ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពី​បទ​លួច​កុំព្យូទ័រ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន​ពី​បទ លួច​យក​កុំព្យូទ័រ​របស់​គេ​យក​ទៅ​លក់ ។

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន​ពី​បទ លួច​យក​កុំព្យូទ័រ​របស់​គេ​យក​ទៅ​លក់ ។ ហេតុការណ៍​ឃាតខ្លួន​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​ចំណុច​ផ្លូវ​ដើម​ពុទ្រា ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​សាកសួរ​។ លោក​វរសេនីយ៍ ឯក ម៉ែ​ន​ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​មានឈ្មោះ ហ៊​ង រ៉ា​វី ប្រុស​អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក ម៉ែ​ន ភិ​រម្យ បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​យក​កុំព្យូទ័រ​ម៉ាក ASUS ពណ៌​ខ្មៅ​ទុក​លើ​តុ​ក្នុងផ្ទះ ហើយ​បាន​ដើរទៅ​ក្រោយ​បាត់​១០​នាទី​ក្រោយ​ពី​ត្រឡប់​មក​វិញ​ស្រាប់តែ​បាត់​កុំព្យូទ័រ​នៅ​លើ​តុ​ដែល​ខ្លួន​ទុក ពេល​នោះ​ជន​រង​គ្រោះ​បាន​ចេញ​មក​មុខ​ដើរមក​សួរ​អ្នក​រត់​ម៉ូតូឌុប​នៅ​ជិត​នោះ ម៉ូតូឌុប​បាន​និយាយ​ថា​មុន​នេះ​បន្តិច​បានឃើញ​មនុស្ស​ដើរ​ចូល​ក្នុងផ្ទះ​ហើយ​បាន​កាន់​កុំព្យូទ័រ​ដើរ​ចេញ​ដំ​ដៅ​ទៅ​កាស៊ីណូ​ផ្កាយ​៥ ពេល​នោះ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​តាម​ដល់​កាស៊ីណូ​ផ្កាយ​៥ ត្រង់​ហាង​លក់​ទូរស័ព្ទ​ពេល​នោះ​ស្រាប់​ឃើញ​ជនសង្ស័យ​ឈរ​កាន់​កុំព្យូទ័រ​ខ្លួន ក្នុង​គោលបំណង​លក់​ឲ្យ​ម្ចាស់​ហាង ពេល​នោះ​ជន​រង​គ្រោះ​បាន​ស្រែ​កថា​ចោរ​ៗ ធ្វើ​ឲ្យ​មានការ​ឆោឡោ​ឡើង ស្រប​ពេល​នោះ​មាន​ប្រជាពលរដ្ឋ បាន​នាំ​គ្នា​ចាប់​ជនសង្ស័យ​វាយ​ឡើង​ទ្រម​ខ្លួន ហើយ​ចាប់​យក​ទៅ​ឲ្យ​កងរាជអាវុធហត្ថ​តែ​ម្តង​។

លោក ម៉ែ​ន ភិ​រម្យ បាន​បញ្ជាក់​ទៀត​ថា​ជនសង្ស័យ​មានឈ្មោះ ឯម ផល្លា រស់នៅ​ក្នុង​បន្ទប់​ជួល ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ នៅ​មុខអាវុធ​ហត្ថ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​កុំព្យូទ័រ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​ដោយសារ​តែ​ខ្លួន​អត់​លុយ​ចាយ​ខ្លាំង​។ ដោយ​បាន​ចម្លើយ​សាក្សី​ពី​ជន​រង​គ្រោះ​ហើយ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕