ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងពីរនាក់ លង់ទឹកព្រែក ពិតជាគួរឲ្យសង្វេគ!

2 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ពិតជាគួរឱ្យអាណិតអាសូរ ដោយក្មេងចំនួន ២នាក់ បានលង់ទឹកព្រែក ស្លា.ប់ នៅក្នុងឃុំដំរិល ស្រុកអូររាំងឪ។ បន្ទាប់ពីមានហេតុការណ៍នេះ កើតឡើង…

ខេត្តត្បូងឃ្មុំ៖ ពិតជាគួរឱ្យអាណិតអាសូរ ដោយក្មេងចំនួន ២នាក់ បានលង់ទឹកព្រែក ស្លា.ប់ នៅក្នុងឃុំដំរិល ស្រុកអូររាំងឪ។ បន្ទាប់ពីមានហេតុការណ៍នេះ កើតឡើង កម្លាំងសមត្ថកិច្ច រួមនឹងជំនាញបច្ចេកទេស បានចុះពិនិត្យ សាកស.ព​ក្មេងទាំងពីរនោះ ផងដែរ។

កិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា​ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលា ១១:១០នាទីព្រឹក ក្រោយពីបានទទួលព័ត៌មាន​ពីលោក​មេភូមិសំស្មែរថា មានករណីមនុស្សលង់ទឹកស្លា.ប់ នៅចំណុចព្រែកខាងកើតភូមិសំស្មែរ ក្នុង​ឃុំដំរិល ស្រុកអូររាំងឪ ចម្ងាយ ៣០០ម៉ែត្រ គឺកម្លាំងអធិការរដ្ឋា​ន​នគរបាលស្រុក បានចុះសហការជាមួយនឹងប៉ុស្តិ៍ ទៅពិនិត្យកន្លែងកើតហេតុ ជាបន្ទាន់។ ពេលដែល​ក្មេងទាំងពីរនាក់ ចុះលេ​ងទឹក​ព្រែកនោះ ដំបូង​ មិនមានអ្នកណាដឹងនោះទេ។

សមត្ថកិច្ចមូលដ្ឋាន បន្ត​ថា បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ តំណាងលោកមេឃុំ លោកមេភូមិ ចុះដល់កន្លែងកើតហេតុ ពិនិត្យសាកស.ព ក្មេងទាំង ២នាក់ ទទួលបានលទ្ធផល ដូចខាងក្រោម៖ ១-ឈ្មោះ វី សំបូរ ភេទប្រុស អាយុ ៤ឆ្នាំ និង​២-ឈ្មោះ ងន់ ដាលីស ភេទស្រី អាយុ ០៩ឆ្នាំ។ ទាំងពីរនាក់ រស់នៅភូមិសំស្មែរ ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ផ្អែកតាមការពិនិត្យតាមលក្ខណ:បច្ចេកទេស សាកស.ព ពុំមានស្លាកស្នាមអ្វីគួអោយកត់សំគាល់ឡើយ។

ចំណែក​ឈ្មោះ កង រឹម ភេទស្រី អាយុ ៦៨ឆ្នាំ ត្រូវជាជីដូនរបស់ឈ្មោះ ងន់ ដាលីស បានបំភ្លឺប្រាប់សមត្ថកិច្ច​ថា នៅថ្ងៃទី១៩​ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៩ព្រឹក គាត់បានទៅកម្មវិធីបុណ្យក្នុងភូមិខាងលើ ហើយចៅរបស់គាត់ បានទៅតាម ពេលនោះ គាត់​រវល់មិនបានមើលទេ លុះដល់ម៉ោង ១០.៤៥នាទី មានអ្នកភូមិ មកប្រាប់ថា ចៅរបស់គាត់ លង់ទឹក ពេលនោះ គាត់បានទៅមើល ក៏ឃើញចៅរបស់គាត់លង់ទឹកស្លា.ប់បាត់ហើយ។

ឈ្មោះ ស៊ឹង ពិសិដ្ឋ ភេទប្រុស អា យុ៣៣ឆ្នាំ ជាឪពុករបស់ឈ្មោះ វី សំបូរ បានបំភ្លឺប្រាប់សមត្ថកិច្ច​ថា វេលាម៉ោងប្រហែល ៩ព្រឹកជាង កូនរបស់ខ្លួន បានទៅរត់លេងនៅកន្លែងផ្ទះបុណ្យ ក្បែរផ្ទះរបស់ខ្លួន លុះដល់ម៉ោង ១០ និង​៤០នាទី ក៏មានអ្នកភូមិ មកប្រាប់ថា កូនរបស់គាត់ លង់ទឹក នៅចំណុចខាងលើ។ ពេលនោះ គាត់បានរត់ទៅស្រង់ តែកូនរបស់គាត់ បានដាច់ខ្យល់​ស្លាប់​បាត់ហើយ។

ជីដូន និងឪពុករបស់ស.ពទាំងពីរខាងលើ បានបញ្ជាក់ថា កូន និងចៅរបស់គាត់ ពិតជាស្លា.ប់ដោយសារលង់ទឹកពិតមែន ពុំមានពាក់ពន្ធ័ករណីឃាតកម្មឡើយ។

ក្រោយពីបានពិនិត្យកោសល្យវិច្ច័យរួច មន្ត្រីជំនាញ បានប្រគល់សាកស.ព ជូនក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាមប្រពៃណី៕ ចាន់ ថេត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ