ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lumigon T3 ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បំពាក់ IR LEDs

7 ឆ្នាំ មុន

ក្រុមហ៊ុន​ដា​ណឺ​ម៉ាក Lumigon បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន Lumigon T3 ដំបូង​គេ​ដែល​បំពាក់ IR LEDs ចំនួន​ពីរ​គ្រាប់​លើ​កាមេរ៉ា​ក្រោយ​របស់​វា​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ថតរូប​ភាព​ក្នុង​ទី​ងងឹត​បាន ។ Lumigon T3

ក្រុមហ៊ុន​ដា​ណឺ​ម៉ាក Lumigon បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន Lumigon T3 ដំបូង​គេ​ដែល​បំពាក់ IR LEDs ចំនួន​ពីរ​គ្រាប់​លើ​កាមេរ៉ា​ក្រោយ​របស់​វា​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ថតរូប​ភាព​ក្នុង​ទី​ងងឹត​បាន ។ Lumigon T3 ផលិត​ពី​ដែកថែប​កម្រិត ៣១៦ ។ ទំហំ ៤.៨ អីុ​ង​ប្រភេទ​អេ​ក្រង់  Super AMOLED កម្រិត​ភ្លឺ​ច្បាស់ ៧២០ ភិ​ច​ស៊ែ​ល និង​ការពារ​ដោយ​កញ្ចក់ Gorilla Glass ជំនាន់​ទី​៤ ការពារ​ជម្រាប​ទឹក ។ Lumigon T3 បំពាក់​បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ​នៅ​ខ្នង​ទូរស័ព្ទ ។

Lumigon T3 ដំណើ​ការ​ដោយ​ប្រព័ន្ធ​ប្រ​តិ​ប​តិ្ត​ការ Android 6.0 Marshmallow និង Processor ប្រភេទ Octar-Core ល្បឿន 2.2 ជី​ហ្កា​ហឺត ។ ទំហំ RAM ៣​ជី ព្រមទាំង​ផ្ទុក​ក្នុង​ម៉ាស៊ីន ១២៨ ជី ។ កាមេរ៉ា​មុខ ៥ មេ​ហ្កា​ភិ​ច​ស៊ែ​ល និង​កាមេរ៉ា​ក្រោយ ១៣ ម៉េ​ហ្កា​ភិ​ច​ស៊ែ​ល ចាប់​រូបភាព​កម្រិត 4K  ។ស្មា​ត​ហ្វូ​ន​ស៊ី​ម​ពីរ Lumigon T3 ​ពណ៌​ខ្មៅ ឯ​ពណ៌​ស និង​ពណ៌​ទឹកក្រូច​នឹង​លេច​រូបរាង​ចុងខែ​មិថុនា ២០១៦ ។

មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ​ក្រុមហ៊ុន​ដា​ណឺ​ម៉ាក Lumigon នឹង​ស្រោបមាស​លើ​ម៉ូ​ដែល T3 ហើយ​មាន​ស្រោប​ពេជ្រ​ផង​ដែរ ៕