ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​អង់គ្លេស​ មនុស្ស​១២​នាក់​ស្លា.ប់​ដោយ​អូ​មី​ក្រុង​ ចូល​ពេទ្យ​១០៤​នាក់

3 ឆ្នាំ មុន

ឧបនាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​ DOMINIC RAAB​ ថ្លែង​នា​ថ្ងៃ​ទី​២០​ធ្នូ​ថា មនុស្ស​១២​នាក់ ដែល​ឆ្លង​វីរុស​កូ​វី​ដ​-១៩​បំប្លែង​ថ្មី អូ​មី​ក្រុង​បាន​ស្លា.ប់​និង​១០៤​នាក់​ទៀត​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ

ប្រទេស​អង់គ្លេស ៖ ឧបនាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​ DOMINIC RAAB​ ថ្លែង​នា​ថ្ងៃ​ទី​២០​ធ្នូ​ថា មនុស្ស​១២​នាក់ ដែល​ឆ្លង​វីរុស​កូ​វី​ដ​-១៩​បំប្លែង​ថ្មី អូ​មី​ក្រុង​បាន​ស្លា.ប់​និង​១០៤​នាក់​ទៀត​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​អង់គ្លេស ដែល​កំពុង​ប្រឈម​មុខ​នឹង​រលក​ថ្មី​នៃ​ការ​ឆ្លង នាំ​ឲ្យ​មានការ​អំពាវនាវ​ធ្វើការ​រិ​ត​ត្បិត​ថ្មី​ៗ​ក្នុង​ប្រទេស​។

លោក​DOMINIC RAAB ដែល​ក៏​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ផង​ដែរ ថ្លែង​តាម​វិទ្យុ​TIMES RADIO​ថា ប្រសិនបើ​យើង​ពិនិត្យ​លើ​អូ​មី​ក្រុង​ហើយ​អ្វិ​ដែល​យើង​ដឹង​គឹ​ថា អូ​មី​ក្រុង​កំពុង​ឆ្លង​រាលដាល​យ៉ាង​លឿន​បំផុត​។ ប៉ុន្តែ​យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​នា​ពេល​នេះ ថា​តើ​វា​នឹង​មាន​ភាព​ធ្ងន់ធ្ងរ​កម្រិត​ណា​?។

អ្វី​ដែល​យើង​ដឹង​គឺថា​បណ្ដា​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម ហៅ​ដូ​ស​ទី​៣​ទទួល​បាន​កិច្ច​ការពារ​ខ្ព្​ស់​ដល់​ជាង​៧០%​។ លោក​បន្ត​ថា​ដូច្នេះ​គេ​ត្រូវ​ជម្រុញ​យុទ្ធនាការ ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​ដែល​រដ្ឋាភិបាល​បាន​សម្រេច​កាលពី​៨​ថ្ងៃមុន​។ ជិត​ពាក់កណ្ដាល​នៃ​មនុស្ស​មាន​វ័យ​លើស​ពី​១២​ឆ្នាំ បាន​ទទួល​ការ​ចាក់​ដូ​ស​បន្ថែម​នៅ​អង់គ្លេស ដែល​កំពុង​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ការ​ឆ្លង​កូ​វី​ដ ជាមួយ​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ​៨២.៨៨៦​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នៃ​ថ្ងៃ​ទី​១៩​ធ្នូ ពិសេស​ដោយ​ឆ្លង​អូ​មី​ក្រុង​។

អង់គ្លេស​ជា​ប្រទេស​មួយ​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ការ​ឆ្លង​កូ​វី​ដ​នៅ​អឹ​រ៉ុ​ប ជាមួយ​មនុស្ស​ស្លាប់​កើន​ដល់​ជាង​១៤៧.០០០​នាក់​ហើយ​។

ពេល​នេះ​កាន់តែ​ច្បាស់​ហើយ ដែល​អូ​មី​ក្រុង​ជា​វីរុស​ដែល​ឆ្លង​ខ្លាំង​ជាង​វីរុស​ប្រភេទ​ដែល​តា​ទៅ​ទៀត​។ អូ​មី​ក្រុង​ក្លាយជា​ភ្នាក់ងារ​ចម្លង​​ខ្លាំង​បំផុត​នៅ​អឺរ៉ុប នា​ខែមករា​ឆ្នាំ​២០២២​។ អង់គ្លេស​យល់​ថា​អូ​មី​ក្រុង​ឆ្លង​លឿន​ជាង​ដែល​តា រវាង​ពី​៣,២​ទៅ​៣,៧​ដង​លើស​ដែល​តា​។ អូ​មី​ក្រុង​ពេល​នេះ​តំណាង​ឲ្យ​ភាគច្រើន​នៃ​អ្នក​ឆ្លង​កូ​វី​ដ​ក្នុង​ប្រទេស​នេះ​ចាប់ពី​ថ្ងៃ​ទី​១៦​ធ្នូ​មក គឺ​ត្រឹមតែ​២៣​ថ្ងៃក្រោយ​ការ​ប្រកាស​រក​ឃើញ​វា​នៅ​អាហ្វ្រិក​ខាងត្បូង ។ ទោះបី​យ៉ាងណា​អ្នក​ឆ្លង​អូ​មី​ក្រុងមាន​អាកា​រៈ​ស្រាល​ជាង​ដែល​តា​៕ ដកស្រង់​ចេញ​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ