ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបញ្ជាការ​សឹក​រង​ខេត្តបន្ទាយមានជ័យ ក្លាយជា​ទីតាំង​ទទួល​បញ្ចាំ​រថយន្ត

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​ការ​បំភ្លឺ​ពី​ស្ត្រី​ឈ្មោះ ជុំ ដា​លី​ន អាយុ​៣១​ឆ្នាំ មាន​ផ្ទៃពោះ​៥​ខែ រស់នៅ​ភូមិ​រំចេក​៤ ឃុំ​រតនៈ ខេត្តបាត់ដំបង បាន​រៀបរាប់​ឲ្យ​ដឹង​ថា គាត់​ជា​ជន​រង​គ្រោះ មាន​ប្តី​ឈ្មោះ ប៉ា​ញ រ​ដ្ឋា អាយុ​៣១​ឆ្នាំ

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​ការ​បំភ្លឺ​ពី​ស្ត្រី​ឈ្មោះ ជុំ ដា​លី​ន អាយុ​៣១​ឆ្នាំ មាន​ផ្ទៃពោះ​៥​ខែ រស់នៅ​ភូមិ​រំចេក​៤ ឃុំ​រតនៈ  ខេត្តបាត់ដំបង បាន​រៀបរាប់​ឲ្យ​ដឹង​ថា គាត់​ជា​ជន​រង​គ្រោះ មាន​ប្តី​ឈ្មោះ ប៉ា​ញ រ​ដ្ឋា អាយុ​៣១​ឆ្នាំ មានមុខរ​បរជា​អ្នក​រត់​តាក់ស៊ី បាត់ដំបង​-​បន្ទាយ​មាន​ជ័យ បាន​យក​រថយន្ត​ម៉ាក LEXUS RX 300 ពណ៌​ស ស៊េរី​ឆ្នាំ​១៩៩៩  ពាក់​ស្លាក​លេខ​ភ្នំពេញ 2P1150 មួយ​គ្រឿង ទៅ​ដាក់បញ្ចាំ​ជាមួយ​ស្ត្រី​មេកុង​ស៊ី​ម្នាក់ នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ក្នុង​តម្លៃ​ទឹកប្រាក់​ចំនួន​១.៥០០​ដុល្លារ ដោយ​គ្មាន​ឯកសារ និង​កិច្ចសន្យា​អ្វី​បន្តិច​សោះឡើយ បន្ទាប់​មក​ប្តី​គាត់​យក​លុយ​ទៅ​លេងល្បែង​កាស៊ីណូ​មួយ​កន្លែង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ចាញ់​អស់​លុយ​គ្មាន​សល់ ហើយ​ក៏​បាន​ទូរស័ព្ទ​ឲ្យ​រូប​គាត់​ជា​ប្រពន្ធ​មក​លួស​យក​រថយន្ត​ពី​ម្ចាស់​កុងស៊ី រួច​បិទ​ទូរស័ព្ទ​គេចខ្លួន​មិន​ចូល​ផ្ទះ​តែ​ម្តង​។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២ មិថុនា ២០១៦ ខណៈ​ពេល​ដែល​ស្ត្រី​រង​គ្រោះ​ឈ្មោះ ជុំ ដា​លី​ន អាយុ​៣១​ឆ្នាំ បាន​ជិះ​រថយន្តឈ្នួល​ពី​ខេត្តបាត់​ដំបង​មក​ទី​រួម​ខេត្តបន្ទាយមានជ័យ តាម​ការ​ណាត់​របស់​ស្ត្រី​ជា​មេកុង​ស៊ី​ឈ្មោះ វ៉ា​ន់ វ​ណ្ណា​រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ និង​ប្តី​ឈ្មោះ ភា ជា​នាយទាហាន​ម្នាក់ មាន​ឋានៈ​ជា​ប្រធាន​ការិយាល័យ ក​២ នៃ​ទីបញ្ជាការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ជុំ ដា​លី​ន បាន​បន្ត​ថា ខណៈ​ពេល​ដែល​រូប​គាត់​បាន​ទទួល​ទូរស័ព្ទ​ពី​ស្ត្រី​ជា​មេកុង​ស៊ី កាលពី​ព្រឹក​ថ្ងៃ​ទី​២ មិថុនា ភ្លាម​នោះ រូប​គាត់​ក៏​បាន​ធ្វើ​ដំណើរ​មក​ជាមួយនឹង​ម្តា​យមក​ជួប ដើម្បី​លួស​យក​រថយន្ត​ទៅ​វិញ ក៏​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ភ័យ​ខ្លាច​នោះ គឺ​ស្ត្រី​ជា​មេកុង​ស៊ី​រូប​នោះ​បាន​ណាត់​ផ្លាស់​ប្តូរ​ទីកន្លែង​រហូត​ដល់​ទៅ​៣​ដង​ឯណោះ ។ លើក​ទី​១ ប្រាប់​ថា ឲ្យ​មក​ជួប​នៅ​ប៉ោយ​ប៉ែ​ត លើក​ទី​២ ឲ្យ​ទៅ​ជួប​នៅ​ផ្សារ​ចំការ​.​គ ក្រុង​សិរី​សោភ័ណ និង​ណាត់​លើក​ទី​៣ ឲ្យ​ពួក​គាត់​ទៅ​ជួប​នៅ​ក្នុង​បន្ទាយ​ទាហាន​សឹក​រង​ខេត្តបន្ទាយមានជ័យ​តែ​ម្តង ដើម្បី​ជួប​ចរចា​គ្នា​លួស​យក​រថយន្ត​នោះ​មក​វិញ ។

ស្ត្រី​រង​គ្រោះ​បាន​បញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ច្បាស់​ថា នៅ​ពេល​ដែល​បាន​ជួបនឹង​ស្ត្រី​មេកុង​ស៊ី​ឈ្មោះ វ៉ា​ន់ វ​ណ្ណា​រី និង​ប្តី​ឈ្មោះ ភា ធ្វើ​ជា​នាយទាហាន​នៅ​ក្នុង​បន្ទាយ​សឹក​រង​ខេត្ត​នោះ ពួក​គេ​បាន​និយាយ​មក​កាន់​គាត់​ថា រថយន្ត​ខាងលើ​នេះ ត្រូវ​បាន​អ្នក​រត់​តាក់ស៊ី​យក​មក​បញ្ចាំ​ក្នុង​តម្លៃ​១.៥០០​ដុល្លារ ដោយ​ពុំ​មានបាន​ធ្វើ​កិច្ចសន្យា​អ្វី​ឡើយ គឺ​គ្រាន់តែ​មាន​បុរស​ជា​អ្នក​រត់​តាក់ស៊ី​២​នាក់​ផ្សេង​ទៀត ដែល​ធ្លាប់​យក​រថយន្ត​មក​បញ្ចាំ​ជាមួយ​ជា​អ្នក​ធានា​តែ​ប៉ុណ្ណោះ ។

ស្ត្រី​រង​គ្រោះ​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ដំបូង​ឡើង​ខណៈ​ដែល​រូប​គាត់​បានឃើញ​រថយន្ត​របស់​ខ្លួន​វិញ​នោះ គឺ​គាត់​មាន​បំណង​ចង់​ប្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ផង​ដែរ ដោយ​ឃើញ​ទ​ង្វើ​របស់​ស្ត្រី​មេកុង​ស៊ី​ដែល​មាន​ប្តី​ជា​នាយទាហាន​ម្នាក់​នោះ បាន​ប្រព្រឹត្តិ​ផ្ទុយ​ទៅ​នឹង​ផ្លូវច្បាប់​បែប​នេះ ក៏​ប៉ុន្តែ​ពួក​គាត់​មិន​ហ៊ាន ដោយសារ​តែ​ខ្លាច​អំណាច បុណ្យ​ស័​ក្កិ​របស់​លោកនាយ​ទាហាន​រូប​នោះ ដែល​បាន​យក​រថយន្ត​របស់​គាត់​ទៅ​រក្សា​ទុក​នៅ​ក្នុង​បន្ទាយ​ទាហាន​សឹក​រង​ខេត្តបន្ទាយមានជ័យ​នេះ​តែ​ម្តង ។ ហើយ​បន្ទាប់​មក​ពួក​គាត់​បាន​ព្រមព្រៀង​គ្នា​ពិនិត្យ​ឯកសារ​រថយន្ត​ធ្វើ​កិច្ចសន្យា​ប្រគល់​ទទួល​រួច ក៏​បាន​ប្រគល់​លុយ​ឲ្យ​ស្ត្រី​ជា​មេកុង​ស៊ី និង​លោកនាយ​ទាហាន​នោះ​ចំនួន​១.៥០០​ដុល្លារ ទើប​ពួក​គេ​ឲ្យ​យក​រថយន្ត​ចេញពី​បន្ទាយ​ទាហាន​សឹក​រង​ខេត្តបន្ទាយមានជ័យ​នោះ​ផង​ដែរ​។

លោក​វរសេនីយ៍ឯក អ៊ិ​ន សា​រិ​ន មេបញ្ជាការ​រង​ស្តីទី​សឹក​រង​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ មិថុនា ឲ្យ​ដឹង​ថា បញ្ហា​ទាំងអស់​ខាងលើ​លោក​អត់​បានដឹង​ទេ ពេល​នេះ​លោក​ជាប់រវល់​ប្រជុំ​ថ្នាក់​ភូមិភាគ ចាំ​ប្រជុំ​រួច លោក​ទូរស័ព្ទ​សួរនាំ​ទៅ​លោកនាយ​ទាហាន​ជា​កូនចៅ​របស់​លោក​ឈ្មោះ ភា នោះ រួច​លោក​នឹង​ចាត់ចែង​តាម​នីតិវិធី​វិន័យ​របស់​កងកម្លាំង​តែ​ម្តង​។