ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតថ្លៃ​! កូនង៉ែត​២​នាក់​រក​ឃើញ​នៅ​រស់​ក្រោម​​អាង​ងូត​ទឹក​ក្នុង​​គំនរ​បាក់បែក​(វីដេអូ)​

3 ឆ្នាំ មុន

ពិតជា​ទឹក​ដោះ​ម្តាយ​ថ្លៃមែន ហើយ​ក៏​ជារឿងដ៏​​រីករាយ​មួយដែរ ដែល​កើត​មាននៅ​រដ្ឋ​កេ​ន​ទុក​គី​អា​មេ​រិ​ក ក្រោយ​ការ​បំផ្លិចបំផ្លាញ​នៃ​ព្យុះកំបុតត្បូង​ដ៏៏​សាហា.វ​

សហរដ្ឋអាមេរិក ៖ ​ពិតជា​ទឹក​ដោះ​ម្តាយ​ថ្លៃមែន ហើយ​ក៏​ជារឿងដ៏​​រីករាយ​មួយដែរ ដែល​កើត​មាននៅ​រដ្ឋ​កេ​ន​ទុក​គី​អា​មេ​រិ​ក ក្រោយ​ការ​បំផ្លិចបំផ្លាញ​នៃ​ព្យុះកំបុតត្បូង​ដ៏៏​សាហា.វ​នា​ដើមខែ​ធ្នូ​នេះ​។ ហើយ​កូនង៉ែត​២​នាក់ ត្រូវ​​បាន​រក​ឃើញ​នៅ​រស់រាន​មានជីវិត ​នៅ​ក្រោម​គំនរ​បាក់បែក​នៃ​គ្រោះ​មហន្តរាយ​នោះ ព្រោះ​ពួក​គេ​ត្រូវ​បានការ​ពារ ដោយ​អាង​ងូតទឹក​មួយ​។

ព្យុះកំបុតត្បូង​ជា​ច្រើន​កាលពី​ថ្ងៃ​ទី​១០ ​និង​ថ្ងៃទី​​១១ ខែ​ធ្នូ ឆ្នាំ​២០២១ បាន​វាយប្រហារ​លើ​រដ្ឋ​ជា​ច្រើន​នៅ​ភាគ​កណ្ដាល​សហរដ្ឋអាមេរិក ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ដល់​ជិត​៩០​នាក់ ហើយ​កូនង៉ែត​ទាំង​២​នោះ​ ក៏ត្រូវ​បាន​រក​ឃើញ​នៅ​រស់​ក្រោម​គំនរ​បាក់ ដោយ​បាន​អាង​ងូតទឹក​​គ្រប​ពីលើ​​ការពារ​​ពួកគេ​។ ​នេះ​​ពិតជា​​ទឹក​ដោះ​ម្តាយ​ថ្លៃមែន​ ដែល​បាន​កើត​មាននៅ​តំបន់ ​HOPKINS រដ្ឋ​កេ​ន​ទុក​គី​។

កូនង៉ែត​ទាំង​២​​ខាងលើ​នេះ មាន​ម្នាក់​ឈ្មោះ ​KADEN ​អាយុ​១៥​ខែ ​និង​ប្អូនប្រុស​គេ​ម្នាក់​ទៀត​​ឈ្មោះ ​DALLAS ​អាយុ​៣​ខែ​ ត្រូវ​បាន​ជីដូន​គេ​យក​ទៅ​ដាក់​នៅ​ក្នុង​អាង​ងូតទឹក​នេះ ​មុន​ពេល​មាន​​ព្យុះកំបុតត្បូង​មក​ដល់​។ ជីដូន​របស់​ពួក​គេ ​ស្ថិត​នៅ​ក្បែរ​ដើម្បី​ការ​ពារ ដោយ​គាត់​យក​ភួយ​មក​ព័ទ្ធ​ជុំវិញ​ចៅ​ទាំង​២ និង​មា​នក​ម្ពី​រ​ប៊ី​ប​មួយ​​នៅ​ក្នុង​នោះ​ដែរ​។

ជីដូន​ពួក​គ​ គឺ​លោកស្រី ​CLARA LUTZ បាន​រៀបរាប់​ថា ពេល​ខ្យល់កំបុតត្បូង​មក​ដល់ ​គាត់​យក​ចៅ​ទាំង​២ ទៅ​ដាក់​ក្នុង​អាង​ងូតទឹក​។ ភ្លាម​ៗនោះ ​ផ្ទះ​របស់​គាត់​​ក៏​ញ័រ​រញ្ជួយ​។ ហើយ​ដោយ​ក្រោម​ឥទ្ធិពល​នៃ​ខ្យល់​ដ៏​ខ្លាំង ​អាង​ងូតទឹក ក៏​ត្រូវ​បើ់ក​ចេញពី​ទីតាំង​ដាក់​វា ចំណែក​កុមារ​​តូច​ទាំង​២នាក់​ក៏​ត្រូវ​ប៉ើង​​ទៅ​ជាមួយផងដែរ រីឯ​រូប​គាត់​​វិញ​ក៏​បាន​ប៉ើង​​​ធ្លាក់​មក​ដី ​ហើយ​ផ្ទះ​របស់​​គាត់​​ក៏​រង​ការ​បំផ្លាញ​ទាំងស្រុង​​ផងដែរ។

ជីដូន​រូប​នោះ​ ក៏​បាន​រៀបរាប់​ប្រាប់​ទូរទស្សន៍​មូលដ្ឋាន​អា​មេ​រិ​ក WIFE-TV ​ថា មាន​តែ​គំនរ​បាក់បែក​នៅ​ជុំវិញ​គាត់ ពេល​គាត់​ងើប​ដើរ​​រក​ចៅ​ទាំង​២​។ គាត់​គិត​ថា ​មិនដឹង​ចៅ​ទាំង​២​ខ្ទាត​ដល់​ទីណា​ទេ ហើយ​គាត់​​ក៏​ខំ​បន់ស្រន់​ផងដែរ​។ ហើយ​ជាមួយ​បណ្ដា​អ្នក​ជួយ​សង្គ្រោះ ការ​រុករក​កាត់​គំនរ​បាក់បែក​នោះ​ ទីបំផុត​ពួក​គេ​បាន​រក​ឃើញ​អាង​​ងូតទឹក​នេះ ហើយ​ពេល​លើក​អាង​ដែល​ផ្កាប់​​នោះ ក៏​ឃើញ​​នៅ​ខាងក្រោម​មាន​​កូនង៉ែត​ទាំង​២ ដែល​នៅ​រស់រាន​មានជីវិត​​ដោយ​សុខ​សប្បាយ គ្រាន់តែ​ម្នាក់​មាន​របួសស្រាល​ត្រង់​ក្បាល​ ហើយ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ផងដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ