ឡាន៤គ្រឿងបុ.កបន្តបន្ទាប់ ផ្អើ.លផ្លូវជាតិលេខ៤
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកប្រេងបុ.ករថយន្តផ្សេងទៀតជាបន្តបន្ទាប់ បណ្តាលឱ្យរងខូចខាត
ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកប្រេងបុ.ករថយន្តផ្សេងទៀតជាបន្តបន្ទាប់ បណ្តាលឱ្យរងខូចខាត
ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុ.ករថយន្តជាបន្តបន្ទាប់ បណ្តាលឱ្យរងខូចខាតចំនួន៤គ្រឿង និងរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែតលេខ១៣២-១៣៣ ស្ថិតក្នុងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
រថយន្តទាំង៤គ្រឿងខាងលើរួមមាន ១-រថយន្ត១គ្រឿងម៉ាក INTERNATIONAL ពណ៌សលឿងបៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3C-8325 សណ្តោងរឺម៉កដឹកប្រេង ពាក់ផ្លាកលេខ ភ្នំពេញ 4A-3008 បើកបរដោយឈ្មោះ សុះ វុទ្ធា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ២-រថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AH-1214 អ្នកបើកបរឈ្មោះ រី ឌីវ៉ែន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី ៣-រថយន្ត១គ្រឿងម៉ាកFUSO ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខ.ភ.ម02 4.1462 សណ្តោងរឺម៉ក បើកបរដោយឈ្មោះជឹម ប៊ុនថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកបើកបរ មានទីលំនៅភូមិព្រៃស្តុក ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និង៤-រថយន្ត១គ្រឿងម៉ាកឡិចស៊ីស 470 ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2L-7521 បើកបរដោយឈ្មោះអុំ ម៉ន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកប្រេងបានបើកបរក្នុងទិសដៅពីព្រះសីហនុឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុ.កគូថរថយន្ត១គ្រឿងម៉ាកឡិចស៊ី RX300 ពណ៌ស ក្នុងទិសដៅស្របគ្នា ហើយក៏ចូលទៅបុ.ករថយន្ត១គ្រឿងទៀតម៉ាកFUSO ពណ៌ត្រេអ៊ី ក្នុងទិសដៅផ្ទុយគ្នា ហើយពេលនោះក៏មានរថយន្ត១គ្រឿងទៀតម៉ាកឡិចស៊ីស 470 ពណ៌ទឹកមាស ជ្រុលទៅបុ.កពីក្រោយរថយន្តម៉ាកFUSO ក្នុងទិសដៅស្របគ្នា។
តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា ក្នុងហេតុការណ៍ខាងលើនេះ បណ្តាលឱ្យរងការខូចខាតរថយន្តចំនួន៤គ្រឿង និងរងរបួសមនុស្សចំនួន៣នាក់ ក្នុងនោះធ្ងន់ម្នាក់ និងស្រាល២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ។
ក្រោយពេលកើតហេតុ វត្ថុតាងរថយន្តទាំង៤គ្រឿងខាងលើ ត្រូវបានផ្នែកជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយទៀត ៕
ចែករំលែកព័តមាននេះ