រដ្ឋតិចសាស់ កសាងជញ្ជាំងព្រំដែនជាមួយ ម៉ិកស៊ិក
រដ្ឋតិចសាស់ចាប់ផ្ដើមហើយដោយរដ្ឋនោះផ្ទាល់ កសាងជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិក ដូចដែលអភិបាលរដ្ឋនោះលោកGREG ABBOTT ថ្លែងកាលពីថ្ងៃទី១៨ធ្នូ ដោយលោក
រដ្ឋតិចសាស់ចាប់ផ្ដើមហើយដោយរដ្ឋនោះផ្ទាល់ កសាងជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិក ដូចដែលអភិបាលរដ្ឋនោះលោកGREG ABBOTT ថ្លែងកាលពីថ្ងៃទី១៨ធ្នូ ដោយលោក
សហរដ្ឋអាមេរិក ៖ រដ្ឋតិចសាស់ចាប់ផ្ដើមហើយដោយរដ្ឋនោះផ្ទាល់ កសាងជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិក ដូចដែលអភិបាលរដ្ឋនោះលោកGREG ABBOTT ថ្លែងកាលពីថ្ងៃទី១៨ធ្នូ ដោយលោកបរិហារការមិនអើពើ របស់រដ្ឋការ លោកចូបៃដិនប្រឈមមុខនឹងអន្តោប្រវេសន៍លួចលាក់។
នៅមុខរថយន្តស្តូចនិងគំនរដែក អភិបាលរដ្ឋតិចសាស់ថ្លែងថា តិចសាស់ពិតជាមានវិធានការពុំធ្លាប់មានពីមុនមក កសាងជញ្ជាំងព្រំដែន តាមបណ្ដោយព្រំដែនរដ្ឋនោះជាមួយម៉ិកស៊ិក ដើម្បីការពារសន្តិសុខ និងថែរក្សាអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក ព្រមទាំងរដ្ឋរបស់យើងផ្ទាល់។ លោកថានេះជាសកម្មភាពចាំបាច់ដោយសារហេតុផលតែមួយគត់គឺ រដ្ឋការលោកបៃដិនបានបរាជ័យ ក្នុងការបំពេញការងារខ្លួន។
លោកក៏បរិហារផងដែរបណ្ដាផលវិបាកស្លាប់រស់ នៃនយោបាយរបស់លោកបៃដិន។ ជញ្ជាំងព្រំដែននោះជាការបន្តការងារ ដែលអតីតប្រធានាធិបតី លោកដូណាល់ត្រាំបានអនុវត្ត។ ការកសាងជញ្ជាំងព្រំដែននេះ ជាការសន្យាមួយក្នុងចំណោមការសន្យា ក្នុងពេលឃោសនាបោះឆ្នោតរបស់លោកដូណាល់ត្រាំកាលពីឆ្នាំ២០១៦៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ