ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្យូ​ង​ ១​ តោន ​អ្នកលក់​អាច​ចំណេញ​បាន​ពី​ ១០ ​ទៅ​១៥ ​ម៉ឺន​រៀល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ធ្យូង​នៅ​តែ​ជា​ប្រភព​ថាមពល​ក្នុង​ការ​ចម្អិន​អាហារ​របស់​ពលរដ្ឋ​ខ្មែរ ទោះបីជា​មានការ​លើកទឹកចិត្ត​ឲ្យ​កាត់​បន្ថយ ដើម្បី​បរិស្ថាន​ក្តី​ ។ បច្ចុប្បន្ន​ការ​លក់​ធ្យូង​ជា​មុខរបរ​មួយ​ដែល​អាច​ផ្គត់ផ្គង់​ជីវភាព​ពលរដ្ឋ​មួយ​ចំនួន ដូច​ជា​លោក​ សំ ប៊ុ​ន​ធឿ​ន…

រាជធានីភ្នំពេញ ​៖ ធ្យូង​នៅ​តែ​ជា​ប្រភព​ថាមពល​ក្នុង​ការ​ចម្អិន​អាហារ​របស់​ពលរដ្ឋ​ខ្មែរ ទោះបីជា​មានការ​លើកទឹកចិត្ត​ឲ្យ​កាត់​បន្ថយ ដើម្បី​បរិស្ថាន​ក្តី​ ។ បច្ចុប្បន្ន​ការ​លក់​ធ្យូង​ជា​មុខរបរ​មួយ​ដែល​អាច​ផ្គត់ផ្គង់​ជីវភាព​ពលរដ្ឋ​មួយ​ចំនួន ដូច​ជា​លោក​ សំ ប៊ុ​ន​ធឿ​ន ជាដើម ​។

លោក សំ ប៊ុ​ន​ធឿ​ន អាយុ​ ៣៨ ​ឆ្នាំ ជា​អ្នកលក់​ធ្យូង​អស់​រយៈពេល​ ១២ ​ឆ្នាំ​ហើយ​ ។ លោករស់​ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ នៅ​រៀងរាល់ថ្ងៃ​លោក​បាន​ក្រោក​ពី​យប់​ដឹក​ធ្យូង​តាម​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ ១​ គ្រឿង​តែ​ម្នាក់ឯង ចេញពីផ្ទះ​ដើរ​លក់​គ្រប់​ច្រកល្ហក​នៅ​ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ ​។

បុរសដែល​មានកូន ​២ ​រូប​នេះ​និយាយ​ថា ​លោក​លក់​ធ្យូង ចំណែក​ប្រពន្ធ​ធ្វើការ​រោងចក្ រ​។ ការ​រក​ទទួលទាន​ទាំង​ពីរ​នាក់​ទើប​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន ពិសេស​ឲ្យ​កូន​ៗ​បាន​ទៅ​រៀនសូត្រ​ដូច​គេ​ដូច​ឯង​ ។ លោក​បាន​រៀបរាប់​ថា កាលពី​ ១២ ​ឆ្នាំ​មុន កាល​ណោះ​លោក​មាន​អាយុ​ ២៦ ​ឆ្នាំ លោក​ធ្វើ​ជា​កម្មករ​សំណង់ ប៉ុន្តែ​ដោយសារ​តែ​យ៉ាប់​កម្លាំង​ពេក​ និង​ទទួល​បាន​ប្រាក់​ឈ្នួល​មិន​សម​នឹង​កម្លាំង ទើប​លោក​ឈប់​ពី​គារ​ងារ​សំណង់ មក​ចាប់​យកមុខ​របរ​លក់​ធ្យូង​នេះ​វិញ ​។

ធ្យូង​ដែល​លោក ប៊ុ​ន​ធឿ​ន ​ដឹក​លក់​នេះ​បាន​ទិញ​ពី​ម៉ូយ​យក​ពី​ខេត្តក្រចេះ​មក ​។ ម៉ូយ​បាន​ដឹក​យក​មក​ឲ្យ​លោក​ដល់​ម្ដុំ​ភ្នំ​ត្មាត​ពង​ព្រំប្រទល​ខេត្តកណ្ដាល​ និង​ខេត្តកំពង់ស្ពឺ​ ។ លោក​ទិញ​ធ្យូង​ម្ដង​ ១ ​រ៉ឺ​ម៉ក ទម្ងន់​ ១ ​តោន សម្រាប់​ដឹក​លក់​ ។ ក្នុង​បរិ​មាន​ធ្យូង​មួយ​តោន​នេះ ជួនកាល​លោក​លក់​តែ​មួយ​ថ្ងៃ​អស់ ជូន​កាល​លក់​បី​ថ្ងៃ​ទើប​អស់​ ។

អ្នកលក់​ធ្យូង​ខាងលើ​បាន​រៀបរាប់​ថា ​រាល់ថ្ងៃ​ខ្ញុំ​ក្រោក​ពី​យប់​ដឹក​ចេញពីផ្ទះ​ទៅ​ដើរ​លក់​ធ្យូង​នៅ​ភ្នំពេញ ​។ ​ខ្ញុំ​ដឹក​លក់រាយ​តាម​ផ្ទះ​ពលរដ្ឋ និង​បោះ​ដុំ​ឲ្យ​ម៉ូយ​លក់​បន្ត​មួយ​ចំណែក ​។ បើ​លក់​អស់ ​១​ តោន​អាច​រក​ប្រាក់​ចំណេញ​បាន​ពី​ ១០​ ទៅ ​១៥ ​ម៉ឺន​រៀល ​។

បុរស​អាយុ​ ៣៨ ​ឆ្នាំ​នោះ​បាន​រៀបរាប់​ទៀត​ថា មុខរបរ​នេះ​ពុំ​ស្រួល​ប៉ុន្មាន​នោះ​ទេ ត្រូវ​ប្រើ​កម្លាំង​ទប់​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដែល​ដឹក​ធ្ងន់​ដល់​ទៅ​ ១​ តោន ហើយ​ធ្វើ​ដំណើរ​មួយ​ថ្ងៃ​ៗ​រាប់រយ​គីឡូ មាន​ទាំង​ផ្លូវ​ស្រួល ​និង​លំបាក​ ។ ពេល​ខ្លះ​ដើម្បី​ចូល​ដល់​ផ្ទះ​អ្នកទិញ ត្រូវ​បើក​ចូល​ផ្លូវ​តូច​ចង្អៀត​ទៀត​ផង ​។ ទោះ​យ៉ាងណា​លោក ​សំ ប៊ុ​ន​ធឿ​ន មិន​រួញ​រាល​នៅ​ក្នុង​របរ​ចិញ្ចឹមជីវិត​នោះ​ទេ ​។ លោក​ថា ​ជីវិត​ជា​ការ​តស៊ូ បើ​គិត​ជា​វិជ្ជមាន​នោះ លោក​ថា រ​បរប​ច្ចុ​ប្ប​ន្នេះ ស្រួល​ជាង​ការងារ​សំណង់​ដែល​លោក​ធ្លាប់​ឆ្លងកាត់​ឆ្ងាយ​ណាស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ