ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ប្រុស​​ស្រី​០៧​នាក់​ត្រូវ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ឃាត់​ខ្លួន​ពេល​បម្រុង​លួច​ឆ្លង​ដែនទៅថៃ

4 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ពលករ​ខ្មែរ​ប្រុស​.​ស្រី ចំនួន​០៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ឃាត់​នៅ​ពេល​បម្រុង​លួច​ឆ្លង​ដែន​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២១ នៅ​តាម​បន្ទាត់​ព្រំដែន​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក…

បន្ទាយ​មាន​ជ័យ ៖ ពលករ​ខ្មែរ​ប្រុស​.​ស្រី ចំនួន​០៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ឃាត់​នៅ​ពេល​បម្រុង​លួច​ឆ្លង​ដែន​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២១ នៅ​តាម​បន្ទាត់​ព្រំដែន​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។

Picture

លោក​វរៈសេនីយ៍ឯក ឡុ​ង សំណាង មេ​បញ្ជា​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​បាន​ប្រាប់​ថា ៖ នៅ​ពេល​ដែល​ឃាត់ខ្លួន​ពលករ​ខ្មែរ គឺ​កម្លាំង​ចម្រុះ​មាន​នគរបាល​ការពារ​ព្រំដែន​គោក និង​កម្លាំងយោធា​បាន​ចេញ​ល្បាត​តាម​បន្ទាត់​ព្រំដែន​បាន​ប្រទះ​ឃើញ​ពលករ​ខ្មែរ​ចំនួន​០៧​នាក់ ស្រី​០៣​នាក់ កុមារ​១​នាក់ បម្រុង​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់ ។

Picture

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ឃាត់ខ្លួន​ពលករ​ខ្មែរ​ចំនួន​០៧​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​បាន​នាំ​យក​សាកសួរ​តាម​ចម្លើយ​ពួក​គាត់​បម្រុង​លួច​ឆ្លង​ទៅ​ប្រទេស​ថៃ តាម​រយៈ​មេខ្យល់​ក្នុង​១​នាក់ តម្លៃ​៨.០០០​បាត ជូន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ នៅ​ពេល​ដែល​កំពុង​បម្រុង​ឆ្លង​ដែន​ត្រូវ​បាន​កម្លាំង​ឃាត់ខ្លួន ។

Picture

លោក​វរៈសេនីយ៍ឯក ឡុ​ង សំណាង បាន​បញ្ជាក់​ថា ៖ ក្រោយ​ពេល​ឃាត់​ពលករ​ខ្មែរ​ហើយ​បាន​បញ្ជូន​ទៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​កំពុង​ស្រាវជ្រាវ​រក​វ​ចាប់ខ្លួន​មេខ្យល់​ដែល​បោកប្រាស់​ប្រជាពលរដ្ឋ​នាំ​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ ៕

Picture