ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលេងបញ្ជល់មាន់ភ័យនាំគ្នារត់ចោលម៉ូតូ និងស្បែកជើងបាត់អស់ ក្រោយឃើញសមត្ថកិច្ចទៅដល់

2 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់ ទោះបី​ច្បាប់​ហាម​មិន​ឱ្យ​លេង​យ៉ាងណា​ក៏​ដោយ ក៏​ក្រុម​នោះ​បាន​ណាត់គ្នា​ភ្នាល់​លេង​ដាក់​លុយ ត្រង់​ដី​ភូមិ​ទំនេរ​មួយ​កន្លែង ក្នុង​ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ ។ ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​នេះ…

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់ ទោះបី​ច្បាប់​ហាម​មិន​ឱ្យ​លេង​យ៉ាងណា​ក៏​ដោយ ក៏​ក្រុម​នោះ​បាន​ណាត់គ្នា​ភ្នាល់​លេង​ដាក់​លុយ ត្រង់​ដី​ភូមិ​ទំនេរ​មួយ​កន្លែង ក្នុង​ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ ។

ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១ ។ ហើយ​ការ​ជួបជុំ​ប្រមូលផ្ដុំ​មនុស្ស​ច្រើន​បែប​នេះ ក៏​ជា​ប្រភព​ចម្លងជំងឺ​កូ​វី​ដ​១៩ ផង​ដែរ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ឧត្តមសេនីយ៍ត្រី​ម៉ុ​ន មាគ៌ា ស្នងការ​នគរបាល​ខេត្ត​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង​ឪ សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​មៀន បាន​ចុះ​ល្បាត​តាម​គោលដៅ​ងាយ​រង​គ្រោះ ក៏​ប្រទះ​ឃើញ​កន្លែង​ជល់​មាន់​មួយ​កន្លែង នៅ​ចំណុច​ដី​ភូមិ​ចោល ភូមិ​មៀន ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មំ កម្លាំង​យើង​ក៏​បាន​ចុះ​បង្ក្រាប​តែ​ម្តង ។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ ពេល​ដែល​ឃើញ​រថយន្ត​របស់​សមត្ថកិច្ច​ទៅ​ពី​ចម្ងាយ​ហាក់បីដូចជា មាន​ក្រុម​អ្នក​មើលផ្លូវ​ក៏​ផ្ដល់​សញ្ញា​ឱ្យ​ក្រុម​ញៀន​ល្បែង​នាំ​គ្នា​រត់​ខ្ចាត់ខ្ចាយ​ចោល​ម៉ូតូ និង​ស្បែកជើង​ជា​ច្រើន​គូ ។

លទ្ធផល អ្នកលេង​បាន​រត់គេច​បាត់​អស់​បន្សល់ វត្ថុ​តាង​មានៈ មាន់​ចំនួន​០២​ក្បាល​(​ងាប់​) ម៉ូតូ​ចំនួន​០៥​គ្រឿង កន្ត្រក​ដាក់​មាន់​០២ កញ្ចក់​០១​ផ្ទាំង ជញ្ជីង​ថ្លឹង​មាន់​០១ ស្បែកជើង​មួយ​ចំនួន បច្ចុប្បន្ន​វត្ថុ​តាង​ខាងលើ​បាន​ដកហូត​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង​ឪ​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ពេល​ដែល​មានការ​ផ្លាស់​ប្ដូរ​អធិការ​នគរបាល​ស្រុក​អូ​រាំង​ឪ​វ័យក្មេង​ចូល​កាន់​តំណែង​រួច​មក ដោយ​យកចិត្តទុកដាក់​ពង្រឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​ក្រសួងមហាផ្ទៃ ពិសេស​តែងតែ​ចេញ​កម្លាំង​ម៉ូតូ​និង​រថយន្ត​ល្បាត​តាម​ភូមិសាស្ត្រ​ងាយ​រង​គ្រោះ​ហើយ​ក៏​បាន​ប្រទះ​ឃើញ​និង​បង្ក្រាប​ល្បែង​បញ្ជល់មាន់​បានជា​បន្តបន្ទាប់​ជា​ច្រើន​ករណី​មក​ហើយ ។
ដោយ​ក្រុម​អ្នក​ញៀន​ល្បែង​តែងតែ​ភ្នាល់​គ្នា​លេង​ត្រង់​កន្លែង​ស្ងាត់​ឆ្ងាយ​ពី​ភូមិ​ជួន​នៅ​ទី​នេះ​ជួន​នៅ​ទីនោះ​ទោះជា​យ៉ាងនេះ​ក៏​ដោយ​សមត្ថកិច្ច​នៅ​តែ​តាមដាន​រក​ឃើញ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ