ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មកបំភ្លឺរឿងចុះវាស់វែងធ្វើប្លង់ តែបែរជាបាត់​ដី​ពលរដ្ឋ​រហូត​១២៨​ក្បាល​ដី

2 ឆ្នាំ មុន
  • ព្រៃវែង

​​ខេត្តព្រៃវែង ៖ កាលពីវេលា​ម៉ោ​ង១០ព្រឹក​ថ្ងៃទី២៤ ធ្នូ ​នេះ រដ្ឋ​បាល​ខេ​ត្តព្រៃវែង​បា​ន​ចេញ​លិខិត​កោះ​ហៅ​អភិបាល​ស្រុ​ក​ពោ​ធិ៍​រៀង មេឃុំ និង​មេភូមិ​ព្រៃកន្លោង ព្រមទាំ​ង​ប្រជាពលរដ្ឋ២រូប​តំណា​ង​ប្រជាពលរដ្ឋ១០៨គ្រួសារ​នៅ​ឃុំ​ព្រៃកន្លោងអោយ​ចូល​មក​បំភ្លឺ​ពាក់​ពន្ធ័​និង​រឿង​មន្ត្រី​សុរិយោដី​ស្រុក​ពោធិ៍​រៀង ចុះទៅ​វាស់វែង​ធ្វើ​ប្លង់ដី​ជា​លក្ខ​ណៈ​​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ…

​​
ខេត្តព្រៃវែង ៖ កាលពីវេលា​ម៉ោ​ង១០ព្រឹក​ថ្ងៃទី២៤ ធ្នូ ​នេះ រដ្ឋ​បាល​ខេ​ត្តព្រៃវែង​បា​ន​ចេញ​លិខិត​កោះ​ហៅ​អភិបាល​ស្រុ​ក​ពោ​ធិ៍​រៀង មេឃុំ និង​មេភូមិ​ព្រៃកន្លោង ព្រមទាំ​ង​ប្រជាពលរដ្ឋ២រូប​តំណា​ង​ប្រជាពលរដ្ឋ១០៨គ្រួសារ​នៅ​ឃុំ​ព្រៃកន្លោងអោយ​ចូល​មក​បំភ្លឺ​ពាក់​ពន្ធ័​និង​រឿង​មន្ត្រី​សុរិយោដី​ស្រុក​ពោធិ៍​រៀង ចុះទៅ​វាស់វែង​ធ្វើ​ប្លង់ដី​ជា​លក្ខ​ណៈ​​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ តែ​បែរជា​បាត់​ដី​របស់​ប្រជាពលរដ្ឋរហូតដល់​ទៅ១២៨ក្បាលដី​ទៅវិញ​នោះ​។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃទី០៦ កញ្ញា ២០២១ ប្រជាពលរដ្ឋ​ប្រមាណ​ជាង៣០នាក់ តំណាង​អោយ​ប្រជាពលរដ្ឋ១០៨គ្រួសារ បាន​លើកគ្នា​ទៅ​សាលា​ស្រុក​ពោធិ៍​រៀង ស្នើសុំ​អោយ​លោ​ក យស់ ស៊ី​ណាត អភិបាលស្រុក​ជួយ​ដោះស្រា​យ​រឿង​បាត់​ដីស្រែ​របស់​ពួកគាត់១២៨ក្បាលដី មិនដឹ​ង​បាត់ទៅណា​ ។

ពលរដ្ឋ​ទាំងនោះ​បាន​និយា​យ​ថា ដីស្រែ​របស់​ពួកគាត់ គឺ​រដ្ឋអំណាច​ចែកឱ្យតាំងពី​ឆ្នាំ១៩៨០ ហើ​យ​បន្តកាន់កាប់​តកូនតចៅ​រហូត​មកដល់​ពេលនេះ មិនដែល​មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​នៅ​ចុងឆ្នាំ២០២០ ក្រោយពី​មន្ត្រី​សុរិយោដី​ស្រុក ចុះ​វាស់វែង​ធ្វើ​ប្លង់​ជា​លក្ខ​ណៈ
ប្រព័ន្ធ​រួចមក គេ​បាន​បិទប្រកាស​ដើម្បីអោយ​ប្រជាពលរដ្ឋ​ទៅ​ផ្ទៀងផ្ទាត់ ស្រាប់តែ​ពួកគាត់​ឃើ​ញ​ថា ដីស្រែ​របស់​ពួកគាត់​ទាំង​១០៨គ្រួសារ ស្មើនឹង១២៨ក្បាលដី បាន​បាត់​មិនឃើញ​នៅក្នុង​ប្លង់ ដោយ​អ្នកខ្លះ​បាត់​មួយ​ជ្រុង ខ្លះ​បាត់​ពាក់កណ្តាល ខ្លះ​ដី​តូច​
បាត់​ទាំ​ង​អស់​តែ​ម្តង មិនដឹង​បាត់ទៅណា ហើយ​ដី​ដែល​នៅសល់​ក៏​ត្រូវ​បាន​គេ​ប្តឹង​ជំទាស់​មិន​អោយ​ចេញ​ប្លង់​ទៀត ទើប​ពួកគាត់​នាំគ្នា​ប្តឹង​ទៅ​លោក​មេឃុំ សុំ​អោយ​ជួយ​ដោះស្​រាយ តែ​មេឃុំ​ដោះស្រាយ​មិនបាន ទើប​នាំគ្នា​មក​ប្តឹង​នៅ​សាលាស្រុក​ទៀត ដើម្បីអោយ​លោក​អភិបាលស្រុក​ជួយ​ដោះស្រាយរក​ដី​មក​អោយ​ពួកគាត់​វិញ​។

ក្រោយពី​មាន​ប្រជាពលរដ្ឋលើកគ្នា​មក​សុំ​អោយ​ជួយ​បែ​បនេះ លោក​អភិបាលស្រុក​ក៏​ចាត់​អោយ​មន្ត្រី​ជំនា​ញ​ចុះ​ស្រា​វជ្រាវ​រយៈ​ពេល2ថ្ងៃ ទើប​ដឹង​មូលហេតុ គឺ​ដី​ទាំងនោះ​មិនបាន​បាត់ទៅណា​ទេ ប៉ុន្តែ​ត្រូវ​បាន​មន្ទីរ​ធនធានទឹក​ខេត្តព្រៃវែង កាត់​បញ្ចូល​ទៅ​ក្នុង​ប្លង់ដី​បឹង​​ក្រចាប់ ហើយ​អ្នក​ប្តឹង​ជំទាស់​មិន​អោយ​ចេញ​ប្លង់ដី​ដែល​នី​សល់​នោះ ក៏​ជា​មន្ទីរ​ធនធានទឹក​ដែរ​។

ដោយសារ​ដី​ទាំងនោះ ត្រូវ​បាន​គេ​កាត់​បញ្ចូល​ទៅ​ក្នុង​ប្លង់ដី​បឹង​ក្រចាប់ តាំងពី​ឆ្នាំ២០០៩ទៅ​ហើយ​នោះ អាជ្ញា​ធរ​ស្រុក​ពុំ​មាន​លទ្ធភាព​ដោះស្រាយ​បាន ក៏​បញ្ជូន​រឿង​នេះ​ជូន​អាជ្ញាធរ​ខេត្តជា​អ្នក​ដោះស្រាយ​វិញ ទើប​មកដល់​ថ្ងៃទី២៤ ធ្នូ​នេះ រដ្ឋបាល​ខេត្ត​បាន​កោះហៅ ទាំង​អភិបាលស្រុក មេភូមិ​មេឃុំ មន្ត្រី​សុរិយោដី និង​តំណាង​ប្រជាពលរដ្ឋ មកកាន់​សាលាខេត្ត ដើម្បី​ប្រជុំ​និង​ដោះស្រាយ​។

ក្រោយពេល​ចូល​ជួប​ប្រជុំ​រយៈពេល​ជិត២ម៉ោង ជា​លទ្ធផល តំណាង​ប្រជាពលរដ្ឋ​បាន​អោយ​ដឹង​ថា លោក ចាន់ រ៉ា​ន់ អភិ​បាលរងខេត្ត បាន​ស្នើសុំ​អោយ​ពួកគាត់​រក្សា​ភាព​ស្ងប់​ស្ងៀម និង​រង​ចាំ​មួយរយៈពេល​សិន ហើយ​ត្រូវ​យក​ឯកសារ​ពាក់​ពន្ធ័​ទាំងអស់( ថតចម្លង ) មក​ប្រគល់​ជូន​អាជ្ញាធរ​ភូមិ​ឃុំ ដើម្បី​ធ្វើ​ជំរឿន​ពី​សាវ​តា​ដី​អោយ​បាន​ច្បាស់ ងាយស្រួល​ដោះស្រាយ​។

ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ខេត្ត​បែ​បនេះ ត្រូវ​បានខាង​តំណាង​ប្រជាពលរដ្ឋ​ទាំងនោះ​លើកឡើង​ថា ជា​ការ​លំបាកទៅ​វិញ ព្រោះ​ក្នុងចំណោម​ពួកគាត់​ទាំងអស់​នោះ ភាគតិច​ណាស់​ដែល​នៅ​មាន​ឯកសារ​ដី ដែល​រដ្ឋអំណាច​ចែក​អោយ​កាលពី​ឆ្នាំ​១៩៨០​នោះ ឯ​មួយភាគធំ គឺ​បាត់​អស់ហើយ អ្នកខ្លះ​ភ្លើង​ឆេះ អ្នកខ្លះ​វង្វេងបាត់​មិនដឹង​ទៅដល់​ណា ព្រោះ​រយៈពេល៤០ឆ្នាំទៅ​ហើយ ដូច្នេះ​ ពួកគាត់​បាន​សំណូម​ពរ សុំ​អោយ​ខាង​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ចុះ​វាស់វែង​ជាក់ស្តែង ដី​គាត់​កាន់កាប់ប៉ុណ្ណា វាស់វែង​ចេញ​ប្លង់​អោយ​គាត់​ប៉ុណ្ណឹង​ទៅ ហើយ​សុំ​ពន្លឿន​និ​តិ​វិធី​អោយ​បាន​លឿន​ផង​។

ដោយឡែក លោក ចាន់ រ៉ា​ន់ អភិបាលរងខេត្ត​ព្រៃវែង បាន​អោយ​ដឹង​នៅ​រសៀល​ថ្ងៃទី២៤ ធ្នូ​ នេះ​ថា ក្នុង​ការ​កោះ​អញ្ជើញ​អាជ្ញា​ធរ មន្ត្រី​សុរិយោដី និង​តំណាង​ប្រជាពលរដ្ឋ​មកកាន់​សាលាខេត្តនេះ គឺ​ដើម្បីអោយ​ភាគី​ទាំងអស់ ធ្វើការ​បំភ្លឺ​អោយ​បាន​ច្បាស់​អំពី​ប្រវត្តិ​ដី សំខាន់​គឺ​រក​អោយ​ឃើញថា តើ​ដី​ទាំងអស់​នោះ មាន​ប៉ុន្មាន​ហិ​ក​តា ជា​ដី​ដែល​រដ្ឋអំណាច​ពី​សម័យមុន​ចែក​អោយ​ពលរដ្ឋ ហើយ​មាន​ប៉ុន្មាន​ហិ​ក​តា ជា​ដី​ដែល​ពលរដ្ឋ​រុករាន​កាន់កាប់​ដោយខ្​លួន​ឯង នៅពេល​ដែល​សិក្សា​ច្បាស់​ហើយ ទើប​លោក​រាយការណ៍​ជូន​អភិបាលខេត្ត និង​សុំ​គោលការណ៍​វាស់វែង​ធ្វើ​ប្លង់​ជូន​ពលរដ្ឋ​តែម្តង​។

លោកចាន់ រ៉ា​ន់ បាន​បញ្ជាក់​ថា ក្នុងនាម​អាជ្ញាធរ​ខេត្ត គឺ​លោក​មិន​អោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​បាត់​ដី​នោះ​ទេ ហើយក៏​ត្រូវតែ​វាស់វែង​ចេញ​ប្លង់​អោយ​ពួក​គា​ត់​ដូច​ៗ​គ្នា ប៉ុន្តែដី​បឹង​ដី​សាធារណៈ​របស់​រដ្ឋ យើង​ក៏​ត្រូវតែ​រក្សា​ការពារ​ដែរ​។ ​

អត្ថបទសរសេរ ដោយ