ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះល្វែង ខុន​ដូ និង​អគារ​ការិយាល័យ អាច​ងើប​សន្សឹម​ៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ​មើលឃើញ​ថា សំណង់ផ្ទះ​ល្វែង ខុន​ដូ និង​អគារ​ការិយាល័យ អាច​នឹង​ងើបឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ​នេះ ​។ លោក វ៉ា…

រាជធានីភ្នំពេញ ៖ អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ​មើលឃើញ​ថា សំណង់ផ្ទះ​ល្វែង ខុន​ដូ និង​អគារ​ការិយាល័យ អាច​នឹង​ងើបឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ​នេះ ​។ លោក វ៉ា ​វី​រៈ​ នាយក​ក្រុមហ៊ុន Century 21 Fortuna Investment និយាយ​ថា នៅ​ឆ្នាំ ​២០២១ ​បើ​ទោះបី​កម្ពុជា​រង​ផល​ប៉ះពាល់​ខ្លាំង តែបើ​គិត​ពី​ចំនួន​គម្រោង​សំណង់​ និង​ទំហំ​នៃ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​បង្ហាញ​ថា​ នៅ​មានការ​កើន​ ។

សម្រាប់​ឆ្នាំ ​២០២២ លោក​ជឿជាក់​ថា ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​កាន់តែ​មាន​ភាព​ខ្លាំងក្លា​ថែម​ទៀត ព្រោះ​នៅ​ពេល​ថ្មី​ៗ​នេះ​ប្រមុខ​រា​ដ្ឋា​ភិ​បាល​បាន​ប្រកាស​បិទ​បញ្ចប់​នូវ​ព្រឹត្តិការណ៍ ​២០ ​កុម្ភៈ ​ឆ្នាំ ​២០២០ ដែល​ជា​ដំណឹង​ល្អ​មួយ​ ។ ​ខ្ញុំ​គិត​ថា បន្ទាប់​ពី​ចូល​ឆ្នាំ​សកល​ និង​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន វៀតណាម ​ហើយនោះ​អ្នក​វិនិយោគ​នៅ​ខាងក្រៅ​នឹង​ចូល​មក​កាន់​កម្ពុជា​ថែម​ទៀត​ ។ លោក វ៉ា វី​រៈ​ មាន​ក្តី​សង្ឃឹម​ដូច្នេះ ​។

តែ​ទោះ​យ៉ាងណា បើ​តាម​អ្នកជំនាញ​វិស័យ​សំណង់ ​និង​អចលនទ្រព្យ​ថា នៅ​ដើមឆ្នាំ​ ២០២២ ​វា​មិន​អាច​ស្ទុះ​ឡើង​ដោយ​កំ​ហុ​ក​នោះ​ទេ តែ​ស្ថានភាព​វា​នឹង​ដំណើរការ​ឡើងជា​សន្សឹម​ៗ​ស្ថិត​ក្នុង​រយៈពេល​យូរ​វា​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង អាច​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​និង​នៅ​ជិត​ដល់​ចុងឆ្នាំ ​២០២២ ​។

លោក ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​ដែនដី ​នគរូបនីយកម្ម​ និង​សំណង់​បានឱ្យ​ដឹង​ថា ​គិត​ត្រឹម​រយៈពេល ១១ ខែ​ឆ្នាំ​ ២០២១​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម​ និង​សំណង់ និង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង​ស្រុក ខណ្ឌ បាន​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​ចំនួន ៣.៩២៥ គម្រោង មាន​ផ្ទៃក្រឡា​សំណង់ ១២ លាន​ម៉ែត្រការ៉េ កើនឡើង ៣២៧ គម្រោង​បើ​ធៀប​នឹង​កាលពី ឆ្នាំ​មុន​ដែល​មាន​ចំនួន ៣.៥៩៨ គម្រោង​ហើយ​នៅ​ក្នុង​រយៈពេល ​១១ ​ខែ​កន្លង​ទៅ​នេះ​វិស័យ​សំណង់​មាន​ទុន​វិនិយោគ​ជាង ​៥.២១០ ​លាន​ដុល្លារ​អា​មេ​រិ​ក ​។

លោក​លើក​ឡើង​ថា គម្រោង​ដែល​បាន​ស្នើ​សុំ​សាងសង់​រួម​មាន​ ៖ អគារ​ពាណិជ្ជកម្ម អគារ​ផ្សារ សណ្ឋាគារ សំណង់​អគារ​លំនៅ​ឋាន​លក្ខណៈ​បុរី ប្រភេទ​ផ្ទះល្វែង សំណង់​អគារ សំណង់​គារ​ពហុមុខងារ ​សំណង់​រោងចក្រ​ឧស្សាហកម្ម​នានា​ ។ មន្ត្រី​បញ្ជាក់​ថា ​វិបត្តិ​ជំងឺ​កូ​វី​ដ​ ១៩ មិន​បាន​ធ្វើ​ឱ្យ​វិស័យ​អចល​ទ្រព្យ​រង​ផល​ប៉ះពាល់​ខ្លាំង​នោះ​ទេ​ក្នុង​ឆ្នាំ​ ២០២១​ នេះ ដោយ​វិស័យ​នេះនៅ​តែ​មានដំណើរ​ល្អ​ប្រសើរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ