សមត្ថកិច្ចឃាត់ខ្លួន ជនប្រមឹកប្រើហិ.ង្សាកា.ប់ប្រពន្ធ
ខេត្តកំពត ៖ បុរសម្នាក់បានផឹកជាមួយមិត្តភក្តិរបស់ខ្លួននៅក្រៅផ្ទះរហូតដល់ស្រវឹងទើបមកផ្ទះរៀងៗខ្លួន។ ពេលមកដល់ផ្ទះបានរករឿងឈ្លោះប្រកែកជាមួយប្រពន្
ខេត្តកំពត ៖ បុរសម្នាក់បានផឹកជាមួយមិត្តភក្តិរបស់ខ្លួននៅក្រៅផ្ទះរហូតដល់ស្រវឹងទើបមកផ្ទះរៀងៗខ្លួន។ ពេលមកដល់ផ្ទះបានរករឿងឈ្លោះប្រកែកជាមួយប្រពន្
ខេត្តកំពត ៖ បុរសម្នាក់បានផឹកជាមួយមិត្តភក្តិរបស់ខ្លួននៅក្រៅផ្ទះរហូតដល់ស្រវឹងទើបមកផ្ទះរៀងៗខ្លួន។ ពេលមកដល់ផ្ទះបានរករឿងឈ្លោះប្រកែកជាមួយប្រពន្ធហើយបានយកកាំបិតកាប់ប្រពន្ធបណ្តាលឲ្យរយះបីកន្លែងរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិបុះត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។ លោកវរៈសេនីយត្រី ណុប ចាន់ភាព អធិការរងស្រុកទឹកឈូបានប្រាប់កោះសន្តិភាពថា ជុំវិញករណីអំពើហិង្សារវាងប្តី និងប្រពន្ធពីរនាក់នេះ មានអង្គហេតុដូចខាងក្រោម ៖ មុនពេលកើតហេតុ នៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៤ ខែមិថុនា ប្តីឈ្មោះ ពើយ ពិ អាយុ៣៣ឆ្នាំជាអ្នកនេសាទ ពេលត្រឡប់មកពីសមុទ្រមានការហេវហត់យ៉ាងខ្លាំង លុះមកដល់ផ្ទះប្រពន្ធមិនទាន់ដាំបាយឲ្យកូន និងប្តីហូប ពេលនោះប្តីហេវពេកក៏ចេញដកមេ ដើម្បីបំបាត់ការហេវបាយ លុះមានដើមទុនស្រាចូលពោះហើយក៏មកផ្ទះវិញ។
ក្រោយមកបានទាស់សម្ដីគ្នាជាមួយប្រពន្ធរួចប្តីបានវាយប្រពន្ធនឹងកាំបិត ពេលនោះប្រពន្ធគេចក៏បណ្តាលឲ្យត្រូវក្បាលនឹងជ្រុងជញ្ជាំងឥដ្ឋរងរបួសរយះបីកន្លែង ហើយត្រូវបងប្អូនជួយដឹកទៅមណ្ឌលសុខភាពដើម្បីរុំរបួស។ រីឯជនបង្កហេតុជាប្តី ក្រោយពីកើតហេតុក៏ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលនាំខ្លួនទៅកាន់អធិការនគរបាលស្រុកភ្លាមៗដើម្បីធ្វើការសាកសួរ។ លុះព្រឹកឡើងថ្ងៃទី៥ ខែមិថុនានេះ ស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ហ៊ុយ ហ៊ីម អាយុ៣៧ឆ្នាំ បានឡើងមកអធិការស្រុក ដើម្បីសុំឲ្យសមត្ថកិច្ចលើកលែងទោសប្តី សុំឲ្យត្រឹមតែអប់រំណែនាំប្តីហើយឲ្យចុះកិច្ចសន្យាកុំឲ្យប្រើអំពើហិង្សាមកលើប្រពន្ធដូចថ្ងៃនេះទៀត។
លោកអធិការរងបានឲ្យដឹងទៀតថា ដោយប្រពន្ធអង្វរសុំឲ្យសមត្ថកិច្ចលើកលែងទោសប្តី ហើយក្រុមគ្រួសារនេះមានជីវភាពក្រីក្រ រកព្រឹកខ្វះល្ងាច ហើយមានកូននៅក្នុងបន្ទុកដល់ទៅពីរនាក់ផងនោះ លោកក៏បានសុំយោបល់ទៅលោកស្នងការខេត្តដើម្បីសុំអប់រំ និងចុះកិច្ចសន្យាឲ្យឈប់ប្រើអំហិង្សាលើក្រុមគ្រួសារប្រពន្ធតទៅទៀតហើយក៏ឲ្យវិលទៅផ្ទះវិញតាមសំណូមពររបស់ប្រពន្ធទៅ៕
ចែករំលែកព័តមាននេះ