រឿងតិចតួចនាំគ្នាបង្កទៅជារឿងធំកើត
រាជធានីភ្នំពេញ ៖ ដោយសារតែគ្មានការអធ្យាស្រ័យឲ្យគ្នាទិញទៅមកក្នុងការបើកបរ និងដោយសារតែស្រវឹងរៀងៗខ្លួនផងនោះ រថយន្ត១គ្រឿងបានបើកដេញបុកម៉ូតូ១គ្រឿងទៀត
រាជធានីភ្នំពេញ ៖ ដោយសារតែគ្មានការអធ្យាស្រ័យឲ្យគ្នាទិញទៅមកក្នុងការបើកបរ និងដោយសារតែស្រវឹងរៀងៗខ្លួនផងនោះ រថយន្ត១គ្រឿងបានបើកដេញបុកម៉ូតូ១គ្រឿងទៀត
រាជធានីភ្នំពេញ ៖ ដោយសារតែគ្មានការអធ្យាស្រ័យឲ្យគ្នាទិញទៅមកក្នុងការបើកបរ និងដោយសារតែស្រវឹងរៀងៗខ្លួនផងនោះ រថយន្ត១គ្រឿងបានបើកដេញបុកម៉ូតូ១គ្រឿងទៀត ដោយចោទប្រកាន់ថា បានជិះម៉ូតូជ្រែមុខឡាន ចំណែកភាគីខាងម៉ូតូវិញថាឡានបត់បម្រុងប៉ះម៉ូតូហើយជិះដេញតាមពីក្រោយទៀត បង្កឲ្យមានការឈ្លោះប្រកែកគ្នាផ្អើលទាំងយប់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចមុខយានដ្ឋាន ហ្វូតាបា តាមបណ្ដោយផ្លូវ៥៣៨ កែងផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ភាគីខាងម៉ូតូមានគ្នា៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH-6353 ចំណែកភាគីខាងរថយន្តម៉ាក មីតហ្ស៊ុយប៊ីស៊ី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8809 ជិះគ្នា២នាក់សុទ្ធតែប្រុសៗ ។
តាមប្រភពព័ត៌មានពីភាគីជិះម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុគាត់និងមិត្តភក្ដិ៣នាក់ទៀតសរុប៣នាក់ ជិះម៉ូតូ១គ្រឿងតាមផ្លូវលេខ៥៣៨ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ជិតកែងផ្លូវ៥៩៨មានរថយន្ត១គ្រឿងជិះពីមុខគាត់ ហើយពេលនោះគាត់ចង់វ៉ាខាងស្ដាំស្រាប់តែរថយន្តបម្រុងបត់ស្ដាំដែរ វិះប៉ះម៉ូតូរបស់គាត់ តែសំណាងល្អគាត់បានបើកម៉ូតូវ៉ារថយន្តផុត ស្រាប់តែរថយន្តបានបើកតាមពីក្រោយម៉ូតូរបស់គាត់ហើយបម្រុងបុក តែពេលនោះពួកគាត់បានជិះម៉ូតូទៅឈប់មុខកន្លែងកើតហេតុខាងលើ ហើយរថយន្តបានជិះមកដល់ចំណុចខាងលើដែរ តែគាត់បានរ៉ឺយ៉ែថយក្រោយបម្រុងរត់គេចខ្លួនតែត្រូវបានបុកគូទរថយន្តដែលចតនៅខាងមុខយានដ្ឋានទើបរថយន្តឈប់នៅនឹងកន្លែង ហើយបានចុះពីលើរថយន្តដើរសំដៅមករកពួកគាត់ ហើយបានរកវាយគ្នាប្រតាយប្រតប់គ្នា ។ ដោយសារតែស្រវឹងរៀងៗខ្លួន រហូតមានម្នាក់បានដួលកប់ភក់ប្រលាក់ខ្លួនពេញ ។
ចំណែកភាគីខាងរថយន្តវិញបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់កំពុងតែជិះរថយន្តជាមួយមិត្តភក្ដិគាត់ម្នាក់ទៀត ស្រាប់តែមានម៉ូតូ១គ្រឿងជិះគ្នា៣នាក់បានជិះមកជ្រែពីមុខរថយន្តរបស់គាត់ ហើយបានមើលមុខគាត់ធ្វើឲ្យគាត់ឆ្ងល់ ទើបគាត់បានជិះដេញតាមបំណងសួរនាំរកខុសត្រូវ តែពេលគាត់ជិះមកដល់មុខកន្លែងកើតហេតុពេលគាត់ចុះពីលើរថយន្ត ស្រាប់តែខាងអ្នកជិះម៉ូតូទាំង៣នាក់នោះបានមករករឿងគាត់ ហើយក៏បានឈ្លោះគ្នាបែកផ្សែងបង្កការភ្ញាក់ផ្អើលដល់កម្លាំងអាវុធហត្ថដែលកំពុងល្បាតនៅម្ដុំនោះ ហើយក៏បានរាយការណ៍បន្តទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុដើម្បីធ្វើការសម្របសម្រួលភាគីទាំងសងខាង ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលដោយសារតែភាគីទាំង២ឈ្លោះប្រកែកវែកញែកទាមទារយកត្រូវរៀងខ្លួន ទម្រាំសមត្ថកិច្ចមកធ្វើការសម្របសម្រួលទើបខាងរថយន្តបង្កបាននិយាយសុំទោសទៅខាងម៉ូតូដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ហើយរថយន្តដែលចតនៅកន្លែងកើតហេតុនោះត្រូវបានម្ចាស់រថយន្តបង្កសងប្រាក់ទៅខាងម្ចាសរថយន្តចំនួន២០$ដើម្បីបញ្ចប់រឿងដែរ ៕
ចែករំលែកព័តមាននេះ