ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook និង​ការ​ទូទាត់​ប្រាក់​តាម​បច្ចេកវិទ្យា​បាន​ជួយ​អាជីវកម្ម​ SME ​ក្នុង​ពេល​កូ​វី​ដ ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បច្ចេកវិទ្យា​ដែល​អាច​ឲ្យ​អាជីវកម្ម​បន្ត​ការ​លក់ ​និង​ការ​ផ្សព្វផ្សាយ​ផលិតផល និង​សេវាកម្ម តាម​អន​ឡាញ​បាន រួម​ទាំង​ការ​ទូទាត់​ប្រាក់​តាម​បច្ចេកវិទ្យា​ដែរ​នោះ ត្រូវ​គេ​មើលឃើញ​ថា​ បាន​ជួយ​ដល់​ការ​រស់រាន​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម…

រាជធានីភ្នំពេញ ៖ បច្ចេកវិទ្យា​ដែល​អាច​ឲ្យ​អាជីវកម្ម​បន្ត​ការ​លក់ ​និង​ការ​ផ្សព្វផ្សាយ​ផលិតផល និង​សេវាកម្ម តាម​អន​ឡាញ​បាន រួម​ទាំង​ការ​ទូទាត់​ប្រាក់​តាម​បច្ចេកវិទ្យា​ដែរ​នោះ ត្រូវ​គេ​មើលឃើញ​ថា​ បាន​ជួយ​ដល់​ការ​រស់រាន​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម (SME)​ នៅ​កម្ពុជា​ច្រើន​ពេល​កូ​វី​ដ ​១៩ ​នេះ​ ។ មានការ​លើក​ឡើង​ថា ​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​ដាក់​ចេញ​ការ​ស្រាវជ្រាវ​ថ្មី​មួយ​ស្តី​អំពី​ការ​ប្រើប្រាស់ មាន​ប្រហែល ​១.០០០ ក្នុង​នោះ​ប្រមាណ​ ៦០%​ បាន​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ដើម្បី​ដំណើរការ​អាជីវកម្ម ក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ ​១៩ ​បាន ​។

លោក​បណ្ឌិត តាំង ងូ​ន​លី នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​តេ​ជោ អះអាង​ថា ដើម្បី​អាច​ជួយ ​SME ​នៅ​ក្នុង​បរិបទ​ជំងឺ​កូ​វី​ដ ​១៩ ​នេះ​បាន ​គឺ​មាន​តែ​បច្ចេកវិទ្យា​ទេ​ដែល​នឹង​អាច​ជួយ​ឱ្យ​វិស័យ​នេះ នៅ​ដំណើរការ​បាន​ ។​ លោក​លើក​ឡើង​ថា​ បច្ចេកវិទ្យា​បាន​ធ្វើ​ឲ្យ​អាជីវកម្ម​នៅ​តែ​អាច​ធ្វើ​ទំនាក់ទំនង​ជាមួយ​អតិថិជន បាន​ដូច​ជា​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក ដែល​អាច​បង្ហាញ​សេវាកម្ម​ និង​ផលិតផល ​។ ចំណែក​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ទៀត​សោ​ធ​មួយ​ចំនួន​គេ​ផ្ទេរ​តាម​ប្រព័ន្ធ​ធនាគារ​ និង​មួយ​ចំនួន​ទៀត​នៅ​តែ​ផ្ញើរ​លុយ​ដោយ​ដៃ​ដដែល ​។

លោកស្រី ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ មាន​ប្រសាសន៍​ថា ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ខិតខំ​លើកកម្ពស់​ហិរញ្ញប្បទាន​ដល់ SME និង​ជំរុញ​ទំនើប​កម្ម​ប្រព័ន្ធ​ធនាគារ ជា​ពិសេស​ប្រព័ន្ធ​ទូទាត់ ដើម្បី​សម្រួល​ដល់​ប្រតិបត្តិការ​ដោះ​ដូរ ដែល​បាន​រួមចំណែក​ទ្រទ្រង់​អាជីវកម្ម​នានា រាប់​បញ្ចូល​ទាំង​អាជីវកម្ម​របស់ SME នៅ​ក្នុង​ស្ថានភាព​ប្រឈម​នឹង​ការ​បាត់បង់​អតិថិជន​ដោយសារ​បញ្ហា​ភ័យ​ខ្លាច​នឹង​ជំងឺឆ្លង ​។

លោកស្រី​ជឿជាក់​ថា​ ការ​ជំរុញ​បន្ថែម​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅ​ក្នុង​សេដ្ឋកិច្ច​នឹង​ក្លាយជា​កត្តា​ស្នូល​មួយ ក្នុង​ការ​លើក​ស្ទួយ SME បន្ថែម​ទៀត​នា​ពេល​ខាង​មុខ ​។ ជាមួយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​ទូលំទូលាយ SME អាច​នឹង​ទទួល​បាន​ព័ត៌មាន​ឆាប់រហ័ស​ពី​តម្រូវការ​ទីផ្សារ និង​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ផ្លូវការ​ ។

ទោះ​យ៉ាងណា លោកស្រី​លើក​ឡើង​ថា ការ​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​មិនមែន​ជា​កិច្ចការ​ងាយស្រួល​នោះ​ទេ ដោយ​ទាមទារ​នូវ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​ឱ្យ​បាន​ទូលំទូលាយ គួប​ផ្សំ​នឹង​ការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល​របស់​ម្ចាស់​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​ទូទៅ​មក​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ផង​ដែរ ដែល​ទាំង​អស់នេះ ទាមទារ​នូវ​ការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ