ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ សំបូរ ​បាន​ត្រឹមតែ​ស្មើ​ពិន្ទុ​ជាមួយ​សោម វិ​ឆ័​យ​ខណៈ​រិ​ន ដេ​វីត​ ឈ្នះ​ដាច់​ទាំង​៥​ទឹក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​កីឡាករ​គង់ សំបូរ​ មក​ពី​ក្លិប​គោព្រៃ​គុន​ខ្មែរ​ប៉ះ​ជាមួយ​សោម វិ​ឆ័​យ ​ក្លិប​វិបុល​ដា​រិ​ទ្ធ​ខណ្ឌ​ពោធិ​សែន​ជ័យ​ កាលពី​ថ្ងៃ​សៅរ៍​ ទី​២៥​ ធ្នូ​…

រាជធានី​ភ្នំពេញ ​៖ ​កីឡាករ​គង់ សំបូរ​ មក​ពី​ក្លិប​គោព្រៃ​គុន​ខ្មែរ​ប៉ះ​ជាមួយ​សោម វិ​ឆ័​យ ​ក្លិប​វិបុល​ដា​រិ​ទ្ធ​ខណ្ឌ​ពោធិ​សែន​ជ័យ​ កាលពី​ថ្ងៃ​សៅរ៍​ ទី​២៥​ ធ្នូ​ កន្លង​មកនេះ ​ប្រកួត​គ្នា​៥​ទឹក​ពេញ ទី​បំផុត​បាន​ត្រឹមតែ​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ ខណៈ​សេក គឹ​ម​សាន្ត​ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ធ្វើ​ឱ្យ​របូត​បាត់​អស់ប្រាក់​លាន​ពី​ក្នុង​ដៃ​។

ការ​ប៉ះ​គ្នា​រវាង​កីឡាករ​គង់ សំបូរ​ និង​កីឡាករ​សោម វិ​ឆ័​យ ​លើក​នេះ ធ្វើ​ឱ្យ​កក្រើក​សង្វៀន​តែ​ម្ដង ព្រោះ​អី​គេ​ទាំង​ពីរ​ខាន​ប៉ះ​គ្នា​យូ​ម្នាក់​ៗ​សុទ្ធតែ​មាន​បំណង​ចង់​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ដូច​គ្នា ​។ ​ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ទឺ​ក​ទី​១ ​និង​ទី​២​ គេ​ទាំង​ពីរ​អត់​ហ៊ាន​បើក​ការ​វាយ​សម្រុក​ផ្ដេសផ្ដាស់​នោះ​ទេ គ្រាន់​ធ្វើការ​វាយ​ចេញ​ថ្ម​ម​ដើម្បី​ស្ទង់​កម្លាំង​គ្នា​សិន​ ។ ​គង់ សំបូរ​ ដែល​គេ​ធ្លាប់​ល្បី​ថា​មាន​ស្នៀត​ជើងល្អ​នោះ​បាន​ព្យាម​យាម​ទាត់​សន្ធាប់​ ខណៈ​ការ​ប្រកួត​ឈាន​ចូល​ដល់​ទឹក​ទី​៣ ប៉ុន្តែ​ត្រូវ​សោម វិ​ឆ័​យ ​សម្រុកចូល​គៀក​ម៉ាត់​បក​សង​វិញ​យ៉ាង​រហ័ស​ ។

​ចូល​ដល់​ទឹក​ទី​៤​ គេ​ទាំង​ពីរ​នៅ​តែ​បន្ត​សម្រុកចូល​វាយបក​សង​រកគ្នា​យ៉ាង​សាហាវ ជា​ពិសេស​គង់ សំបូរ​នៅ​តែ​ប្រើ​ស្នៀត​ជើង​ទាត់​សម្រុក ប៉ុន្តែ​ត្រូវ​សោម វិ​ឆ័​យ​ បា​រ៉ា​ស់​ជាប់​រហូត​ហើយ​ថែម​ទាំង​បាន​ចាប់​គ្រៀក​បុក​ជង្គង់​ទៅ​លើ​គង់ សំបូរ​វិញ ដែល​ជា​ហេតុ​ធ្វើ ឱ្យ​គង់ សំបូរ​ ដកថយ​យ៉ាង​លឿន​ ។ ​តាម​ពិត​ទៅ​ការ​ប្រកួត​រវាង​គូ​នេះ​ចាប់ពី​ទឹក​ទី​១​ដល់​ទឹក​ទី​៥​បាន​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​មានការ​ចាប់​អារ​ម្ម​ខ្លាំង​មែនទែន សូ​ម្បី​តែ​ចៅក្រម​ផ្ដល់​ពិន្ទុ​ទាំង​៥​រូប​ក៏​ពិបាក​ក្នុង​ការ​ដាក់​ពិន្ទុ​ដែរ​ ។ ​ដូច្នេះ​ហើយ​ទើប​ចប់​ការ​ប្រកួត​ទាំង​៥​ទឹក​ចៅក្រម​ទាំង​៥​រូប ​បាន​​ផ្ដល់​ពិន្ទុ​ស្មើ​ៗ​គ្នា​ ។ ​ចំណែក​ប្រាក់​លាន​គឺ​ទទួល​បាន​ពាក់កណ្ដាល​ម្នាក់​។

កីឡាករ​សេក គឹ​ម​សាន្ត​ ដែល​ត្រូវ​បាន​គេ​ចាប់​ដាក់​ឱ្យ​ប្រកួត​ជំនួស​កីឡាករ​ធន់ ស៊ី​ហុង ​ដែល​ត្រូវ​ខក​ខានមិនបាន​ឡើង​ប្រកួត​ដោយសារ​តែ​បញ្ហា​សុខភាព​នោះ បាន​មក​ចាញ់​ពិន្ទុ​រិ​ន ដេ​វីត ​ក្លិប​នាយក​ដ្ថា​ន​អង្គរក្ស​ដាច់​ទាំង​៥​ទឹកតែ​ម្ដង ​។ ​ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ សេក គឹ​ម​សាន្ត​ ពិតជា​មិន​បាន​ត្រៀមខ្លួន​ទុកជា​មុន​នោះ​ទេ​ ចំ​ណែ​ករិន ដេ​វី​ដ ដែល​មានឈ្មោះ​ប្រកួត​ស្រាប់​នោះ​បាន​ហ្វឹកហាត់​ពេញ​ចំនួន​ពី​រស​ប្ដា​ហ៍​រួច​មក​ហើយ ​។ ​ដូច្នេះ​សម្រាប់​ការ​ប្រកួត​រវាង​គូ​នេះ​មិនសូវ​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​មានការ​ចាប់អារម្មណ៍​ប៉ុន្មាន​នោះ​ទេ​ ។ ​តែ​សំណាងល្អ​ហើយ​ ដែល​អ្នក​ប្រដាល់​ចាស់វស្សា​សេក គឹ​ម​សាន្ត​ អាច​តស៊ូ​ប្រកួត​បាន​៥​ទឹក​ពេញ​នោះ គ្រាន់តែ​គេ​គ្មាន​សំណាង​ធ្វើ​ជា​ម្ចាស់​ប្រាក់​លាន​ពី​កម្មវិធី​ខា​រ៉ា​បាវ​ប៉ុណ្ណោះ​។

រីឯ​គូប្រកួត​ដណ្ដើម​ប្រកួត​ដណ្ដើម​ប្រាក់​ពីរ​លាន​រៀល​ពី​កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​ដែរ កីឡាករ​វ៉ា​ន់ វឿ​ន​មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ បាន​ធ្វើ​ឱ្យ​កីឡាករ​ជ័រ ពៅ​ ក្លិប​ថ្មគោល​កីឡា​ខណ្ឌ​ពោធិ​សែន​ជ័យ​ ខក​ចាញ់​ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត ថែម​ទាំង​របូត​បាត់​អស់ប្រាក់​ពីរ​លាន​រៀល​ ។

​គូ​នេះ​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត​ ចាប់ពី​ទឹក​ទី​១​ដល់​ទឹក​ទី​៤ ប៉ុន្តែ​ជ័រ ពៅ​ រាង​ថមថយ​កម្លាំង​ជាង​បន្តិច​ ខណៈ​ការ​ប្រកួត​ឈាន​ចូល​ដល់​ទឹក​ទី​៥​ ។ ​ទោះជា​យ៉ាងណា​ វ៉ា​ន់ វឿ​ន​ មុន​និង​អាច​យកឈ្នះ​ជ័រ ពៅ ​បាន​ក៏​ទ្រម​ខ្លួន​បន្តិច​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ