ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១១ ​ខែ​ឆ្នាំ​នេះ ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម​ ក្នុង​វិស័យ​កសិកម្ម​មាន​ទំហំ​ជាង ៧​ ពាន់​លាន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ជញ្ជីងពាណិជ្ជកម្ម កម្ពុជា-​វៀតណាម ​ក្នុង​វិស័យ​កសិកម្ម រយៈពេល​ ១១ ​ខែ ​ឆ្នាំ ​២០២១…

រាជធានី​ភ្នំពេញ ​៖​ ជញ្ជីងពាណិជ្ជកម្ម កម្ពុជា-​វៀតណាម ​ក្នុង​វិស័យ​កសិកម្ម រយៈពេល​ ១១ ​ខែ ​ឆ្នាំ ​២០២១ ​នេះ វៀតណាម ​បាន​នាំ​ចូល​ផលិតផល​កសិកម្ម​មាន​ចំនួន ​៣,៧៣​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ចំណែក​វៀតណាម​នាំ​ចូល​មក​កម្ពុជា​មាន​ប្រមាណ ​៣,៣២ ​ពាន់​លាន​ដុល​លា​រអា​មេ​រិ​ក​ ។

តួលេខ​ខាងលើ​បាន​បង្ហាញ​នៅ​ក្នុង​ជំនួប​ពិភាក្សា​គ្នា​រវាង លោក Le Quoc Doanh អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ វៀតណាម​ និង​លោក​ វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ កម្ពុជា​កាលពី​ថ្ងៃ​ទី​ ២១ ​ធ្នូ​ ។ លោក វេ​ង សា​ខុន ថា បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ឯកជន​វៀតណាម​ជា​ច្រើន​បាននិង​កំពុង​បោះទុន​វិនិយោគ​ទាំង​ការងារ​ដាំ​ដុះ កែ​ច្នៃ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​ប្រកប់ដោយ​គុណភាព និង​ស្តង់ដារ ហើយ​ប្រទេស​វៀតណាម​ក៏​ជាទី​ផ្សារ​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា​នាំ​ចេញ​កសិផល ដូច​ជា​ស្រូវ ដំឡូង​មី​ស្រស់​និង​ក្រៀម ពោត គ្រាប់ស្វាយចន្ទី ផ្លែស្វាយ ផ្លែ​ចេក និង​កៅស៊ូ​ ។

នៅ​ក្នុង​ជំនួប​រវាង​ក្រសួង​ជំនាញ​ប្រទេស​ទាំង​ពីរ​ខាងលើ បាន​លើកយក​ប្រធានបទ​សំខាន់​ៗ​មក​ពិភាក្សា ក្នុង​ស្មារតី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​ដូច​ជា​បាន​ពិ​ភក្សា​ទៅ​លើ​ឯកសារ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ទាក់ទង​នឹង​អនាម័យ និង​ភូតគាម​អនាម័យ (SPS) លើ​ផលិតផល​កសិកម្ម ដើម្បី​សម្រួល​ដល់​ការ​នាំ​ចេញ និង​នាំ​ចូល​កសិផល​រវាង​ប្រទេស​ទាំង​ពីរ ​។

កិច្ចសហការ​លើ​អនុ​វិស័យ​ព្រៃឈើ ពោល​ការ​គ្រប់គ្រង ទប់ស្កាត់ ការ​ជួញដូរ​ឈើ និង​សត្វព្រៃ​ឆ្លង​ដែន​ខុសច្បាប់​ ។ ការងារ​គ្រប់គ្រង​ចរាចរ​សត្វ និង​ការ​ទប់​ស្គា​ត់​ចរាចរ​សត្វ​ខុសច្បាប់ ​។ ការ​ការពារ និង​ទប់​ស្គា​ត់​ជំងឺឆ្លង​សត្វ​រវាង​ប្រទេស​ទាំង​ពីរ និង​ការ​អនុវត្ត​ច​ត្តា​ឡី​ស័ក​សត្វ​តាម​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ ។ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ទប់ស្កាត់​បទល្មើស​ជលផល​ឆ្លង​ដែនសមុទ្រ​។

ពង្រឹង និង​ពង្រីក​កិច្ចសហការ​លើ​អនុ​វិស័យ​ជលផល​តាម​រយៈ​គម្រោង​ជំនួយ​ឧបត្ថម្ភ​របស់​វៀតណាម​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ ២០២២ ដោយ​ផ្តល់​ការងារ​បណ្តុះបណ្តាល​បច្ចេកទេស​វារីវប្បកម្ម និង​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​លើ​អនុ​វិស័យ​កៅស៊ូ ដើម្បី​ធានា​និរន្តរភាព​នៃ​អនុ​វិស័យ​នេះ​ ។ រួម​គ្នា​គ្រប់គ្រង និង​ទប់​ស្គា​ត់​ការ​នាំ​ចេញ​ខុសច្បាប់​នៃ​ឈើ​កៅស៊ូ និង​ជ័រកៅស៊ូ​ដែល​មិន​ទាន់​កែ​ច្នៃ ជាដើ ម​ ដើម្បី​ចុះហត្ថលេខា​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ