ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១១​ ខែ​ឆ្នាំ​នេះ ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​កម្ពុជា​ធ្លាក់​ចុះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រយៈពេល ​១១​ ខែ​កន្លង​មកនេះ​តម្លៃ​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា ​មាន​ទំហំ​សាច់ប្រាក់​ជាង ​១៥ ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​ធ្លាក់​ចុះ​ប្រមាណ ​០,១២%​…

រាជធានីភ្នំពេញ ៖ រយៈពេល ​១១​ ខែ​កន្លង​មកនេះ​តម្លៃ​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា ​មាន​ទំហំ​សាច់ប្រាក់​ជាង ​១៥ ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​ធ្លាក់​ចុះ​ប្រមាណ ​០,១២%​ បើ​ប្រៀបធៀប​និង​ពេល​ដូច​គ្នា​ឆ្នាំ ​២០២០​ ។ ​តែ​ទោះ​យ៉ាងណា លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ថ្លែង​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ ​២០២១ និង​ទិស​ដៅ​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​ ២០២២​ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ​ឆ្នាំ ​២០២១ ​នេះ​ថា «​ថ្វី​ត្បិត​តែ​តម្លៃ​នាំ​ចេញ​ក្នុង​រយៈពេល ១១ ​ខែ នៃ​ឆ្នាំ ​២០២១ មាន​ចំនួន ១៥. ៧២៩ លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មានការ​ធ្លាក់​ចុះ​ចំនួន ០.១២% ធៀប​នឹង​តម្លៃ​នាំ​ចេញ​សម្រាប់​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ​២០២០ ក៏​ដោយ តែ​ប៉ុន្តែ​បើ​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ​ ២០២១ នេះ នឹង​មាន​ប្រមាណ ២,៤%»​ ។

រដ្ឋមន្ត្រី​អះអាងថា ​សមាហរណកម្ម និង​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ​នៅ​តែ​បន្ត​រក្សា​កំណើន​ក្នុង​អត្រា​មួយ​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​នោះ តម្លៃ​នៃ​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ ​២០២០ មាន​ប្រមាណ ១៧.២១៥ លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​កើនឡើង ១៦,៧% បើ​ប្រៀបធៀប​នឹង​តម្លៃ​នាំ​ចេញ​ក្នុង​រយៈពេល​ដូច​គ្នា ក្នុង​ឆ្នាំ​ ២០១៩ ​។​

លោក​បន្ត​ថា ទន្ទឹម​នឹង​ការ​នាំ​ចេញ​មានការ​ថមថយ ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​បើក​ច្រក​ទីផ្សារ​បន្ថែម តាម​រយៈ​ការ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​មាន​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង កិច្ចព្រមព្រៀង​សេរី​កម្ពុជា​-​កូរ៉េ បាន​ឆ្លង​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​រួច ហើយ​គ្រោង​ដាក់​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​រដ្ឋសភា​នៅ​ពេល​ខាង​មុខ ​។ ​ក្រៅ​ពិ​នោះ​ការ​កសាង​ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត ព្រមទាំង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ច្បាប់​ស្តី​ពី​ការ​ប្រកួតប្រជែង ត្រូវ​រំពឹង​ថា​ នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម​របស់​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ