ឡើងតភ្លើងបណ្ដាលឲ្យឆក់ បង្កការភ្ញាក់ផ្អើលទាំងព្រឹក
ខេត្តបន្ទាយមានជ័យ ៖ បុគ្គលិកក្រុមហ៊ុនអគ្គិសនីអានកូ ផ្នែកតភ្លើងម្នាក់ត្រូវចរន្តអគ្គិសនីឆក់ជាប់នៅលើបង្គោលភ្លើងបង្កការភ្ញាក់ផ្អើលទាំងព្រឹកកាលពីវេលាម៉ោងជាង១០
ខេត្តបន្ទាយមានជ័យ ៖ បុគ្គលិកក្រុមហ៊ុនអគ្គិសនីអានកូ ផ្នែកតភ្លើងម្នាក់ត្រូវចរន្តអគ្គិសនីឆក់ជាប់នៅលើបង្គោលភ្លើងបង្កការភ្ញាក់ផ្អើលទាំងព្រឹកកាលពីវេលាម៉ោងជាង១០
ខេត្តបន្ទាយមានជ័យ ៖ បុគ្គលិកក្រុមហ៊ុនអគ្គិសនីអានកូ ផ្នែកតភ្លើងម្នាក់ត្រូវចរន្តអគ្គិសនីឆក់ជាប់នៅលើបង្គោលភ្លើងបង្កការភ្ញាក់ផ្អើលទាំងព្រឹកកាលពីវេលាម៉ោងជាង១០ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិបាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត។ នៅកន្លែងកើតហេតុគេឃើញជនរងគ្រោះសំយ៉ុងក្បាលចុះមកក្រោម តែមិនធ្លាក់ទេព្រោះមានខ្សែក្រវាត់ចង្កេះភ្ជាប់ទៅនឹងបង្គោលភ្លើងហើយអ្នកស្រុកនាំគ្នាឈរមើលព្រោងព្រាតរហូតអ្នកខ្លះ សង្ស័យថាជនរងគ្រោះទំនងជាឈានដល់ស្លាប់ទៀតផង។ យ៉ាងណាក៏ដោយក្រោយពីក្រុមបុគ្គលិកតភ្លើងរួមអាជីពបិទភ្លើង ហើយនាំគ្នាឡើងទៅជួយស្រាប់តែជនរងគ្រោះដឹងខ្លួនឡើងវិញ ទើបរួចផុតជីវិត។ ជនរងគ្រោះខណៈចុះមកដល់ដីមិនផ្តល់អត្តសញ្ញាណទេដោយគ្រាន់និយាយយ៉ាងខ្លីថា ពេលឡើងតភ្លើងនោះជើងរបស់គាត់ប៉ះនឹងខ្សែភ្លើងហើយដៃគាត់តោងចំម៉ាស់ទើបឆក់ចរន្តយ៉ាងដូច្នេះ៕
ចែករំលែកព័តមាននេះ