ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុ​១០​ឆ្នាំ​សោះ​ចេះ​ចង​.​ក​ធ្វើ​អត្តឃា.ត

7 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ យុវ​សិស្ស​ម្នាក់​ធ្វើ​អត្តឃា.ត​សម្លា.ប់​ខ្លួនឯង​មិនដឹង​មូលហេតុ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​១៧​នាទី​យប់ ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៦ នៅ​លំនៅ​ដ្ឋា​ន​មួយ

ខេត្ត​រតនគិរី ៖ យុវ​សិស្ស​ម្នាក់​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​មិនដឹង​មូលហេតុ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​១៧​នាទី​យប់ ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៦ នៅ​លំនៅ​ដ្ឋា​ន​មួយ​ស្ថិត​ក្នុងភូមិ​លោម ឃុំ​ម៉ា​លិច ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ។

លោក សុវណ្ណ ធី​ន អធិការ​នគរបាល​ស្រុក​អណ្តូង​មាស បាន​ប្រាប់​ឲ្យ​ដឹង​ថា យុវ​សិស្ស​ខាងលើ​នេះ​រស់នៅ​ជាមួយ​ជីតា ចំណែក​ក្រុម​គ្រួសារ​ទៅ​ធ្វើ​ចំការ​អស់ ។ លោក​អធិការ​រូប​នោះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា យុវ​សិស្ស​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​មានឈ្មោះ យឿ​ន ផានិត អាយុ​១០​ឆ្នាំ ជនជាតិ​ខ្មែរ ជា​សិស្ស ។

លោក សុវណ្ណ ធី​ន បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ជំនាញ​ចុះ​ត្រួតពិនិត្យ​សព​នោះ​ពុំ​បាន​រក​ស្លាកស្នាម​អ្វី​នោះ​ទេ (​ពុំ​មាន​ករណី​ឃាតកម្ម​) ប៉ុន្តែ​អ្នក​ជិតខាង​ប្រាប់​ឲ្យ​ដឹង​ថា ប្រហែល​យុវ​សិស្ស​មាន​សតិអារម្មណ៍​កណ្តោចកណ្តែង រស់នៅ​ម្នាក់ឯង តែលតោល តូចចិត្ត​ទើប​សម្រេចចិត្ត​បែប​នេះ ។ បន្ទាប់​មក​នគរបាល​មូលដ្ឋាន​បាន​ប្រគល់​សព​យុវ​សិស្ស​ខាងលើ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕