ពាក្យ«ការណ៍ពិត និងការពិត»មួយណាដែលត្រឹមត្រូវ ?
ដើម្បីកុំឱ្យប្រើពាក្យពេចន៍ខ្មែរខុសតទៅទៀត ព្រះមហាស៊ឹម សានិត បានពន្យល់អំពីពាក្យ «ការណ៍ពិត និងការពិតយ៉ាងដូច្នេះថា៖ ១. ការណ៍ពិត គឺដំណើរពិត, ការណ៍ពិត,…
ដើម្បីកុំឱ្យប្រើពាក្យពេចន៍ខ្មែរខុសតទៅទៀត ព្រះមហាស៊ឹម សានិត បានពន្យល់អំពីពាក្យ «ការណ៍ពិត និងការពិតយ៉ាងដូច្នេះថា៖ ១. ការណ៍ពិត គឺដំណើរពិត, ការណ៍ពិត,…
ដើម្បីកុំឱ្យប្រើពាក្យពេចន៍ខ្មែរខុសតទៅទៀត ព្រះមហាស៊ឹម សានិត បានពន្យល់អំពីពាក្យ «ការណ៍ពិត និងការពិតយ៉ាងដូច្នេះថា៖
១. ការណ៍ពិត គឺដំណើរពិត, ការណ៍ពិត, អ្វីដែលពិត, រឿងពិត, ការណ៍ពិតមិនក្លែងក្លាយ… ឧទាហរណ៍: ខិតខំស្វែងរកនូវការណ៍ពិត, សូមនិយាយការណ៍ពិត, ប្រាប់ការណ៍ពិតជាដើម ។
ពាក្យថា ពិត គឺជានិបាតសព្ទ បើប្រើជាគុណនាមផងក៏បាន ប្រែថា មែន, ប្រាកដ, ទៀង, ពាក្យពិត, សេចក្ដីពិត, និយាយពិត, ថាតាមពិត ។
២. ការពិត ប្រែថា ការនិយាយប្រាប់, ប្រាប់ដំណឹង, ពិតដំណឹង, ពិតទូល, កំណត់យកជាការពិតបាន, សេចក្តីដែលគួររាប់គួរយកជាការពិតបាន, ការកំណត់ ឬស្ទង់ដំណើរ, សាច់ការជាដើម ។
ឧទាហរណ៍: ពួកឯងនិយាយស្តីយកជាការពិត គឺយកជាការឱ្យពិតប្រាកដ ឬយកជាសាច់ការ ជាប្រមាណមិនបាន ។ ឯកសារយោង : វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
ចែករំលែកព័តមាននេះ