ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ទី​១​ហើយ​នៅ​កម្ពុជា ឈ្លោះ​គ្នា​ជាមួយ​ប្រ​ព​ន្ឋ យក​កាំបិត​កាត់​ពង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ដោយសារ​យក​កាំបិត​កាត់​ពង​ខ្លួនឯង​ចោល ព្រោះតែ​ឈ្លោះ​គ្នា​ជាមួយ​ប្រ​ព​ន្ឋ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ដោយសារ​យក​កាំបិត​កាត់​ពង​ខ្លួនឯង​ចោល ព្រោះតែ​ឈ្លោះ​គ្នា​ជាមួយ​ប្រ​ព​ន្ឋ​។

ហេតុការណ៍​ដ៍​កម្រ​ជួប​នេះ​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​០៧ មិថុនា ២០១៦ ស្ថិត​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា មុន​យក​កាំបិត​កាត់​ពង​ខ្លួនឯង ជន​រង​គ្រោះ​ឈ្មោះ គង់ វិចិត្រ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​នៅ​ក្នុង​ខេត្តស្វាយរៀង​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រ​ព​ន្ឋ​រួច​ក៍​ធ្វើ​ដំណើរ​ឡើង​មក​រាជធានី​ភ្នំពេញ​ស្នាក់​នៅផ្ទះ​បងប្អូន​៣​ថ្ងៃ តូចចិត្ត​ក៍​យក​កំ​បិត​កាត់​ពង​ខ្លួនឯង​ចោល ប៉ុន្តែ​ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​ទាន់​ក៍​ជួយ​បញ្ជូន​មក​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​(​ពេទ្យ​លោកសង្ឃ​) ។

ប្រភព​បន្ត​ថា នៅ​ពេល​នេះ​ជន​រង​គ្រោះ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់ ៕