ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិវឌ្ឍ SME មាន​ន័យ​ថា ​ជំរុញ​ផលិតផល​ក្នុងស្រុក និង​បង្កើត​ការងារ​ឱ្យពលរដ្ឋ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​ បាន​លើក​ឡើង​ថា ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នៅ​កម្ពុជា ​(SME) ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​ មាន​ប្រមាណ​…

រាជធានី​ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​ បាន​លើក​ឡើង​ថា ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នៅ​កម្ពុជា ​(SME) ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​ មាន​ប្រមាណ​ ៩៩%​ នៃ SME ​សរុប​បាន​ចូលរួម​ចំណែក​ជិត ​៦០% ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ និង​បង្កើត​ការងារ​ជាង​៧០% ​នៃ​កម្លាំង​ពលកម្ម​ ។​

លោកស្រី ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា ​ក្នុង​ពិធី​បើក​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី​ ៨ ​ស្តី​ពី​ «​បញ្ហា​ប្រឈម​ និង​គោលនយោបាយ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា​» ដែល​ធ្វើ​ឡើង​តាម​អន​ឡាញ នៅ​ថ្ងៃ​ទី ​២២ ​ធ្នូ​ ឆ្នាំ​ ២០២១ បាន​លើក​ឡើង​ថា ​យោង​តាម​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា ត្រូវ​បាន​ប៉ាន់​ស្មានថា​ មាន​ប្រមាណ ៩៩% នៃ​សហគ្រាស​សរុប ដែល​បាន​រួមចំណែក​ជិត ៦០% នៃ​ផលិតផល​ក្នុងស្រុក និង​បង្កើត​ការងារ​ជាង ៧០% នៃ​កម្លាំង​ពលកម្ម​ ។ SME បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​កំណើនសេដ្ឋកិច្ច​ប្រកប ដោយ​បរិ​យា​បន្ន ព្រមទាំង​បាន​លើកកម្ពស់​ជីវភាព​រស់នៅ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​រស់នៅ​តាម​ទី​ជនបទ ​។

លោកស្រី​បាន​សង្កត់ធ្ងន់​ថា ​ការ​អភិវឌ្ឍ SME នឹង​រួមចំណែក​ផង​ដែរ​ដល់​ការ​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច តាម​រយៈ​ការ​បង្កើន​ការ​ផ្គត់ផ្គង់​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក ដែល​នឹង​បន្ថយ​លើ​ការ​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ទំនិញប្រើប្រាស់​មួយ​ចំនួន​ពី​បរទេស និង​បាន​បង្កើត​ការងារ​ក្នុងស្រុក​បន្ថែម​ ។ មន្ត្រី​ដដែល​អះអាង​ថា ​កត្តា​ទាំង​អស់នេះ នឹង​គាំទ្រ​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ ដែល​នឹង​ជំរុញ​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ពេល​ខាង​មុខ​ ។

ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក​បាន​បង្ហាញ​ថា SME នៅ​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​អាជីវកម្ម​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព រួម​មាន​ដូច​ជា ការ​ខ្វះខាត​ជំនាញ​គ្រប់គ្រង​និង​ពលកម្ម​ជំនាញ​, ការ​ខ្វះខាត​ប្រភព​ទុន ​និង​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ផ្លូវការ​, ការ​ខ្វះខាត​ផ្នែក​ព័ត៌មាន​ទីផ្សារ​ទាំង​ក្នុងស្រុក​និង​ទីផ្សារ​នាំ​ចេញ​, ការ​ប្រកួតប្រជែង​ពី​សហគ្រាស​ធំ​ៗ និង​ពី​ការ​នាំ​ចូល​ទំនិញ​ពី​បរទេស ជាដើម​ ។ ក្រៅពី​នេះ ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ចាប់តាំងពី​ឆ្នាំ​ ២០២០ ​មក បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ធ្វើ​អាជីវកម្ម​របស់ SME ទៀត​ផង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ