយ​ចំនួន​នៅ​ក្នុង​ស្វែងរក​ឱកាស​សម្រាប់​អភិវឌ្ឍ​ខ្លួន​ ។​ ផលវិបាក​ដែល​មួយ​ដែល​យើង​បានដឹង​ទាំងអស់​គ្នា ​និង​សំខាន់​ជាងគេ​នោះ​ គឺ​រឿង​លទ្ធភាព​នៃ​ការ​ទទួល​បាន​ហិរញ្ញប្បទាន​ដើម្បី​ទ្រទ្រង់​អាជីវកម្ម​របស់​គាត់​ ។ នេះ​ជា​ការ​បញ្ជាករបស់​លោក លឹ​ម អូន​ ។

លោក​បាន​ចោទសួរ​ថា ដើម្បី​ឱ្យ​ SME​ ទទួល​បាន​ហិរញ្ញប្បទាន​ពី​ស្ថាប័ន​នានា​នៅ​តាម​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​តើ SME ​ត្រូវធ្វើ​ដូច​ម្តេច ? ​។ សួរ​ហើយ​មន្ត្រី​ខាងលើ​ឆ្លើយ​ថា ​«​យើង​ឃើញ​ថា​ បញ្ហា​ប្រឈម​ទី​មួយ​ហើយ​សំខាន់​នោះ​ គឺ​ទាក់ទង​ការ​ទុកដាក់​នូវ​ព័ត៌មាន​អាជីវកម្ម​ ។ ​SME ភាគច្រើន​ជា​អាជីវកម្ម​លក្ខណៈ​គ្រួសារ អ៉ីចឹង​មិន​បាន​ទុកដាក់​ព័ត៌មាន​ឱ្យ​បាន​សម​ស្រប ពិសេស​ព័ត៌មាន​ទាក់ទង​ការ​សិក្សា​ពី​លទ្ធភាព​សង ពោល​គឺ​ព័ត៌មាន​ហិរញ្ញវត្ថុ​មាន​ដូច​ជា​របាយការណ៍​ស្តី​ពី​ការ​កត់ត្រា​ចំណូល​ និង​ចំណាយ​រួម​និង​របាយការណ៍​សាមញ្ញ​ៗ​មួយ​ចំនួន​ផ្សេង​ទៀត ដើម្បី​ឱ្យ​ខាង​ធនាគារ​ធ្វើការ​សិក្សា​ពី​លទ្ធភាព​សង​មុន​នឹង​ផ្តល់​ហិរញ្ញប្បទាន​ជូន ​។​

បន្ថែម​ពី​នេះ​សហគ្រិន ​ឬ ​SME ​ត្រូវជា​បុគ្គល​មានការ​ទទួលខុសត្រូវ ពិសេស​មានការ​ឆ្លើយ​តប​ជាមួយ​ខាង​ធនាគារ ជាមួយ​អាជ្ញាធរ​ក្នុង​ការ​បង់ពន្ធ​ និង​ចុះបញ្ជី​ជាដើម ​។​ ទាំងនេះ​ គឺជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ពួក​គាត់​ទទួល​បាន​នូវ​ហិរញ្ញវត្ថុ​ពី​ខាង​ធនាគារ​និង​ហិរញ្ញវត្ថុ​ ​។

លោក លឹ​ម អូន បាន​បន្ត​ថា ​ការ​មិន​ទាន់​បាន​បញ្ជី​ត្រឹមត្រូវ​របស់​សហគ្រាស​ទាំងនោះ​ជា​ឧបសគ្គ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​ផង​ដែរ​ ។ លោក​បាន​ជំរុញ​ឱ្យ​ SME​ នៅ​ក្រៅ​ប្រព័ន្ធ​ឱ្យមក​ចូល​មក​ក្នុង​ប្រ​ព​ន្ធ័​ស្របច្បាប់​ ។ លោក​ថា រាជរដ្ឋាភិបាល​មាន​យន្តការ​ច្រើន​ដើម្បី​សម្រួល​ដល់​ការងារ​នេះ​ ។ ខ្ញុំ​គិត​ថា ​គាត់​គួរតែ​ចូលរួម​ក្នុង​ការ​ចុះបញ្ជី​នេះ​ហើយ​ការងារ​ចុះបញ្ជី​របស់​ SME វា​ក៏​សំខាន់​ដែរ​នៅ​ពេល​គាត់​ចង់​អភិវឌ្ឍ​អាជីវកម្ម​របស់​គាត់​ឱ្យ​កាន់តែ​ធំ​ហើយ​បើ​គាត់​ទៅ​ធនាគារ​ក៏​គេ​សួ​ចំណុច​នេះ​ដែរ​ថា​អាជីវកម្ម​នេះ​ពិតជា​របស់​អ្នក​ខ្ចី​មែន​ ។​ ចំណុច​ទាំងនេះ​គឺ​ចំណុច​សំខាន់​មុន​គាត់​ឈាន​ទៅ​ដល់​ការ​ទទួល​បានការ​គាំំ​ទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ស្ថាប័ន​នានា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ