ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​ទោចក្រយាន​ឆ្នាំ​នេះ នឹង​ត្រូវ​ដាក់​គោល​ដៅ​សម្រាប់​ស៊ី​ហ្គេ​ម​២០២៣

6 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ចាប់ពី​ពេល​នេះ​ទៅ​អ្វី​ៗ​គឺ​ធ្វើ​ដើម្បី​គោលដៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២២​នៅ​វៀតណាម និង​ឆ្នាំ​២០២៣​ ដែ​ល​កម្ពុជា​ធ្វើ​ជា​

​រាជធានី​ភ្នំពេញ ​៖ ចាប់ពី​ពេល​នេះ​ទៅ​អ្វី​ៗ​គឺ​ធ្វើ​ដើម្បី​គោលដៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២២​នៅ​វៀតណាម និង​ឆ្នាំ​២០២៣​ ដែ​ល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដូច្នេះ​រាល់ការ​ប្រកួត​ជើងឯក​នានា​ត្រូវធ្វើ​ក្នុង​កម្រិត​ខ្ពស់​ គឺ​ខ្ពស់​ទាំង​ទីលាន​ប្រកួត​ខ្ពស់​ទាំង​បច្ចេកទេស​និង​ខ្ពស់​ទាំង​មន្ត្រី​បច្ចេកទេស ។

ជាក់ស្ដែង​ដូច​ជា​ការ​ប្រកួត​កីឡា​ទោចក្រយាន​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១១​ ដល់​ ១៣​ មក​រា ​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ លោក​នូ​ ចំរើន​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ លើក​ឡើង​ថា​ សហព័ន្ធ​នឹង​យក​ឱកាស​នៃ​ការ​ប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​នោះ​ គឺជា​ក​ការ​ប្រកួតប្រជែង​ជំនាញ​កម្រិត​ខ្ពស់ ទាំង​កង់​គួ​ក និង​កង់​ភ្នំ ដើម្បី​ត្រៀម​ឆ្ពោះទៅ​គោលដៅ ស៊ី​ហ្គេ​ម ២០២២ និង ២០២៣ ។

ដូច្នេះ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ គឺ​សហព័ន្ធ​នឹង​បើក​ទូលាយ​សម្រាប់​កីឡាករ កីឡាការិនី ទាំង​ប្រភេទ​កង់​គួ​ក និង​កង់​ភ្នំ ដែល​ទាំង​ពីរ​ប្រភេទ​នេះ គឺជា​ការ​ប្រកួត​ជំនាញ កម្រិត​ខ្ពស់ ដើម្បី​វាស់​ស្ទង់​សមត្ថភាព​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ផង និង​ផ្តល់​ឱកាស​ជូន​ដល់​កីឡាករ កីឡាការិនី​មក​ពី​បណ្តា​ក្លិប​-​សមាគម​ទូ​ទាំង​ប្រទេស បាន​បញ្ចេញ​សមត្ថភាព​ផង​។

បន្ទាប់​មក​សហព័ន្ធ​នឹង​ធ្វើការ​សម្រិតសម្រាំង​កីឡាករ កីឡាការិនី ដែល​មាន​សិទ្ធ​ផល​ខ្ពស់​ៗ យក​ទៅ​ធ្វើការ​ប្រមូលផ្ដុំ​ដើម្បី​ត្រៀម​ហ្វឹកហាត់​បន្ថែម​សម្រាប់​ត្រៀម​ស៊ី​ហ្គេ​ម នា​ខែឧសភា ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម ក៏​ដូច​ជា​គោលដៅ ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ទៀត​ផង​។ សំខាន់​មួយទៀត នេះ​ជា​ការ​ដកស្រង់​បទ​ពិសោធន៍​លើ​ការ​រៀបចំ​បច្ចេកទេស របស់​មន្ត្រី​រៀបចំ​ការ​ប្រកួត ដោយសារ​ទីតាំង​ប្រកួត នៅ​ក្នុង​ខេត្តសៀមរាប​នេះ គឺជា​ទីតាំង​ប្រកួត​លើ​ផ្នែក​កង់​គួ​ក និង​កង់​ភ្នំ សម្រាប់​គោលដៅ​នៃ​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ របស់​កម្ពុជា​។

ការ​ទទួល​ពាក្យ​ចូលរួម​ប្រកួត នឹង​បន្ត​ធ្វើ​ជា​រៀងរាល់ថ្ងៃ រហូត​ដល់​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ នា​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២១​។ ដូច្នេះ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​ជម្រាប​ជូនដំណឹង​ដល់ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ប្រធាន​ក្លិប​-​សមាគម ក្រសួង​-​ស្ថាប័ន រាជធានី​-​ខេត្ត មេត្តា​ជ្រាប​ថា ក្រោម​គម្រោង​ថវិកា គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន សហការ​ជាមួយ​អាជ្ញាធរ​ខេត្តសៀមរាប និង​ក្លិប​ម៉ូតូ​បេ​អឹ​ម​ដាប់​ប៊ិ​ល​យូ​កម្ពុជា ។

វិញ្ញាសា​ដែល​ត្រូវ​ដាក់​ឲ្យ​ប្រកួត​រួម​មាន ប្រភេទ​កង់​គួ​ក (Road Bike) មាន​កង់​គួ​ក​បុរស​កម្រិត​ថ្នាល (Man Junior Road Bike), កង់​គួ​ក​បុរស​ឈុត​ធំ (Man Elite Road Bike) និង កង់​គួ​ក​បុរស (Man Master Road Bike)​។

ប្រភេទ​កង់​ភ្នំ (Mountain Bike) មាន​កង់​ភ្នំ​បុរស​កម្រិត​ថ្នាល (Man Junior Mountain Bike.​កង់​ភ្នំ​បុរស​ឈុត​ធំ (Man Elite Mountain Bike), កង់​ភ្នំ​នារី (Women Mountain Bike) និង​ទី​កង់​ភ្នំ​បុរស (Man Master Mountain Bike)៕

Picture
Picture
Picture