ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធភាព​នាំ​ចេញ​មៀន​ប៉ៃលិន​ទៅ​ចិន​កាន់​ឃើញ​ពន្លឺ​ច្រើន​ឡើង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ នៅ​ទីបំផុត​ផ្លែ​មៀន​ប៉ៃលិន​របស់​កម្ពុជា​ត្រូវ​បាន​មហាមិត្ត​ចិន​សម្រេច​ចុះ​មក​ធ្វើការ​វាយតម្លៃ​វិភាគ​ហានិភ័យ​នៅ​ស​ប្តា​ហ៍​ទី ​១ ​នៃ​ខែមករា ​ឆ្នាំ ​២០២២​ ខាង​មុខ​នេះ​ហើយ មុន​ធ្វើការ​នាំ​ចូល​ទៅ​ទីផ្សារ​របស់​ខ្លួន​ ។…

រាជធានី​ភ្នំពេញ​ ៖​ នៅ​ទីបំផុត​ផ្លែ​មៀន​ប៉ៃលិន​របស់​កម្ពុជា​ត្រូវ​បាន​មហាមិត្ត​ចិន​សម្រេច​ចុះ​មក​ធ្វើការ​វាយតម្លៃ​វិភាគ​ហានិភ័យ​នៅ​ស​ប្តា​ហ៍​ទី ​១ ​នៃ​ខែមករា ​ឆ្នាំ ​២០២២​ ខាង​មុខ​នេះ​ហើយ មុន​ធ្វើការ​នាំ​ចូល​ទៅ​ទីផ្សារ​របស់​ខ្លួន​ ។ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ឲ្យ​ដឹង​ថា ការ​ចរចា​របើក​ទីផ្សារ​ផ្លែ​មៀន​ប៉ៃលិន​កម្ពុជា​ទៅ​កាន់​សាធ​រណ​រដ្ឋ​ប្រជា​មា​និ​ចិន​កាលពី​ថ្ងៃ​ទី​ ២២ ​ធ្នូ​២០២១ ទទួលលទ្ធផល​ល្អ បាន​ឈាន​ដល់​ដំណាក់កាល​វាយតម្លៃ​ហានិភ័យ​ដោយ​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​ចម្ការ​និង​រោងចក្រ​វេច​ខ្ចប់​សម្លាប់​សមាសភាព​ចង្រៃ​ ។

ក្រសួង​ប្រកាស​ថា ដើម្បី​មាន​លទ្ធភាព​ចរចា​របើក​ទីផ្សារ​ឱ្យ​បាន​លឿន​ឈាន​ដល់​ការ​អនុញ្ញាត​នាំ​ចូល​ទៅ​ប្រទេស​ចិន ចាំបាច់​ត្រូវ​បំពេ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ស្តង់ដារ​គុណភាព ​និង​សុវត្ថិភាព​ឱ្យ​បាន​ពេញលេញ​ដែល​ទាមទារ​ឱ្យ​ម្ចាស់​ចម្ការ​ត្រូវ​អនុវត្ត​បច្ចេកទេស​ដាំ​ដុះ តាម​គោលការណ៍​នៃ​ការ​អនុវត្ត​កសិកម្ម​ល្អ​ និង​ត្រូវ​មានការ​វិនិយោគ​សាងសង់​រោងចក្រ​វេច​ខ្ចប់​សម្លាប់​សមាសភាព​ចង្រៃ​តាម​ស្តង់ដារ កំណត់​ឱ្យ​បាន​គ្រប់គ្រាន់​ ។​ ជា​ការ​ឆ្លើយ​តប អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​យល់ព្រម​អនុវត្ត​ដំណើរការ​វាយតម្លៃ​វិភាគ​ហានិភ័យ​លើ​ផ្លែ​មៀន​ប៉ៃលិន​ពី​ចម្ងាយ​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ តាម​ការ​ស្នើ​សុំ​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ដោយ​មានការ​ចូលរួម​ចុះ​ត្រួតពិនិត្យ​ផ្ទាល់​ពី​តំណាង​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​ ។

«​ដំណើរការ​វាយតម្លៃ​វិភាគ​ហានិភ័យ​លើ​ផ្លែ​មៀន​ប៉ៃលិន គ្រោង​នឹង​ប្រព្រឹត្តិ​នៅ​ក្នុង​ស​ប្តា​ហ៍​ទី​ ១ ​នៃ​ខែមករា​ឆ្នាំ ​២០២២​ ខាង​មុខ​នេះ ដោយ​ធ្វើការ​ជ្រើសរើស​សម្រិតសម្រាំង​យក​ចម្ការ​មួយ​ចំនួន​ជា​តំណាង​ និង​រោងចក្រ​វេច​ខ្ចប់​សម្លាប់​សមាសភាព​ចង្រៃ​ដែល​បច្ចុប្បន្ន​នេះ​មាន​រោងចក្រ​តែ​មួយ​បាន​សាងសង់​រួច​មា​នទី​តាំងនៅ​ក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​វាយតម្លៃ​បញ្ចប់​ដំណាក់​កាលវិភាគ​ហានិភ័យ​មុន​នឹង​បន្ត​នីតិវិធី​រៀបចំ​ចុះហត្ថលេខា​លើ​ពិធីសារ​បច្ចេកទេស​»​ ។

លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ធ្លាប់​បានឱ្យ​ដឹង​ថា មៀន​ប៉ៃលិន ជា​ដំណាំ​អាទិ ភាព​មួយ​ដែល​ក​ន្ល​មក​ធ្លាប់​នាំ​ទៅ​ទីផ្សារ​ចិន​រួច​ហើយ ប៉ុន្តែ​នាំ​ចេញ​ដោយ​ប្រយោល​តាម​រយៈ​ប្រទេស​ជិតខាង​ក​ម្ព​ជា ​។ ​ដូចនេះ​បន្ទាប់​ពី​ផ្លែ​ចេក ​និង​ផ្លែស្វាយ​ដែល​ថ្មី​នេះ​ទើប​ទទួល​ការ​ទទួលស្គាល់​ពី​ទីផ្សារ​ចិន ដូចនេះ​គោលដៅ​បន្ទាប់​អាច​ជា​មៀន​ប៉ៃលិន​នេះ​ហើយ​ ។

លោក​បន្ត​ថា ​«​មៀន​ប៉ៃលិន​ជា​ដំណាំ​យុទ្ធសាស្ត្រ​ដែល​យើង​ត្រូវ​សម្លឹង​រក​ទីផ្សា​ដែល​គេ​ចង់បាន​ គឺ​ទីផ្សារ​ប្រទេស​ចិន ​។​ យើង​សង្ឃឹម ថានឹង​អាច​រៀបចំ​ត្រៀមខ្លួន​សម្រាប់​ករណី​នេះ ក៏​ប៉ុន្តែ​ការ​ទទួល​បាន​ចូល​ទៅ​ក្នុង​ទីផ្សារ​ចិន ឆាប់​ឬ​យូរ​វា​អាស្រ័យ​លើ​ការ​ចរចារ​អនាម័យ​ និង​ភូតគាម​អនាម័យ​ដែល​ក្រសួងកសិកម្ម​ត្រូវធ្វើ​ជាមួយ​ភាគី​ចិន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ