ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ចៅ​រដ្ឋ​ឌូ​បៃ​ តុលាការ​អង់គ្លេស​កាត់​ឲ្យ​បង់ប្រាក់​ជាង​៦៤០​លាន​អឺ​រ៉ូ​ដល់​អតីត​មហេសី

3 ឆ្នាំ មុន

ព្រះ​ចៅ​រដ្ឋ​ឌូ​បែ​​​នៃ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ទ្រង់​MOHAMED BEN RACHED AL-MAKTOUM កាលពី​ថ្ងៃ​ទី​២១​ធ្នូ​ត្រូវ​បាន​តុលាការក្រុង​ឡុ​ង​ដ៏​កាត់ក្ដី​ឲ្យ​បង់ប្រាក់ ដល់​ទៅ​ជាង​៦៤០​លាន​អឹ​រ៉ូ ឲ្យ​អតីត​មហេសី​

ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ៖ ព្រះ​ចៅ​រដ្ឋ​ឌូ​បែ​​​នៃ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ទ្រង់​MOHAMED BEN RACHED AL-MAKTOUM កាលពី​ថ្ងៃ​ទី​២១​ធ្នូ​ត្រូវ​បាន​តុលាការក្រុង​ឡុ​ង​ដ៏​កាត់ក្ដី​ឲ្យ​បង់ប្រាក់ ដល់​ទៅ​ជាង​៦៤០​លាន​អឹ​រ៉ូ ឲ្យ​អតីត​មហេសី​និង​កូន​ៗ​។

នេះ​ជា​ទឹកប្រាក់​ដ៏​ច្រើន​មហាសាល​មួយ​ដែល​តុលាការ​អង់គ្លេស​កាត់ក្ដី ក្នុង​សំណុំរឿង​លែងលះ​គ្នា​មួយ​។ ការ​កាត់ក្ដី​នោះ​ជា​ដំណាក់កាល​ចុង​ក្រោយ នៃ​ការ​តទល់​គ្នា​នៅ​តុលារ​ទាក់ទិន​នឹង​បណ្ដឹង​ពី​ការ​ចាប់ពង្រត់ ការ​រត់គេច​ខ្លួន​តាម​នាវា​និង​ការ​លូច​ព័ត៌មានវិទ្យា ក្នុង​ផ្ទៃ​គ្រួសារ​រាជវង្ស​នៃ​មហាក្សត្រ​រដ្ឋ​យុទ្ធសាស្ត្រ​នោះ​នៃ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​។

មេដឹកនាំ​ព្រះ​ជន្ម​៧២​ព្រះ​វិ​ស្សា​នោះ ជា​ប្រមុខ​រដ្ឋាភិបាល​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ត្រូវ​កាត់​ឲ្យ​បង់ប្រាក់​ដល់​ទៅ​២៥១,៥​លាន​ផោន ប្រមាណ​ជា​៣០០​លាន​អឺ​រ៉ូ ដល់​មហេសី​ទី​៦​ម្ចាស់​ក្ស​ត្រី​HAYA​នៃ​ប្រទេស​ហ្ស៊​ក​ដា​នី ព្រះ​ជន្ម​៤៧​ព្រះ​វស្សា​ដែល​ស្ថិត​ក្នុង​ស្ថានភាព​រត់គេច​ខ្លួន នៅ​ទីក្រុង​ឡុ​ង​ដ៏​កាលពី​ឆ្នាំ​២០១៩ ដោយ​នាំ​បុត្រ​២​អង្គ​មក​ជាមួយ​។

ទ្រង់​ក៏​នៅ​ត្រូវ​បង់ប្រាក់​សម្រាប់​បុត្រ​ទាំង​២ AL JALILA​ព្រះ​ជន្ម​១៤​ព្រះ​វស្សា​និង​ZAYED ព្រះ​ជន្ម​៩​ព្រះ​វស្សា ដែល​អាច​មាន​ទឹកប្រាក់​សរុប​២៩០​លាន​ផោន ប្រមាណ​ជា​ជាង​៣៤០​លាន​អឺ​រ៉ូ សម្រាប់​ការ​ចិញ្ចឹម រៀនសូត្រ​និង​ការពារ​សន្តិសុខ​។ នេះ​បើ​តាម​សាលក្រម​របស់​តុលាការ​កិច្ចការ​គ្រួសារ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១​ធ្នូ​។ ទឹកប្រាក់​ទាំងនោះ​អាច​មានការ​ប្រែប្រួល​យោង​តាម​កត្តា​ជា​ច្រើន ពិសេស​ប្រសិនបើ់​បុត្រ​ទាំង​២​រួបរួម​ជាមួយ​បិតា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ