ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចចម្រុះ បើកយុទ្ធនាការប្រតិបត្តិការ​ត្រីកោណមាស ​តាមខ្សែបន្ទាត់ព្រំដែន​ បង្ក្រាប​គ្រឿងញៀ.ន ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះ បានបើកយុទ្ធនាការ ត្រួតពិនិត្យចល័ត បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ តាមព្រំដែន​ខ្មែរថៃ​។ ប្រតិបត្តិការនេះ…

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះ បានបើកយុទ្ធនាការ ត្រួតពិនិត្យចល័ត បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ តាមព្រំដែន​ខ្មែរថៃ​។ ប្រតិបត្តិការនេះ ដើម្បីសុវត្ថិភាពទន្លេមេគង្គ ស្តីពី ប្រតិបត្តិការត្រីកោណមាស ១៥១១/២១ តាមខ្សែបន្ទាត់ព្រំដែន ធ្វើឡើងនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាគោលដៅទី៣ នៅលើផ្លូវជាតិលេខ៥៩ ស្ថិតនៅចំណុច មុខទីបញ្ជាការដ្ឋានវរសេនាតូចការពារពញរំដែនគោកលេខ៨១៥ ភូមិបន្ទាយទីពីរ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

លោកវរសេនីយ៍​ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ​នៃស្នងារដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការ​ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(អ.ជ.ប.គ.ញ), លោក អោម ចន្ថា អភិបាលរងខេត្ត​បន្ទាយមានជ័យ ​រូបលោកផ្ទាល់ និងលោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ លោក​អភិបាលស្រុកម៉ាឡៃ ,លោកអធិការ និងលោកមេបញ្ជាការ វរសេនាតូចការពារព្រំដែនគោកលេខ៨១៥ រួមទាំងមន្ត្រីក្រោមឱវាទ សរុបចំនួន ៥៧នាក់​។

លោក វរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់ថា ប្រតិបត្តិការនេះ យើងបានត្រួតពិនិត្យលើ​រថយន្តធុនធំ ៣២គ្រឿង រថយន្តទេសចរណ៍ ៨៩គ្រឿង​ ទោចក្រយានយន្ត ៨៩គ្រឿង​។ ជាលទ្ធផលនៃត្រួតពិនិត្យនេះមិនបានរកឃើញសារធាតុញៀន ឬសារធាតុគីមី ដែលអាចផលិតជាសារធាតុញៀនឡើយ៕ ណុប រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ