ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង១៧​នាក់ នៅ​៤ទីតាំង​ផ្សេង​គ្នាក្នុង​មូលដ្ឋាន​ស្ទឹង​មាន​ជ័យ​ទី​១

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ចម្រុះ នៃគណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខណ្ឌមានជ័យ កាលពី​យប់​ថ្ងៃ​ទី ២៨ ខែតុលា ឆ្នាំ២០២៦ បាន​បើក​ប្រតិបត្តិការចុះ​រដ្ឋបាលឆែកឆេរ​ផ្ទះ​ជួល​ចំនួន ៤ទីតាំង ស្ថិត​តាមបណ្តោយផ្លូវ​បេតុង ប្រឡាយ​លូ​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌ មាន​ជ័យ ដោយ​បានឃាត់ខ្លួនមនុស្ស​ប្រុស​ស្រី ចំនួន១៧​នាក់ ពាក់ព័ន្ធនឹងបទល្មើសល្បែងស៊ីសងអន​ឡាញ (​ជុក​កឺ Joker) ។

ប្រភព​ព័ត៌មានពី​ប្រជាពលរដ្ឋរស់នៅជិតខាង​បានឱ្យ​ដឹង​ថា ទីតាំងផ្ទះ​ជួល ទាំងនោះ​មាន​ភាពមិន​ប្រក្រតី និងមានមនុស្ស​ចេញចូល​ប្លែក​ៗ ជា​ប្រចាំ ទាំងយប់ទាំង​ថ្ងៃ ដែល​បង្កការ​សង្ស័យ និងក្តីបារម្ភពី​សុវត្ថិភាពក្នុង​មូលដ្ឋាន​ និងដោយមិនអាច​អត់ទ្រាំ នឹងសកម្មភាព​លួចលាក់ បើក​ល្បែងស៊ីសងអន​ឡាញនេះ​បាន អ្នក​ជិតខាងក៏​បាន​រាយការណ៍ជូនអាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឱ្យ​ចុះ​ពិនិត្យ និងមានវិធានការបង្ក្រាប ។

កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះទៅដល់ទីតាំង​កើតហេតុ និងធ្វើការ​ឆែកឆេររហូត​ឈាន​ទៅ​ដល់ការ​ឃាត់ខ្លួនមនុស្ស​សរុប១៧​នាក់ (​ក្នុង​នោះ មាន ស្ត្រី៥​នាក់​) ព្រមទាំងដកហូត​វត្ថុ​តាង មួយ​ចំនួន ដែល​ពាក់ព័ន្ធនឹងហ្គេ​មអន​ឡាញ ។

ក្រោយ​បញ្ចប់​ប្រតិបត្តិការ ជនសង្ស័យទាំង១៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូនខ្លួនទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមាន​ជ័យ ដើម្បី​ធ្វើការ​សាកសួរ និងកសាងសំណុំរឿង​ចាត់ការ​តាម នីតិវិធីច្បាប់​បន្ត ៕