រាជធានីភ្នំពេញ ៖ ប្រសិនបើអ្នកឃើញសញ្ញាមួយចំនួន ឬច្រើនដូចខាងក្រោមនេះ នៅលើកូនវ័យជំទង់របស់អ្នក នោះប្រហែលជាពួកគេមានការគោរពខ្លួនឯងទាប មានន័យថា មិនសូវឱ្យតម្លៃខ្លួនឯង ដែលក្នុងនោះមានដូចជា ៖ បង្ហាញភាពព្រងើយកន្តើយខាងផ្លូវចិត្ត, មិនចង់ធ្វើ និងចៀសវាងរឿង ឬបទពិសោធន៍ថ្មីៗ, ការលំបាកក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភក្ដិ និងមនុស្សជុំវិញខ្លួន, មានការលើកទឹកចិត្តខ្លួនឯងទាប, មិនសូវរីករាយ, ការភ័យខ្លាចឥតឈប់ឈរនៃការអាម៉ាស់, ខ្លាចការបរាជ័យ, មានការខកចិត្តខ្ពស់, ការនិយាយខ្លួនឯងក្នុងភាពអវិជ្ជមាន និងមានបញ្ហាបង្កើតមិត្តថ្មី ។
ប្រសិនបើក្មេងជំទង់របស់អ្នកមានការគោរពខ្លួនឯងទាប ឬមិនសូវឱ្យតម្លៃចំពោះខ្លួនឯង ពួកគេអាចមានទំនោរមិនចង់ជួបស្ថានភាពដែលមានហានិភ័យនៃការបរាជ័យ ។ ក្នុងករណីធ្ងន់ធ្ងរ ក្មេងដែលមិនសូវឱ្យតម្លៃចំពោះខ្លួនឯង អាចបង្កជាផលវិបាករយៈពេលវែង ។
ឥទ្ធិពលអាក្រក់រយៈពេលវែងនៃការគោរពខ្លួនឯងទាបក្នុងវ័យជំទង់របស់កូនអ្នក
ការគោរពខ្លួនឯងទាបមិនតែងតែនាំឱ្យកើតមានអ្វីដែលបង្កគ្រោះថ្នាក់ ឬអាក្រក់សម្រាប់ក្មេងជំទង់នោះទេ ជាពិសេសប្រសិនបើអ្នកកំណត់អត្តសញ្ញាណ និងដោះស្រាយវាទាន់ពេល ។ ប៉ុន្តែ ក្នុងករណីខ្លះវាអាចនាំឱ្យមានផលប៉ះពាល់រយៈពេលវែង ដែលរួមមាន ៖ បញ្ហាថប់បារម្ភ, ការវាយប្រហារភ័យស្លន់ស្លោ, បញ្ហាទំនាក់ទំនង, បញ្ហារូបភាពរាងកាយ, ពឹងផ្អែកលើគ្រឿងស្រវឹង ឬគ្រឿងញៀន ដើម្បីមានអារម្មណ៍ធូរស្រាល និងកើតមានជំងឺធ្លាក់ទឹកចិត្ត ។ ទាំងអស់នេះត្រូវចៀសវាងដោយការខិតខំប្រឹងប្រែងមួយចំនួនពីឪពុកម្តាយ និងកូន ៕
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្ស ឡាញន៍ ផ្តល់ជូនសេវាកម្មអប់រំមត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ ភាសាចិន និងភាសាអង់គ្លេស និងបន្តទទួលចុះឈ្មោះសិស្ស សម្រាប់កម្មវិធីចំណេះទូទៅខ្មែរ ទី ១ ដល់ ទី ១២ ។
សាលារៀនជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែប ជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រងការសិក្សា និងអេបសាលារៀន ជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្ស ក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។
ចែករំលែកព័តមាននេះ