ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗ យំមិនអស់ចិត្ត ពីការបាត់បង់ជីវិតរបស់ នាង ប្រាក់សុគន្ធ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង នាង ប្រាក់​សុគន្ធ​ដែល​តស៊ូ​ក្នុង​សិល្បៈ​តាំងពី​ប្រឡង ចម្រៀង​នៅ ហង្ស​មាស ហើយ​ក្លាយជា​តារា សាន់​ដេរ បាន​ត្រូវ​ទម្លាយ​ថា…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង នាង ប្រាក់​សុគន្ធ​ដែល​តស៊ូ​ក្នុង​សិល្បៈ​តាំងពី​ប្រឡង ចម្រៀង​នៅ ហង្ស​មាស ហើយ​ក្លាយជា​តារា សាន់​ដេរ បាន​ត្រូវ​ទម្លាយ​ថា ជួប​នូវ​គ្រោះថ្នាក់​ចរាចរណ៍​នារំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូនេះ ក្រោយ​ចេញពី​ច្រៀង​នៅ​ហាង​សាច់​អាំង​ហេង​ៗ២ ក្បែរ​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ ។ នេះ​ជា​ដំណឹង​មួយ​ដ៏​ស្លុតចិត្ត ហើយ​បាន​កើតឡើង​ជិត​ដាច់​ឆ្នាំ​២០២១​ទៅ​ហើយ ។

សូម​បញ្ជាក់​ថា តាំងពី​ព្រលប់​ថ្ងៃ​ទី​២៤ ខែធ្នូ ២០២១ នាង ប្រាក់​សុគន្ធ ច្រៀង​នៅ​កន្លែងធ្វើការ​ធម្មតា ។ បញ្ចប់​ការងារ ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ វេលា​ម៉ោង​៣​ភ្លឺ ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០២១ បែរជា​ទទួល​ដំណឹង​ថា លោក​ទទួលមរណៈភាព ដោយសារ​រថយន្ត​បុក​ពីក្រោយ ។ ម្នាក់​ៗ​មិន​អស់ចិត្ត​នោះ​ទេ រហូត​ទ្រហោយំ​ស្តាយ​ពី​តារា​ដ៏​ស្លូត​ម្នាក់​នេះ​ដែល​តស៊ូ​បែរជា​មក​ជួប​គ្រោះ​ផ្តាច់​សង្ខា​យ៉ាង​លឿន​ទទួលយក​មិន​បាន ។

មានការ​សួរ​ដេញដោល​ថា មរណៈភាព​របស់​អតីត​បេក្ខភាព ប្រឡង នាង ប្រាក់​សុគន្ធ​បាន​ស្លា​.​ប់​នេះ បើ​តាម​សេចក្តីរាយការណ៍​ពី​ពិធីករ និង​អ្នក​សម្តែង ប៉ែន ចំ​រ៉ុ​ង ។

ដំណឹង​នេះ មានការ​ចែកចាយ​ត​ៗ​គ្នា និង​តក់ស្លុត​ជា​ខ្លាំង មិន​គួរ​តារា​ដែល​តស៊ូ​ក្នុង​សិល្បៈ​បែប​នេះ​បែរជា​ជួប​រឿង​អកុសល​បែប​នេះ ។ អ្នកលេង​បណ្តាញ​សង្គម​ឆ្ងល់​ថា ការ​ស្លា​.​ប់​នេះ បណ្តាល​មក​ពី​អ្វី ខណៈ​ខ្លះ​ថា ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ។

បើ​តាម​លោក ប៉ែន ចំ​រ៉ុ​ង បង្ហោះ​សារ​ថា «​ស្លុតចិត្ត​ណាស់​ប្អូន​អើយ ប្អូនប្រុស Neang Praksokun Neang Kunthea ជា​មនុស្ស​ស្លូត​មិន​ដែល​ចេះ​មាន​បញ្ហា​នឹង​អ្នក​ណា​ទេ ចេះ​គោរព​គេឯង រួសរាយ​ណាស់​ទេ ហើយគ្នា​ឡើង​មក​ពី​ប៉ៃលិន​ពីរ​នាក់​បងប្អូន​ប្រឹងប្រែង​ខ្លាំង​ណាស់ ទំ​រាំ​បាន​ប៉ុណ្ណឹង​តែ​បែរជា​មក​ជួប​រឿង​អកុសល​បែប​នេះ មិនដឹង​ពុក​ម៉ែ​គាត់​នៅ​ខេត្ត​រន្ធត់​ក្តុកក្តួល​យ៉ាងណា​ទេ សូម​កុសលផល​បុណ្យ​ដែល​ខ្ញុំ​បាន​សាង សូម​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខ​ន្ត​ប្អូនប្រុស​ទៅ​កាន់​សុគតិភព​ផង​ចុះ​»​។ ន័យ​នេះ ប្រហែល​ប្រាក់​សុគន្ធ បាន​សន្សំ​លុយ​បាន​ខ្លះ តស៊ូ​ទិញ​ដី​នៅ​ប៉ៃលិន ដោយ​ញើស​ឈាម​ចុង​ក្រោយ​មិន​គួរ​សោះ វាសនា​បែប​នេះ ។

យ៉ាងណា មានការ​ទម្លាយ​ថា នាង ប្រាក់ សុគន្ធ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ភ្នំពេញ​នេះឯង ។ យប់​ថ្ងៃ​ទី​២៤ លោក​ច្រៀង​ប្រចាំ​ហាង សាច់​អាំង ហេង​ៗ២ ម្តុំ​ស្ទឹង​មាន​ជ័យ ។ ម្នាក់​ៗ​មិន​អស់ចិត្ត​នោះ​ទេ ក្រោយ​លឺដំណឹង​នេះ ។

ពិសេស​នាង ប្រាក់ គ​ន្ធា ជា​ប្អូន​ក៏​ស្រឡាំងកាំង រក​និយាយ​មិន​ត្រូវ ទន់​ដៃជើង​តែ​ម្តង ។ កញ្ញា នាង គ​ន្ធា បាន​បង្ហោះ​សារ​ខ្លី​ក្នុង​ន័យ​ឈឺចាប់​ខ្លោចផ្សារ​ជា​ខ្លាំង គ្មាន​អ្វី​ប្រៀបផ្ទឹម​បាន​ថា «​ខ្ញុំ​នាំ​បង​ទៅ​ផ្ទះ​យើង​វិញ​ណា Brak Sokun Real បង​ជិត​បាន​ជួប​ពុក​ម៉ែ​ហើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ