ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅត្បូងឃ្មុំ មានបេក្ខជនជាង ៤.០០០នាក់ ប្រឡងបាក់ឌុប ​និងមានសុខភាពល្អជាធម្មតា​

2 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ត្បូងឃ្មុំ​៖ បេក្ខជនបេក្ខនារី មកពីតាមវិទ្យាល័យជាច្រើន ក្នុងខេត្តត្បូងឃ្មុំ ត្រូវបានរៀបចំប្រឡង នៅតាមមណ្ឌល ចំនួន ៩​កន្លែង ដែលមានរហូតដល់ជាង ៤០០០នាក់។…

ត្បូងឃ្មុំ​៖ បេក្ខជនបេក្ខនារី មកពីតាមវិទ្យាល័យជាច្រើន ក្នុងខេត្តត្បូងឃ្មុំ ត្រូវបានរៀបចំប្រឡង នៅតាមមណ្ឌល ចំនួន ៩​កន្លែង ដែលមានរហូតដល់ជាង ៤០០០នាក់។ ​ដំណើរការប្រឡងបាក់ឌុប នាថ្ងៃទី២៧ធ្នូ  បានប្រព្រឹត្តទៅ ជាធម្មតា តាមរយៈការ​វាស់កំដៅ ដោយមន្ត្រីជំនាញ ហើយមិនឃើញមានបេក្ខជនណាម្នាក់ សង្ស័យផ្ទុកកូវីដនោះទេ។

ចំណែក​ការកាត់វិញាសា គឺមានការចូលរួមពីសំណាក់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកជំទាវ សឿ សុជាតា ប្រធានគណៈមេប្រយោគទូទាំងប្រទេស និងជាអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញកាត់បើកវិញ្ញាសា​ប្រឡង​ នៅមណ្ឌលសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ​ក្នុងស្រុកត្បូងឃ្មុំ​ ដែលនៅជិតសាលាខេត្តតែម្ដង។

លោក​បណ្ឌិត ជាម ច័ន្ទសោភ័ណ បានបង្ហាញហឹបវិញ្ញាសា ជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរព តាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ទន្ទឹមនឹងនោះ លោកបានផ្តាំផ្ញើ​ជូនដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសនៅថ្ងៃប្រឡងបាក់ឌុប និងខិតខំធ្វើវិញ្ញាសារប្រឡងឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរតាមបទបញ្ជាផ្ទៃនៅពេលប្រឡងឲ្យបានល្អ ដើម្បីថែរក្សាសន្តិសុខសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយពេលប្រឡង ពិសេសជោគជ័យក្នុងការប្តឡង សាកសមជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិ។

​លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ  បានឲ្យដឹងថា ខេត្តត្បូងឃ្មុំ មានមណ្ឌលប្រឡងចំនួន ៩មណ្ឌល ក្នុងនោះ មណ្ឌលថ្នាក់វិទ្យាសាស្ត្រ ចំនួន ៣មណ្ឌល និងថ្នាក់សង្គមចំនួន​៨មណ្ឌល គិតជាបន្ទប់ មានចំនួន ១៧២បន្ទប់ មានបេក្ខជន ដែលត្រូវចូលរួមប្រឡង ចំនួន ៤.២៧៩នាក់ស្រី ២.៤៥២នាក់ ក្នុងនោះ អវត្តមាន ១៤២នាក់ ស្រី ៦២នាក់ ជាបេក្ខជន​បំពេញវិជ្ជា និងស្វ័យរិន។ តាមរយ:ការ​វាស់កំដៅ ទាំងបេក្ខជនបេក្ខនារី រួមទាំងគណៈមេប្រយោគ មានសុខភាពល្អ ជាធម្មតា៕ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ