ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​​​​ភ្នែក​​មី​ញ៉ូ​ប​​របស់​កុមារ​​​កម្ពុជាកំពុង​…

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​ថែរក្សា​សុខភាព​ភ្នែក​កុមារ បាន​សម្តែង​នូវ​ក្តី​បារម្ភ​ចំពោះ​បញ្ហា​ភ្នែក​មី​ញ៉ូ​ប​របស់​កុមារ​នៅ​កម្ពុជា ពិសេស​នៅ​ទីប្រជុំជន​មានការ​កើនឡើង​ខ្ពស់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា និង​ការ​អភិវឌ្ឍ​របស់​កុមារ ។

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​ថែរក្សា​សុខភាព​ភ្នែក​កុមារ បាន​សម្តែង​នូវ​ក្តី​បារម្ភ​ចំពោះ​បញ្ហា​ភ្នែក​មី​ញ៉ូ​ប​របស់​កុមារ​នៅ​កម្ពុជា ពិសេស​នៅ​ទីប្រជុំជន​មានការ​កើនឡើង​ខ្ពស់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា និង​ការ​អភិវឌ្ឍ​របស់​កុមារ ។

លោក គង់ នា​ត នាយក​វិទ្យាស្ថាន​ស្តារ​គំហើញ​ប្រាយ​អ៊ិន ហូល​ឌិន​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ក្នុង​កម្មវិធី​សិក្ខាសាលា​លើក​ទី​៣២ ស្តី​ពី​សុខភាព​ភ្នែក​កុមារ ជូន​សិស្សានុសិស្ស​នៃ​សាលារៀន​អន្តរទ្វីប​អា​មេ​រិ​កាំ​ង នៅ​ថ្ងៃ​ទី​៣ ខែមិថុនា​ថា បច្ចុប្បន្ន​ការ​ប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដូច​ជា ទូរស័ព្ទ​ទំនើប កុំព្យូទ័រ ការ​មើល​ទូរទស្សន៍​ច្រើន​ហួសហេតុ បង្ក​ឱ្យ​មាន​បញ្ហា​ភ្នែក​មី​ញ៉ូ​ប​របស់​កុមារ​កើន​ខ្ពស់ ។

លោក​បាន​បន្ត​ថា យោង​តាម​ការ​សិក្សា​អំពី​បញ្ហា​កំហុស​កំ​ណុំ​រូបភាព​លើ​កុមារ តាម​សាលារៀន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១០ បង្ហាញ​ថា អត្រា​ប្រេ​វ៉ាឡង់​កុមារ ដែល​មាន​បញ្ហា​កំហុស​កំ​ណុំ មាន​ប្រមាណ​ជា​១៣,៧​ភាគរយ​ចំពោះ​កុមារ​នៅ​តាម​សាលា​ទីប្រជុំជន និង​ទី​ក្រុង និង​២,៥​ភាគរយ​ចំពោះ​កុមារ​នៅ​តាម​សាលា​ទី​ជនបទ ។ លោក​បាន​បញ្ជាក់​ថា បញ្ហា​កំហុស​កំ​ណុំ​រូបភាព ហើយ​ឈាន​ទៅ​ថយ​ចុះ​នៃ​គំហើញ​របស់​កុមារ​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ការ​សិក្សា និង​បាត់បង់​សិទ្ធិ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សង្គម ។

ចំណែក​លោក ដោរ សីហា អនុប្រធាន​កម្មវិធី​ជាតិ​សុខភាព​ភែ្ន​ក​នៃ​ក្រសួងសុខាភិបាល បាន​មាន​ប្រសាសន៍​ថា អត្រា​មី​ញ៉ូ​ប​របស់​កុមារ​នៅ​តាម​ទីប្រជុំជន និង​ទីក្រុង នៅ​រយៈពេល​១០​ឆ្នាំទៅ​មុខ​ទៀត នឹង​អាច​កើនឡើង​ខ្ពស់ ។