ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃុំ​រកស៊ី​ជីក​យក​ដី​លក់​ ម្ត​ងហើយ​ម្តងទៀត​

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ​​គណៈកម្មការ​ចម្រុះ ​រួម​មាន​ខណ្ឌ​រដ្ឋបាល​ជលផល​សុ​រិ​យោ​ដីរ៉ែ​ និង​ថាមពល រួម​ជាមួយ​អាជ្ញាធរ​ស្រុក​ និង​កង​កម្លាំង​ប្រដាប់អាវុធ បាន​ចុះ​ទប់ស្កាត់​ការ​​ជីកដី​បឹង គ្មាន​ច្បាប់​របស់​លោក​មេឃុំ​ជា​លើក​ទី​២ ដោយ​ចាប់​គ្រឿងចក្រ និង​រថយន្ត​បាន​ចំនួន​១៣​គ្រឿង នៅ​ចំណុច​បឹង​ជន្លេន​ក្នុងភូមិ ជ្រោយ​មេត្រី ឃុំប្ញស្សី​ជ្រោយ ស្រុក​មុខកំពូល កាលពី​រសៀល​ថ្ងៃ​ទី៦ ​មិថុនា​។

ខេត្តកណ្តាល ៖ ​​គណៈកម្មការ​ចម្រុះ ​រួម​មាន​ខណ្ឌ​រដ្ឋបាល​ជលផល​សុ​រិ​យោ​ដីរ៉ែ​ និង​ថាមពល រួម​ជាមួយ​អាជ្ញាធរ​ស្រុក​ និង​កង​កម្លាំង​ប្រដាប់អាវុធ បាន​ចុះ​ទប់ស្កាត់​ការ​​ជីកដី​បឹង គ្មាន​ច្បាប់​របស់​លោក​មេឃុំ​ជា​លើក​ទី​២ ដោយ​ចាប់​គ្រឿងចក្រ និង​រថយន្ត​បាន​ចំនួន​១៣​គ្រឿង នៅ​ចំណុច​បឹង​ជន្លេន​ក្នុងភូមិ ជ្រោយ​មេត្រី ឃុំប្ញស្សី​ជ្រោយ ស្រុក​មុខកំពូល កាលពី​រសៀល​ថ្ងៃ​ទី៦ ​មិថុនា​។

លោក​វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្តាល ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​ទប់ស្កាត់ការ​ជីក​កាយ​ដី​បឹង​ជន្លេន​ជា​លើក​ទី​២​នេះ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី​២​ហើយ ដែល​កម្លាំង​ចម្រុះ​របស់​ខេត្ត ចុះ​មក​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​នេះ ដែល​កាល​ពី​​លើក​ដំបូង យើង​បាន​ឃាត់​ទុក​នូវ​រថយន្ត​ដឹកដី​ប្រភេទ​ធំចំនួន​១៧​គ្រឿង អេ​ស្ការ​វ៉ា​ទ័​រ​​ចំនួន​៨​គ្រឿង និង​អា​ប៊ុល​ឈូស​ដី​ចំនួន៥​គ្រឿង និង​បាន​ហៅ​ម្ចាស់​មក​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ជា​បណ្តោះអាសន្ន​សិន ដើម្បី​ឱ្យ​ពួកគាត់​សុំ​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវជា​មុន​សិន​។ ក្នុង​នោះ​ក្រុម​ឈ្មួញ ទាំងអស់​ក៏​បាន​ប្រាប់ ថា បាន​ទទួល​ការ​អនុញ្ញាត​ពី​លោក​អ៊ុំ ឈុ​ន​ស្រេង ដែល​ជា​មេឃុំ​ឬ​ស្សី​ជ្រោយ ទើប​បានជា ពួក​គាត់​ហ៊ាន​ជីក​កាយ​។

លោកនាយ​ខណ្ឌក៏​បាន​បញ្ជាក់​ដែរ​ថា ក្រោយ​ពី​ធ្វើ​កិច្ចសន្យា និង​ឃាត់​ទុកក្រុម​ឈ្មួញ​ទាំងអស់ ដែល​មាន​លោក​មេឃុំ​នៅ​ពីក្រោយ​នោះ មិន​បាន​ផ្អាក​សកម្មភាព​នោះ​ទេ ផ្ទុយ​ទៅ​វិញ បាន​យក​គ្រឿងចក្រ​ទាំងនោះ ទៅជីកដឹក​ដី​បឹងជន្លេន ដោយ​ភាព​អ​នា​ធិ​តេ​យ្យ​កាន់តែ​គគ្រឹកគគ្រេង ទើប​លោកម៉ៅ ភិ​រុណ អភិបាលខេត្ត បញ្ជា​ឱ្យ​លោក​ដឹកនាំ​កម្លាំង​ចម្រុះចុះ​មក​ចាប់​ម្តងទៀត និង​ដោយ​មាន​ការ​ឯកភាព​ពីរដ្ឋបាល​ជលផល​ដែរ ហើយ​យើង​បាន​ចាប់​ឃាត់​រថយន្ត​ដឹក​ដី​បន្ថែមចំនួន​៦​គ្រឿង និង​អេ​ស្កា​វ៉ា​ទ័​រ​ចំនួន​៧​គ្រឿង
ទៀត​។

លោក​ក៏​បាន​សំណូមពរ ទៅ​លោក​មេឃុំ ឱ្យ​ផ្អាក​ជា​បន្ទាន់​ដែរនូវ​ការ​ជីក​កាយ​ដី​បឹ​ជន្លេន​នេះ និង​ត្រូវធ្វើ​បែបបទ​សុំ​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវជា​មុន​សិន​ ។​ ចំណែកឯ​លោក​ផា​ន សុខ ប្រធាន​សហព័ន្ធ​សហគមន៍​នេសាទ​បឹង​ជន្លេន បាន​លើកឡើង​ថា លោក​មេឃុំគាត់​យក​លេស​ស្តា​របឹង​នេះ និង​ធ្វើ​ផ្លូវ​កាត់​បឹង​នេះ គឺ​គ្រាន់តែ​ជា​លេស ដើម្បី​យក​អាចម៍ដី​លក់ និង​ធ្វើ​ផ្លូវ​ដើម្បី​ងាយស្រួល​ដឹក​ដី​ចូល​ឡអិដ្ឋ​របស់​គាត់​តែ​ប៉ុណ្ណោះ​។

លោក​ថា ​លោក​មេឃុំ​បាន​ដឹក​អាចម៍ដី លក់ ច្រើន​ខែ​មក​ហើយ​បាន​ប៉ះពាល់ដល់​ដី ប្រជាពលរដ្ឋដែល​ធ្លាប់​អាស្រ័យផលដាំ​ត្រកួន ឈូក​នៅ​ក្និ​ង​បឹង​នោះ​យូរ​ឆ្នាំ​មក​ហើយ ​គ្រាន់​​ដោះស្រាយ​ជីវភាព​ ។ ការ​ស្ដារ​បឹង​នេះ ​ជា​លេសយក​អាចម៍ដី​លក់​ប៉ុណ្ណោះ ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ ធ្លាប់អា​ស្រ័យ​ផល​ក្នុង​ដ​ដី​បឹង​នោះ ច្រើន​នាក់​ថ្នាំងថ្នាក់​និង​លោក​មេឃុំ​ ។