ថ្ងៃនេះ កម្ពុជា រកឃើញអូមីក្រុង ១៥នាក់, សរុប ៣១នាក់ តែជា ៣នាក់ហើយ
- ភ្នំពេញ
ភ្នំពេញ៖ នៅថ្ងៃនេះ កម្ពុជាយើង រកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ចំនួន ១៥នាក់ សុទ្ធតែជាអ្នកធ្វើដំណើរ មកពីក្រៅប្រទេស។…
ភ្នំពេញ៖ នៅថ្ងៃនេះ កម្ពុជាយើង រកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ចំនួន ១៥នាក់ សុទ្ធតែជាអ្នកធ្វើដំណើរ មកពីក្រៅប្រទេស។…
ភ្នំពេញ៖ នៅថ្ងៃនេះ កម្ពុជាយើង រកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ចំនួន ១៥នាក់ សុទ្ធតែជាអ្នកធ្វើដំណើរ មកពីក្រៅប្រទេស។ ជាសរុប នៅកម្ពុជាយើង មានអ្នកឆ្លងកូវីដ១៩ ជាប្រភេទអូមីក្រុង ចំនួន ៣១នាក់។ តែមកដល់ពេលនេះ មាន ៣នាក់ បានជាសះស្បើយ។ នេះបើតាមសម្តេចតេជោ ហ៊ុន សែន ប្រកាសក្នុងពេលទទួលវ៉ាក់សាំង Pfizer ដែលជាជំនួយរបស់អូស្ត្រាលី នាយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្ន តែមិនត្រូវស្លន់ស្លោនោះទេ។ អ្នកជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង ទាំង ៣១នាក់ ចូលមកកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងនៅខេត្តសៀមរាប។ តែយើងអាចគ្រប់គ្រងបាន ដោយមិនធ្លាយចូលសហគមន៍នៅឡើយទេ។
ជាមួយគ្នានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ទើបរកឃើញថ្មី ប្រភេទអូមីក្រុង ទាំង ១៥នាក់ នៅថ្ងៃនេះ ក៏មានកីឡាករជម្រើសជាតិកម្ពុជា ផ្នែកការ៉ាត់តេដូ ចំនួន ២នាក់ ដែលជាបេក្ខជន ត្រូវប្រឡងបាក់ឌុប នៅមណ្ឌលប្រឡង វិទ្យាល័យបាក់ទូក នៅថ្ងៃទី២៧ ខែធ្នូស្អែក។ តែសម្តេចបានសម្រេចឲ្យបេក្ខជនទាំង ២នាក់ អាចប្រឡងពីមន្ទីរពេទ្យ ដែលកំពុងសម្រាកព្យាបាល ជំងឺកូវីដ១៩ តែម្តង៕
ចែករំលែកព័តមាននេះ