ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​ តែចាប់បានតែសង្វៀន រីឯមាន់ និងអ្នកជល់​រកអត់ឃើញ

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ សមត្ថកិច្ច ​បាន​ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង តែចាប់​បាន​តែ​ម្ចាស់ផ្ទះ និង​ស៊ុម​ជ័រ ​១​ដុំ ​សម្រាប់​ព័ទ្ធ​ធ្វើ​សង្វៀន​។ មហាជន​ បានលើកឡើងថា នេះ​គ្រាន់តែ​បង្អើល​យកមុខ…

ខេត្តស្វាយរៀង៖ សមត្ថកិច្ច ​បាន​ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង តែចាប់​បាន​តែ​ម្ចាស់ផ្ទះ និង​ស៊ុម​ជ័រ ​១​ដុំ ​សម្រាប់​ព័ទ្ធ​ធ្វើ​សង្វៀន​។ មហាជន​ បានលើកឡើងថា នេះ​គ្រាន់តែ​បង្អើល​យកមុខ ​ពេល​មាន​អ្នក​យក​ព័ត៌មាន ​ចុះ​ផ្សាយប៉ុណ្ណោះ។ តាម​ពិត ​គឺសង្វៀននេះ ​បាន​បើក​ល្បែង​ជល់​មាន់​យូរ​ខែ​មក​ហើយ ហើយសមត្ថកិច្ច​មូលដ្ឋាន​ មិន​ខ្ចី​ដឹងលឺឡើយ។

ករណី​បង្ក្រាប​នេះ ​កើតឡើង ​កាលពី​វេលា​ម៉ោង​ ១១​ និង ​២៥​នាទី ​ព្រឹក​ថ្ងែ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ ក្រោយ​ពី​មានការ​ចុះ​ផ្សាយ​ព័ត៌មាន​ពី​ការ​បើក​វង់ល្បែង​ជល់​មាន់ នៅ​ភូមិ​តា​ប៉ោ​ ឃុំ​សំឡី ស្រុក​កំពង់​រោ​ទ៍។ ១​ម៉ោង​ក្រោយមក លោក​អភិបាលស្រុក សុច ពិសី បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ភ្លាម​ៗ ដោយ​មិន​បង្អង់​យូរ​ឡើយ​។

បន្ទាប់​មក ​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ករណី​បង្ក្រាប​នេះ​​ គឺ​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក សុច ពិសី អភិបាល​នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក បាន​បញ្ជា​ឱ្យ​កម្លាំង​នគរបាល​ស្រុក​កំពង់​រោទ៍ រួម​នឹង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សំឡី ចុះ​ទៅ​បង្ក្រាប​ទីតាំង​ជល់​មាន់មួយ​កន្លែងនេះ ​នៅផ្ទះ​របស់​ឈ្មោះ គាំ ថា​វី ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ស្ថិត​នៅ​ភូមិ​តា​ប៉ោ ឃុំ​សំឡី ស្រុក​កំពង់​រោទ៍។

ក៏​ប៉ុន្តែ​ពេល​កម្លាំង​ជំនាញ ចុះ​ទៅ​ដល់ ​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់ បាន​នាំ​គ្នាទៅ​ណា ​បាត់​អស់​ទៅ​ហើយ។ សង្ស័យ​តែ មាន​អ្នក​មើលផ្លូវ ​ប្រាប់​មុន។ ពេល​សមត្ថកិច្ច ទៅ​ដល់ ​ពុំ​មាន​ឃើញ​អ្នក​ជល់​មាន់​ទេ ឃើញ​តែ​ស្ត្រី​ម្ចាស់ផ្ទះ ​និង​សង្វៀន​បញ្ជល់មាន់​ ដែល​រុះ​មិន​ទាន់​​ប៉ុណ្ណោះ​សូ​ម្បី​ស្បែកជើង ក៏​មិន​ទុក​ផង។

ប្រភព​បន្ត​ថា កម្លាំង​នគរបាល​ ប្រមូល​បាន​ភស្តុ​តាង រួ​ម​មាន ​ស៊ុម​ជ័រ ​ស្នោ​ពណ៌​ខ្មៅ ​សម្រាប់​រុំ​ ធ្វើ​ជា​រង្វង់​មូល ​សម្រាប់​ជល់​មាន់​មួយ​ដុំ​ប៉ុណ្ណោះ​។ ​

​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​រោ​ទិ៍ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំឡី បាន​យក​ស៊ុម​ជ័រ​ពណ៌​ខ្មៅ​ទាំងនោះ ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំឡី។

ចំណែក​ម្ចាស់ផ្ទះ​បើកសង្វៀនជល់មាន់ ត្រូវ​កម្លាំង​ជំនាញ​ ​អប់រំ ​និង​ឱ្យធ្វើ​កិច្ចសន្យា ឈប់​ឲ្យ​ប្រព្រឹត្ត​បើក​លេងល្បែង​ជល់​មាន់​ត​ទៀត ហើយដោះលែងវិញ។

មហាជន លើកឡើង​ថា ការ​បើក​លេងល្បែង​បញ្ជល់មាន់​ខុសច្បាប់នេះ គឺ​ដុះ​ស្លែ​ទៅ​ហើយ។ ទី​បញ្ចប់ ​គ្រាន់តែ​អប់រំ។ គេនៅ​ចាំ​មើល​ថ សង្វៀន​បញ្ជល់មាន់​នេះ ​ឈប់​បាន​ប៉ុន្មាន​ដង្ហើម​ច​ង្រឹ​ត​៕ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ